អាជ្ញាធរមណ្ឌលគិរីចុះបង្រ្កាប និងទប់ស្ដាត់ការពុះដីឡូតិ៍អនាធិបតេយ្យ ដែលបន្ដកើនឡើង

អាជ្ញាធរខេត្តមណ្ឌលគិរី បានព្រមានផាកពិន័យ និងចាត់វិធានតាមផ្លូវច្បាប់ធ្ងន់ធ្ងន់ចំពោះអាជីវកម្មពុះដីឡូតិ៍ណាដែលមិនបានសុំច្បាប់អនុញ្ញាត ខណៈបច្ចុប្បន្នកំពុងបន្ដចុះបង្រ្កាប និងទប់ស្ដាត់ការពុះដីឡូតិ៍អនាធិបតេយ្យទាំងនេះ។

ការព្រមាននេះ ធ្វើឡើងក្រោយពេលអាជ្ញាធរខេត្តរកឃើញថា មានការអភិវឌ្ឍដី និងការសាងសង់ក្នុងខេត្តយ៉ាងអនាធិបតេយ្យ ដោយគ្មានសុំច្បាប់អនុញ្ញាតជាមុន ជាពិសេសមិនផ្ទេរកម្មសិទ្ធិ និងបំបែកក្បាលដីឱ្យអ្នកទិញ ព្រមទាំងសាងសង់មិនស្របតាមផែនការប្រើប្រាស់ដី។

បើតាមលិខិតជូនដំណឹងចុះថ្ងៃទី០៣ ខែមីនា ដើម្បីដោះស្រាយបញ្ហានេះ រដ្ឋបាលខេត្តក៏បានដាក់ចេញបទបញ្ជា ៣ សំខាន់ៗ ដល់អ្នកអភិវឌ្ឍដីឡូតិ៍ផងដែរ រួមមាន៖

១) ម្ចាស់អាជីវកម្ម ត្រូវសុំច្បាប់អនុញ្ញាតសាងសង់ និងពុះដីឡូតិ៍ មុនប្រកបអាជីវកម្មនៅអាជ្ញាធរមានសមត្ថកិច្ច

២) ម្ចាស់អាជីវកម្ម ត្រូវដាក់បង្ហាញឯកសារផ្លូវច្បាប់នានា នៅទីតាំងដី ឬគម្រោង ដើម្បីឱ្យសាធារណជនបានឃើញ

៣) ម្ចាស់អាជីវកម្ម ត្រូវប្រគល់ឯកសារចម្លងច្បាប់ដើម ជូនដល់អ្នកទិញ ដូចជា លិខិតអនុញ្ញាត ឬអាជ្ញាប័ណ្ណប្រកបអាជីវកម្ម បណ្ណកម្មសិទ្ធិ និងឯកសារពាក់ព័ន្ធដទៃទៀត។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋប្រកាសឱ្យអនុវត្តអនុក្រិតស្តីពីច្បាប់វិនិយោគ ខណៈច្បាប់នេះមានការអនុគ្រោះច្រើនលើផ្នែកពន្ធដារ

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអនុក្រឹត្យស្តីពីការអនុវត […]

រដ្ឋកាត់ដីជិត ៦០០ហិកតា ជូនសហគមន៍ជនជាតិដើមភាគតិចចារាយក្នុងខេត្តរតនគិរី

រដ្ឋបានសម្រេចកាត់ដីទំហំជិត ៦០០ ហិកតា ដើម្បីធ្វើប្រទានកម […]

រដ្ឋកំណត់ឱ្យម្ចាស់អាជីវកម្មបញ្ចាំ និងប្រាតិភោគ ត្រូវប្រើទម្រង់របាយការណ៍ថ្មីជាកំហិត

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ តម្រូវឱ្យម្ចាស់ក្រុ […]

រដ្ឋជំរុញចេញគោលនយោបាយអភិវឌ្ឍន៍យានយន្តអគ្គិសនីនៅកម្ពុជា ខណៈការប្រើប្រាស់កើនដល់ ១១៥៣%

រដ្ឋាភិបាលបានបង្កើតក្រុមការងារអន្តរក្រសួងចំនួន៩ស្ថាប័ន […]

រដ្ឋដាក់ចេញគោលការណ៍ណែនាំក្នុងការជ្រើសរើសគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលការណ៍សំខាន់ៗមួយចំនួយក […]

ក្រសួងគ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្ម នៅឆ្នាំ២០២៣  ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម

ក្រសួងយុត្តិធម៌ គ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្មដំបូ […]