ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
នាយករដ្ឋមន្ត្រីជប៉ុន KISHIDA Fumio បានឱ្យដឹងថា ជប៉ុននឹងបន្តជួយកម្ពុជាពង្រីក និងពង្រឹកវិស័យអាទិភាពនានា ពិសេសហេដ្ឋារចនាសម្ព័ន្ធ ឧស្សាហកម្ម បច្ចេកវិទ្យា និងការធ្វើពិពិធកម្មខ្សែរសង្វាក់ផ្គត់ផ្គង់ ។
ឯកឧត្តមបានឱ្យដឹងដូច្នេះ ក្នុងជំនួបផ្លូវការជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា កាលពីថ្ងៃទី ២០ មីនា កន្លងទៅ។
ភាគីទាំង ២ បានឯកភាពគ្នាសហការយ៉ាងពេញទំហឹងដើម្បីធ្វើឲ្យកំពង់ផែក្រុងព្រះសីហនុ ក្លាយជាកំពង់ផែដ៏សំខាន់ចម្បង ដែលមិនមែនសម្រាប់តែកម្ពុជា ប៉ុន្តែសម្រាប់តំបន់មេគង្គ និងពិភពលោក។
ជប៉ុនក៏នឹងបន្ដ រិះរកនូវកាលានុវត្តភាពថ្មីៗ សម្រាប់កំណើនដោយចីរភាពរបស់កម្ពុជា ជាពិសេសគឺការសាងសង់ហេដ្ឋរចនាសម្ព័ន្ធ ។
ក្រោមគំនិតផ្តួចផ្តើមរបស់ជប៉ុនស្តីពីការវិនិយោគសម្រាប់អនាគតនៅអាស៊ី នាយករដ្ឋមន្រ្តីទាំង ២ ក៏បានឯកភាពពង្រឹងការអភិវឌ្ឈន៍ធនធានមនុស្សផ្នែកឧស្សាហកម្ម ដែលមានជំនាញជាពិសេសនៅលើថ្នាលនៃកម្មន្តសាលនិង បច្ចេកវិទ្យាឌីជីថល។
លើសពីនេះ ឯកឧត្តម KISHIDA Fumio ក៏បានបង្ហាញអំពីបំណងចង់គាំទ្រាការធ្វើអន្តរកាលថាមពលប្រកបដោយភាពប្រាកដប្រជានៅកម្ពុជា និងជួយបង្កើតផែនទីបង្ហាញផ្លូវឆ្ពោះទៅរកអព្យាក្រឹតកាបូនផងដែរ។