អគារខ្ពស់ស្ដួចជាងគេលើពិភពលោក បញ្ចប់ការសាងសង់ហើយ

អគារខ្ពស់កប់ពពកតែស្គមស្ដួចជាងគេនៅលើពិភពលោក ដែលមានទីតាំងនៅទីក្រុងញូវយ៉ក ឈ្មោះថា Steinway Tower ឬ 111 West 57th Street បានបញ្ចប់ការសាងសង់ហើយ និងបើកឱ្យម្ចាស់យូនីតអាចចូលរស់នៅបាន។

អគារនេះមានកម្ពស់ ៤៣៥ ម៉ែត្រ តែមានទទឹងមុខអគារត្រឹម ១៨ ម៉ែត្រប៉ុណ្ណោះ ពោលគឺកម្ពស់មានដល់ទៅ ២៤ ដងនៃទទឹងអគារ ហើយមានសរុប ៨៤ ជាន់ និងផ្ទៃក្រឡាជាង ៥៣០ ០០០ ម៉ែត្រការ៉េ។

អភិវឌ្ឍដោយ JDS Development Group និង Property Markets Group ជាមួយនឹងទុនវិនិយោគ ២ ពាន់លានដុល្លារអាមេរិក អគានេះគឺជាអគារលំនៅឋាន ដោយមានទាំងអស់ ៦០ យូនីត ដែលតម្លៃចាប់ពី ៧ លាន ទៅ ៦៦លានដុល្លារ ក្នុង១ យូនីត។

អគារនេះប្រើបេតុងរឹងមាំបំផុតក្នុងពិភពលោក ហើយត្រូវបានពង្រឹងដោយដែកសរុបប្រវែង ១,៦ លានម៉ែត្រ។

វិស្វករក៏បាន ក៏បានសង់ផ្ទះមេកានិកដ៏ធំមួយមានឧបករណ៍បំផ្ទុះម៉ាស់ (Tuned mass damper) ៨០០ តោន ដើម្បីកាត់បន្ថយចលនា និងរំញ័រនៅខាងក្នុងអគារ។

ស្ថាបត្យករបាននិយាយថា គោលដៅចម្បងរបស់ពួកគេគឺបង្កើត អគារប្រវិត្តសាស្ដ្រមួយនៅក្នុងទីក្រុងញូវយ៉ក។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

Demark គ្រោងសង់កោះសិប្បនិមិត្តផលិតថាមពលខ្យល់ដំបូងលើលោកតម្លៃ ៣៤ ប៊ីលានដុល្លារ

ប្រទេសដាណឺម៉ាក កំពុងរៀបចំផែនការសង់កោះសិប្បនិមិត្តផ្ទុកដ […]

ឡាវគ្រោងសង់រោងចក្រថាមពលដើរដោយខ្យល់តម្លៃ ២ពាន់លានដុល្លារ សម្រាប់នាំចេញ

រដ្ឋាភិបាលឡាវ និងក្រុមហ៊ុនថាមពលពាក់ព័ន្ធគ្រោងចំណាយប្រាក […]

Bentley ប្រកាសជ័យលាភីជាប់ឈ្មោះទៅប្រកួតផ្ដាច់ព្រ័ត្រពានសំណង់ឆ្នើម២០២២ នៅក្រុងឡុងដ៍

ក្រុមហ៊ុន Bentley Systems ដែលជាក្រុមហ៊ុនអាមេរិកឈានមុខគេ […]

រដ្ឋគ្រោងចំណាយជាង ២៤០លានដុល្លារ សាងសង់អាកាសយានដ្ឋានថ្មីចំនួន៣

រាជរដ្ឋាភិបាល គ្រោងចំណាយថវិកាជាង ២៤០លានដុល្លារ សម្រាប់គ […]

ឌូបៃចង់សង់អគាររង្វង់អវកាសដ៏ធំ ឡោមព័ទ្ធអគារខ្ពស់ជាងគេលើពិភពលោក

ក្រុមហ៊ុនស្ថាបត្យកម្ម ZNera Space បានស្នើចង់រចនា និងសាង […]

វៀតណាមនឹងបើកឱ្យប្រើប្រាស់ស្ពានកញ្ចក់វែងជាងគេលើពិភពលោក នៅចុងខែមេសានេះ

ស្ពានកញ្ចក់ប្រវែង ៦៣២ ម៉ែត្រ និងកម្ពស់ ១៥០ម៉ែត្រ ដែលជាស […]