កាណាដាត្រៀមបោះទុនរាប់ពាន់លានដុល្លារបង្កើតរថភ្លើងហោះក្នុងបំពង់សុញ្ញកាស ៣០០ គម

ក្រុមហ៊ុនបារាំង-កាណាដាឈ្មោះថា TransPod គម្រោងនឹងសាងសង់គម្រោងរថភ្លើងហោះក្នុងបំពង់សុញ្ញកាសប្រវែង ៣០០ គម តម្លៃជាងរាប់ពាន់លានដុល្លារ តភ្ជាប់ទីក្រុងសំខាន់ ២ គឺ Calgary និង Edmonton។

បច្ចុប្បន្នក្រុមហ៊ុន បានប្រមូលទុនបានជាង ៥៥០ លានដុល្លារហើយ ដើម្បីមកធ្វើគម្រោងនេះ បើយោងតាមរបាយការណ៍របស់ GCR ។

ទុននេះ គឺបានមកពីក្រុមហ៊ុនអង់គ្លេស Broughton Capital និងក្រុមហ៊ុនពាណិជ្ជកម្មឧស្សាហកម្មរបស់រដ្ឋចិន China-East Resources Import & Export។

រថភ្លើងហោះក្នុងបំពង់សុញ្ញកាស នេះ នឹងដឹកអ្នកដំណើរឆ្លងកាត់ផ្លូវ ៣០០ គីឡូម៉ែត្រ ក្នុងរយៈពេលត្រឹមតែ ៤៥ នាទីប៉ុណ្ណោះ ហើយនឹងជួយកាត់បន្ថយការបំភាយកាបូនបានជាង ៦០០ ០០០ តោនក្នុងមួយឆ្នាំ។

គម្រោងនេះនឹងជួយបង្កើតការងារថ្មីរហូតដល់ទៅ ១៤០ ០០០ កន្លែង និងចូលរួមដល់សេដ្ឋកិច្ចជាង ១៥ ពាន់លានដុល្លារ ត្រឹមឆ្នាំ២០៣០។

គម្រោងបច្ចុប្បន្នទទួលបានលិខិតអនុញ្ញាតសាងសង់ហើយ ខណៈកំពុងធ្វើការវាយតម្លៃផលប៉ះពាល់ ដោយត្រៀមសង់ឆ្នាំ ២០២៧។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

Demark គ្រោងសង់កោះសិប្បនិមិត្តផលិតថាមពលខ្យល់ដំបូងលើលោកតម្លៃ ៣៤ ប៊ីលានដុល្លារ

ប្រទេសដាណឺម៉ាក កំពុងរៀបចំផែនការសង់កោះសិប្បនិមិត្តផ្ទុកដ […]

ឡាវគ្រោងសង់រោងចក្រថាមពលដើរដោយខ្យល់តម្លៃ ២ពាន់លានដុល្លារ សម្រាប់នាំចេញ

រដ្ឋាភិបាលឡាវ និងក្រុមហ៊ុនថាមពលពាក់ព័ន្ធគ្រោងចំណាយប្រាក […]

Bentley ប្រកាសជ័យលាភីជាប់ឈ្មោះទៅប្រកួតផ្ដាច់ព្រ័ត្រពានសំណង់ឆ្នើម២០២២ នៅក្រុងឡុងដ៍

ក្រុមហ៊ុន Bentley Systems ដែលជាក្រុមហ៊ុនអាមេរិកឈានមុខគេ […]

រដ្ឋគ្រោងចំណាយជាង ២៤០លានដុល្លារ សាងសង់អាកាសយានដ្ឋានថ្មីចំនួន៣

រាជរដ្ឋាភិបាល គ្រោងចំណាយថវិកាជាង ២៤០លានដុល្លារ សម្រាប់គ […]

ឌូបៃចង់សង់អគាររង្វង់អវកាសដ៏ធំ ឡោមព័ទ្ធអគារខ្ពស់ជាងគេលើពិភពលោក

ក្រុមហ៊ុនស្ថាបត្យកម្ម ZNera Space បានស្នើចង់រចនា និងសាង […]

វៀតណាមនឹងបើកឱ្យប្រើប្រាស់ស្ពានកញ្ចក់វែងជាងគេលើពិភពលោក នៅចុងខែមេសានេះ

ស្ពានកញ្ចក់ប្រវែង ៦៣២ ម៉ែត្រ និងកម្ពស់ ១៥០ម៉ែត្រ ដែលជាស […]