ទីក្រុងទេសចរណ៍បៃតងជាប់ឆ្នេរខ្នាតយក្សតម្លៃជាង ១ ពាន់លានដុល្លារ ប្រកាសលក់ជាផ្លូវការហើយ

ក្រុមហ៊ុនឯកជន២ នៅប្រទេសអូម៉ង់បានប្រកាសបើកលក់ ដំណាក់កាលទី ១ នៃគម្រោងអភិវឌ្ឍន៍ទីក្រុងទេសចរណ៍បៃតងជាប់ឆ្នេរសមុទ្រខ្នាតយក្ស តម្លៃ ១ ពាន់លានដុល្លារ របស់ខ្លួន ជាផ្លូវការហើយ។

គម្រោងនេះមានឈ្មោះថា Yiti ដែលលាតសន្ធឹងលើផ្ទៃដីជាង ១០០ ហិកតា ក្នុងទីក្រុង​Muscat និងកំពុងអភិវឌ្ឍដោយក្រុមហ៊ុន Omran Group និង Diamond Developers ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុននៅថ្ងៃទី ៣០ ខែមីនា ដំណាក់កាលទី ១ នេះ នឹងមានលំនៅដ្ឋានបែបនិរន្តភាព ១៦៧៧ យូនីត ផ្សារទំនើប សាលារៀន មជ្ឈមណ្ឌលជិះសេះ និង “SEE lab” ដើម្បីបង្ហាញពីបច្ចេកវិទ្យាបៃតងចុងក្រោយបង្អស់របស់ខ្លួន។

គម្រោង Yiti នឹងក្លាយជារដ្ឋដំបូងគេនៅក្នុងរដ្ឋឈូងសមុទ្រ ដែលជាទីក្រុងបៃតង សន្សំសម្ចៃថាមពល និងមានចេរភាព ដោយអគ្គិសនីភាគច្រើនដែលប្រើក្នុងគម្រោងនឹងបានមកពីថាមពលស្អាតដូចជាសូឡា និងជីវឧស្ម័ន។

ទីក្រុងនេះ ក៏នឹងមានទីតាំងដាំបន្លែ រោងចក្រចម្រោះទឹក និងកាកសំណល់ តំបន់គ្មានរថយន្ត និងការប្រើប្រាស់យានជំនិះស្វ័យប្រវត្តិបែបបៃតងជាដើម។

គួរបញ្ជាក់ថា តាមផែនការដំណាក់កាលទី១ នៃគម្រោងនេះ គ្រោងនឹងបញ្ចប់នៅឆ្នាំ ២០២៥ ខណៈដំណាក់កាលទី ២ និង ៣ នឹងបើកលក់នៅចុងឆ្នាំនេះ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

Demark គ្រោងសង់កោះសិប្បនិមិត្តផលិតថាមពលខ្យល់ដំបូងលើលោកតម្លៃ ៣៤ ប៊ីលានដុល្លារ

ប្រទេសដាណឺម៉ាក កំពុងរៀបចំផែនការសង់កោះសិប្បនិមិត្តផ្ទុកដ […]

ឡាវគ្រោងសង់រោងចក្រថាមពលដើរដោយខ្យល់តម្លៃ ២ពាន់លានដុល្លារ សម្រាប់នាំចេញ

រដ្ឋាភិបាលឡាវ និងក្រុមហ៊ុនថាមពលពាក់ព័ន្ធគ្រោងចំណាយប្រាក […]

Bentley ប្រកាសជ័យលាភីជាប់ឈ្មោះទៅប្រកួតផ្ដាច់ព្រ័ត្រពានសំណង់ឆ្នើម២០២២ នៅក្រុងឡុងដ៍

ក្រុមហ៊ុន Bentley Systems ដែលជាក្រុមហ៊ុនអាមេរិកឈានមុខគេ […]

រដ្ឋគ្រោងចំណាយជាង ២៤០លានដុល្លារ សាងសង់អាកាសយានដ្ឋានថ្មីចំនួន៣

រាជរដ្ឋាភិបាល គ្រោងចំណាយថវិកាជាង ២៤០លានដុល្លារ សម្រាប់គ […]

ឌូបៃចង់សង់អគាររង្វង់អវកាសដ៏ធំ ឡោមព័ទ្ធអគារខ្ពស់ជាងគេលើពិភពលោក

ក្រុមហ៊ុនស្ថាបត្យកម្ម ZNera Space បានស្នើចង់រចនា និងសាង […]

វៀតណាមនឹងបើកឱ្យប្រើប្រាស់ស្ពានកញ្ចក់វែងជាងគេលើពិភពលោក នៅចុងខែមេសានេះ

ស្ពានកញ្ចក់ប្រវែង ៦៣២ ម៉ែត្រ និងកម្ពស់ ១៥០ម៉ែត្រ ដែលជាស […]