ក្រសួងសាធារណការ ដាក់ដំណើរការស្ថានីយសាកថ្មរថយន្តអគ្គិសនី នៅខេត្តព្រះសីហនុ

ក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្ពោធដាក់ដំណើរការស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីទី៣ នៅកម្ពុជា ដែលជាជំនួយរបស់អង្គការ UNDP នៅឯផ្សារទំនើបហ្វូរី ថាម សឃ្វែរ ម៉ល ខេត្តព្រះសីហនុ។

ពិធីនេះធ្វើឡើងនៅក្រោមអធិបតីភាព ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងតំណាងអង្គការ UNDP និងមន្រ្តីពាក់ព័ន្ធជាច្រើនរូប។

ស្ថានីយនេះជាស្ថានីយទី ៣ ត្រូវបានដាក់ដំណើរការឱ្យប្រើប្រាស់ បន្ទាប់ពីស្ថានីយទី១ នៅក្រសួងសាធារណការ ដែលបើកនៅខែមីនា និងស្ថានីយ២ របស់វិស័យឯកជន នៅភ្នំពេញដែលបើកកាលពីថ្ងៃទី ២៦ មេសា។

ក្រសួងសាធារណការ គ្រោងនឹងបើកដំណើរការស្ថានីយសាកថ្មរថយន្តអគ្គិសនី ចំនួន ២ ទីតាំងបន្ថែមទៀត នៅខេត្តបាត់ដំបង និងសៀមរាប នៅខែឧសភា។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្នុងឆ្នាំ២០២៥ កម្ពុជាទទួលបានការចុះបញ្ជីយានយន្តអគ្គីសនី ជាង ៧ពាន់គ្រឿង

ក្នុងឆ្នាំ ២០២៥ ប្រទេសកម្ពុជាមានការកើនឡើងគួរឱ្យកត់សម្គា […]

រដ្ឋាភិបាលកម្ពុជាប្រកាសបញ្ចេញថវិកាទ្រង់ទ្រាយធំ ដើម្បីពង្រាយស្ថានីយ៍សាកអាគុយរថយន្តអគ្គិសនីនៅទូទាំងប្រទេស

រដ្ឋាភិបាលកម្ពុជា ប្រកាសបញ្ចេញថវិកាទ្រង់ទ្រាយ​បប​ធំ ដើម […]

រយៈពេល ៩ខែ កម្ពុជាចុះបញ្ជីយានយន្តអគ្គិសនីបានជាង ១ម៉ឺនគ្រឿង, ខណៈការប្រើប្រាស់កំពុងកើន

គិតចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៥ កម្ពុជា ចុះបញ្ជីយា […]

ស្ថានីយសាករថយន្តអគ្គិសនីទី ២ នៅកម្ពុជា បើកដំណើរការជាផ្លូវការ

ស្ថានីយបញ្ចូលថាមពេលសម្រាប់យានយន្តអគ្គិសនីទី ២ នៅកម្ពុជា […]