បើរថយន្ត៩០០០គ្រឿងបើកលើផ្លូវល្បឿនលឿន/ថ្ងៃ ចិននឹងរកចំណូលប៉ុន្មាន? ប៉ុន្មានឆ្នាំទើបរួចដើម?
ផ្លូវល្បឿនលឿនភ្នំពេញព្រះសីហនុ បានបើកជាឱ្យសាកល្បងហើយចាប់ពីថ្ងៃទី ១ តុលា ២០២២ កន្លងទៅ នេះ ដោយអ្នកដំណើរអាចបើកបរគិតថ្លៃបានរយៈពេល ១ ខែ។
បើយោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងថ្ងៃដំបូងនេះ បើគិតពីម៉ោង ៧:០០នាទីព្រឹក ដល់ម៉ោង ១៨:០០នាទីល្ងាច ថ្ងៃសៅរ៍ ទី០១ ខែតុលា ឆ្នាំ២០២២នេះ មានយានយន្តចំនួន ៨.៩២៧ គ្រឿង ដែលបាននាំគ្នាធ្វើដំណើរលើផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ដោយចេញចូលតាមស្ថានីយទាំង០៨ទីតាំង។
បើជាមធ្យមក្នុង១ ថ្ងៃ មានរថយន្តប្រមាណ ៩០០០ គ្រឿងបើកបរលើផ្លូវល្បឿនលឿន ក្រោយផុតរយៈពេលបើកឥតគិតថ្លៃ ក្រុមហ៊ុនចិននឹងប្រមូលចំណូលបានប្រមាណជាង ១០ ម៉ឺនដុល្លារ ក្នុង១ ថ្ងៃ។
បើវិភាគងាយៗ បើតួលេខមធ្យមស្ថិតក្នុងកម្រិតនេះ ១ ឆ្នាំក្រុមហ៊ុននឹងរកចំណូលបាន ជាង៣៩ លានដុល្លារ ដូច្នេះក្រុមហ៊ុនចិនត្រូវការពេលជាង ៥០ ឆ្នាំ ទើប អាចប្រមូលដើមទុនវិញបាន ២ ពាន់លានដុល្លារ។
គួរបញ្ជាក់ថា ក្នុងថ្ងៃដំបូងនេះ មិនត្រឹមតែមានអ្នកដំណើរកម្សាន្តជាលក្ខណៈគ្រួសារប៉ុណ្ណោះទេ ក៏មានយានយន្តដឹកជញ្ជូនដែលស្របតាមលក្ខណៈបច្ចេកទេសដឹកជញ្ជូនទំនិញរបស់ខ្លួនផងដែរ។ នេះសបញ្ជាក់ឱ្យឃើញថា ផ្លូវល្បឿនលឿន គឺពិតជាខែ្សបន្ទាត់សេដ្ឋកិច្ចដែលមានសក្តានុពលពិតមែន។
ចំណោមយានយន្តជិត៩.០០០គ្រឿងនោះ ក៏មានករណីដែលត្រូវការ ការប្រឹក្សាយោបល់ សាកសួរព័ត៌មាន និងស្វែងរកជំនួយសង្គ្រោះផងដែរ ជាសរុបមានចំនួន ៥២ខ្សែ ដែលបានធ្វើការទាក់ទងទៅកាន់លេខ ១៣៩៩ ក្នុងថ្ងៃនោះ។
លោកអ្នកអាចប្រើប្រាស់ ផែនទីអេឡិចត្រូនិច (Google Map) ដើម្បីស្វែងរកទីតាំងច្រកចេញ-ចូល ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុទាំង ០៨ស្ថានីយ តាមរយៈតំណភ្ជាប់ខាងក្រោម៖
១- ភ្នំពេញ ផ្លូវកប់ស្រូវ (គ.ម 3): https://maps.app.goo.gl/GEjwTC9bxG1Nnf7U6?g_st=it
២- កំពង់ស្ពឺខាងកើត (គ.ម 26): https://maps.app.goo.gl/hkVAo6wHgtyAVMTw6?g_st=it
៣- កំពង់ស្ពឺខាងលិច (គ.ម 43): https://maps.app.goo.gl/7wkmuctNm277bmwL8?g_st=it
៤- ត្រែងត្រយឹង (គ.ម 76): https://maps.app.goo.gl/dCMLrP2e7HTKxQrk8?g_st=it
៥- កំពង់សិលា (គ.ម 114): https://maps.app.goo.gl/EQc2N1p3fMbdpmxo8?g_st=it
៦- ស្រែអំបិល (គ.ម 135): https://maps.app.goo.gl/91UDqjrSvBcSzwmv6?g_st=it
៧- ស្ទឹងហាវ (គ.ម 172): https://maps.app.goo.gl/b2ZXe1eQt8q3gDRy8?g_st=it
៨- ក្រុងព្រះសីហនុ (គ.ម 182): https://maps.app.goo.gl/MRdX3368qDfDcfZV7?g_st=it
- Video Advertisement -