អ្នកជំនាញ៖ ការឆ្លងក្នុងសហគមន៍មិនទាន់ជះឥទ្ធិពលអវិជ្ជមានដល់ទីផ្សារអចលនទ្រព្យទេ

ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) លោក ច្រឹក សុខនីម បានឱ្យដឹងថា ការផ្ទុះឡើងនៃការឆ្លងក្នុងសហគមន៍ ឬហៅថាព្រឹត្តិការណ៍ ២៨ វិច្ឆិកា មិនទាន់ជះឥទ្ធិពលអវិជ្ជមានដល់ទីផ្សារអចលនទ្រព្យនៅឡើយទេ ដោយបច្ចុប្បន្នស្ថានភាពការទិញលក់ ក៏ដូចជាតម្លៃគឺនៅមានស្ថិរភាព។

ថ្លែងប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យ កាលពីថ្ងៃទី ២៤ ធ្នូ កន្លងមក លោក ច្រឹក សុខនីម បានឱ្យដឹងថា៖ «ភាពប្រឈមនៃជំងីកូវីដនៅក្នុងសហគមន៍នាពេលថ្មីៗនេះ វាហាក់បីជាថ្មីពេកក្នុងការសន្និដ្ឋាន ឱ្យទទួលរងផលប៉ះពាល់លើវិស័យអចលនទ្រព្យ ដោយសារតែជាព្រឹត្តិការណ៍រយៈពេលខ្លី ហើយអាចគ្រប់គ្រងបាន»។

លោកបានបន្ថែមទៀតថា៖ « ក៏ប៉ុន្តែ បើនិយាយពីស្ថានភាពទាំងមូលតាំងពីមានជំងឺកូវីដមក គឺបានធ្វើឱ្យការបណ្តាក់ទុនពីបរទេសក្នុងវិស័យអចលនទ្រព្យនៅកម្ពុជាមានការធ្លាក់ចុះ និងជាពិសេសចំនួនការទិញលក់ក៏ថមថយផងដែរ»។

ទោះជាយ៉ាងណាក្ដី ជាមួយនឹងការគ្រប់គ្រងល្អរបស់រាជរដ្ឋាភិបាល និងការចាប់ផ្ដើមចាក់វ៉ាក់សាំងនៅជុំវិញពិភពលោក លោកសង្ឃឹមថាវិស័យអចលនទ្រព្យក្នុងឆ្នាំ ២០២១ នឹងមានសន្ទុះឡើងវិញ។

គូរបញ្ជាក់ផងដែរថា កាលពីថ្មីៗនេះលោក ច្រឹក សុខនីម ទើបតែត្រូវបានជ្រើសតាំងជាប្រធានសមាគមន៍អ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) ម្តងទៀតសម្រាប់ឆ្នាំ ២០២១-២០២២ នេះ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

វីឡាអភិជនថ្មី «ឃីង ម៉េនន័រ» របស់ ជីប ម៉ុង លែន បានបើកលក់ជាផ្លូវការហើយ

ភ្នំពេញ៖ ក្រុមហ៊ុន ជីប ម៉ុង លែន បានប្រកាសបើកលក់ជាផ្លូវក […]

ក្រុមហ៊ុនដែកលំដាប់ថ្នាក់លេខ១នៅកម្ពុជា បើកសម្ពោធផលិតផលថ្មី ៣ប្រភេទ

ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល បានឈរជើងយ៉ាងរឹងមាំក្នុងចំណា […]

វីឡាអភិជនថ្មី «ឃីង ម៉េនន័រ» របស់​ជីប ម៉ុង លែន ប្រកាសបើកលក់ជាផ្លូវការថ្ងៃ ២៥វិច្ឆិកា​​ ខាងមុខនេះ

កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅ​សណ្ឋាគារ ហៃយ៉ាត់ […]

2023 ក្រុមហ៊ុនអចលនទ្រព្យដ៏ល្បី ERA នឹងពង្រីកវិលាលភាពខ្លួនឱ្យរិតតែខ្លាំងក្នុងទីផ្សារខុនដូនៅកម្ពុជា

ក្រុមហ៊ុន ERA Cambodia ដែល​ជាក្រុមហ៊ុនជំនាញដោយផ្តោតលើឯក […]

តោះ! មកទស្សនាទិដ្ឋភាពនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ជាមួយតារាវ័យក្មេងជាច្រើនរូប

ភ្នំពេញ៖ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ដែលកំពុងបើកដ […]