វិវឌ្ឍនភាពលម្អិតនៃដំណើរការសាងសង់ព្រលានយន្តហោះសៀមរាបថ្មីតម្លៃជាង ៩០០លានដុល្លារ

គម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី (AIAI) ចាប់ផ្ដើមសាងសង់ ចាប់តាំងពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ មកម្ល៉េះ ដោយគ្រោងនឹងបញ្ចប់ក្នុងរយៈពេល ៣៦ ខែ ពោលគឺនៅឆ្នាំ ២០២៣។ គម្រោងនេះ នឹងចំណាយទុនវិនិយោគប្រមាណ ៩០០ លានដុល្លារ ដែលនឹងសាងសង់លើផ្ទៃដីប្រមាណ ៧០០ ហិកតា រួមជាមួយនឹងផ្ទៃដីនៃតំបន់សេដ្ឋកិច្ចពិសេសចំនួន ១០០០ ហិកតា ទៀតផង។

គិតមកត្រឹមខែធ្នូ នេះ គម្រោងទាំងមូលសម្រេចបានប្រមាណ ៣៥% ហើយ។ បើយោងតាមរបាយការណ៍របស់ក្រុមហ៊ុនទទួលខុសត្រូវសាងសង់ ខាងក្រោមនេះ គឺជាទិន្នន័យលម្អិតផ្នែកនីមួយៗ នៃគម្រោងទាំងមូល៖

ក. ការងារសាងសង់ស្ថានីយអ្នកដំណើរ សម្រេចបាន ១២% ក្នុងនោះ បញ្ចប់ការងាររៀបចំគ្រឹះ និងចាក់ប្លង់សេដល់ជាន់ទី ២ និងបន្តចាក់ប្លង់សេនៅជាន់ទី ៣ បាន ២៥%។

ខ. ការងារសាងសង់ទីធ្លាចតយន្តហោះ សម្រេចបានប្រមាណ ៥% ក្នុងនោះការងារឈូសឆាយដី និងពង្រាបដី សម្រេចបាន ៦០% ហើយការងារចាក់បំពេញដី បានប្រមាណ ១០%។

គ. ការងារសាងសង់ផ្លូវរត់យន្តហោះ សាងសង់ហើយ ៨ គីឡូម៉ែត្រ ពីផ្លូវជាតិលេខ ៦៤ ទៅកាន់ស្ថានីយអ្នកដំណើរ ហើយនៅសល់ ១៦,៥ គីឡូម៉ែត្រទៀត។

ឃ. ឆ្នាំ ២០២១ គ្រោងសម្រេចឱ្យបាន ៦៧% នៃគម្រោងទាំងមូល ក្នុងនោះ ស្ថានីយអ្នកដំណើរគ្រោងនឹងសម្រេចឱ្យបាន ៧៨% ទីធ្លាចតយន្តហោះគ្រោងនឹងសម្រេចឱ្យបាន ៤៥% និងការងារសាងសង់បន្ទាប់បន្សំផ្សេងទៀត នឹងសម្រេចឱ្យបាន ៥០%។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]