ការស្ថាបនាផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ សម្រេចបានជិត៤០%ហើយ

គិតត្រឹមដើមឆ្នាំ២០២១ នេះ ការស្ថាបនាផ្លូវល្បឿនលឿនពីរាជធានីពីភ្នំពេញទៅខេត្តព្រះសីហនុ សម្រេចបាន ៣៩% ហើយ ដោយគ្រោងនឹងបញ្ចប់នៅឆ្នាំ ២០២៣ ខាងមុននេះ។ នេះបើតាមរបាយការណ៍របស់ស្ថានទូតចិននៅកម្ពុជា។

របាយការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃទី ១ មករា កន្លងមកនេះ បានឱ្យដឹងថា ដំណើរការសាងសង់គម្រោងនេះ ធ្វើទៅដោយរលូន បើទោះបីជាមានវិបត្តិកូវីដ១៩ក្តី។

គម្រោងនេះ គឺជាផ្លូវល្បឿនលឿនដំបូងបង្អស់នៅកម្ពុជា និងជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏ធំសម្បើមមួយដែលចំណាយថវិកាសាងសង់ប្រមាណ ២ពាន់លានដុល្លារអាមេរិក ដោយសាងសង់ជា ៤គន្លង និងមានប្រវែងសរុប ១៩០ គីឡូម៉ែត្រឆ្លងកាត់ខេត្ត-ក្រុងចំនួន ៥។

ផ្លូវមួយខ្សែនេះកំពុងសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ហើយគ្រោងដំណើរការនៅត្រឹមខែមីនា ឆ្នាំ២០២៣ ខាងមុខនេះ។

គួរបញ្ជាក់ផងដែរថា ចាប់ពីខែ មករា ដល់ ខែវិច្ឆិកា ឆ្នាំ ២០២០ កម្ពុជាទទួលបានការវិនិយោគផ្ទាល់ (FDI) ពីចិនចំនួន ៨៦០ លានដុល្លារ ដែលកើនឡើងប្រមាណ ៧០% បើប្រៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៩ ហើយក្នុងនោះភាគច្រើនជាគម្រោងហេដ្ឋារចនាសម្ព័ន្ធ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]