អ្នកវិភាគ៖ ខេត្តមួយនៃភាគឦសានជាទិសដៅវិនិយោគសក្ដានុពលខ្ពស់សម្រាប់អ្នកហ៊ានប្រថុយ

អ្នកវិភាគផ្នែកអចលនទ្រព្យ បានបង្ហើបឱ្យដឹងថា ខេត្តមណ្ឌលគិរីជាទិសដៅវិនិយោគសក្ដានុពលមួយ សម្រាប់អ្នកវិនិយោគិនដែលហ៊ានប្រថុយខ្ពស់ ពីព្រោះដីនៅទីតាំងនោះមានទាំងឱកាស និងបញ្ហា ប៉ុន្តែបើវិនិយោគត្រូវ គឺអាចនឹងចំណេញខ្លាំងនៅ៥ ឆ្នាំខាងមុខ។

ស្ថាបនិក និងនាយកនៃក្រុមហ៊ុន Key Real Estate លោក សន សៀប បានប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យ កាលពីពេលថ្មីៗនេះថា៖ «នៅមណ្ឌលគិរី អ្វីដែលទាក់ទាញ គឺអាកាសធាតុ និងទេសភាព ដែលធ្វើឱ្យភ្ញៀវទេសចរចង់ទៅដើរកំសាន្តម្តងហើយ ចង់ទៅម្តងទៀត។ ដោយឡែកការវិនិយោគលើអចលនទ្រព្យនៅមានភាពមិនច្បាស់លាស់ ដោយសារមានបញ្ហាទៅលើការវិនិយោគដីបរិស្ថាន ឬដីរបស់រដ្ឋ»។

លោកបានបន្តទៀតថា៖ « នៅមណ្ឌលគិរីមានសក្ដានុពលខ្លាំងលើអេកូទេសចរណ៍ ក៏ប៉ុន្តែគឺត្រូវការពេលប្រមាណ ១ ទៅ ៥ឆ្នាំ ទើបដីរៀបចំស្រួលបួល។ តែបើចាំដល់ពេលនោះ ទើបវិនិយោគ ដីគឺអាចឡើងថ្លៃអស់ហើយ»។

លោក ក៏បានបង្ហើមទៀតថា ដោយសារតែភាពមិនច្បាស់លាស់ និងបញ្ហាដីរដ្ឋនេះហើយ ទើបធ្វើឱ្យតម្លៃដីនៅខេត្តមួយនេះនៅទាប ហើយអ្នកវិនិយោគលើដីងាយស្រួលទាញផលប្រយោជន៍ពីវា ប៉ុន្តែត្រូវប្រុងប្រយ័ត្នខ្លាំង។

គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ រដ្ឋាភិបាល បានសម្រេចជាផ្លូវការឱ្យសាងសង់គម្រោងអាកាសយានដ្ឋាននៅមណ្ឌលគិរី ដោយក្រុមហ៊ុនចិននឹងជាអ្នកអភិវឌ្ឍន៍គម្រោងនេះ។ នេះជាកត្ដាសំខាន់មួយទៀតដែលធ្វើឱ្យខេត្តមណ្ឌលគិរីក្លាយជាទិសដៅវិនិយោគសក្ដានុពល។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សន្ទស្សន៍ថ្លៃលំនៅដ្ឋានក្នុងរាជធានីភ្នំពេញ កើនឡើងដល់ ១១៥ភាគរយ ក្នុងខែសីហា 

ក្នុងខែសីហា ឆ្នាំ២០២២នេះ សន្ទស្សន៍ថ្លៃលំនៅដ្ឋាននៅរាជធាន […]

ហេតុអ្វីរដ្ឋផ្ដោតបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធខ្លាំង? ជះឥទ្ធិពលដល់សេដ្ឋកិច្ចដូចម្ដេច?

ការបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធ បង្កប់ន័យជ្ […]

អ្នកជំនាញ៖ អចលនទ្រព្យនឹងស្ទុះមកកម្រិតមុនកូវីដនៅ ៣ ឆ្នាំទៀត​ វិស័យកើនខ្លាំងជាងគេគឺ…

បើទោះជាសេដ្ឋកិច្ចជាតិ និងអន្ដរជាតិ ជួបបញ្ហាពិតមែន តែវិស […]

ឆ្នាំ ២០២៣ គួរវិនិយោគអចលនទ្រព្យប្រភេទអ្វី និងនៅទិសដៅណា? ហេតុអ្វី?

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានឱ្យដឹង ឆ្នាំ២០២៣ ជាឆ្នា […]

CBRE៖ វិស័យអលចនទ្រព្យឆ្នាំ ២០២៣ នឹងមិនទាន់ស្ទុះខ្លាំងទេ ព្រោះតែ…

ទីផ្សារអចលនទ្រព្យនៅកម្ពុជា រំពឹងថានឹងប្រសើរឡើងបន្ដិចបន្ […]

ការដកវិធានការកូវីដ ជះឥទ្ធិពលដល់ទីផ្សារអចលនទ្រព្យតិចតួចណាស់, អ្នកជំនាញថា…

អ្នកជំនាញបានឱ្យដឹងថា ការដកវិធានការកូវីដរបស់រដ្ឋាភិបាលកម […]