រដ្ឋព្រមានលុបចោលអាជ្ញាប័ណ្ណក្រុមហ៊ុនចិនមួយ បើចម្រាញ់រ៉ែមាសមិនបានត្រឹមចុងឆ្នាំនេះ

រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ឯកឧត្តម ស៊ុយ សែម បានប្រមានទៅលើក្រុមហ៊ុន រង ឈីង អ៊ិនដាសស្រ្ទៀល អិនវេសមេន ខូអិលធីឌី ថាបើចម្រាញ់រ៉ែមាសចេញពីទីតាំងខេត្តមណ្ឌលគិរីមិនបាន ត្រឹមចុងឆ្នាំនេះទេ រដ្ឋអាចនឹងដកអាជ្ញាប័ណ្ណធ្វើអាជីវកម្មមកវិញ។ នេះបើយោងតាមក្រសួងព័ត៌មានកាលពីពេលថ្មីៗនេះ។

ក្នុងការចុះទស្សនកិច្ច និងត្រួតពិនិត្យទីតាំងក្រុមហ៊ុនរ៉ែមាស កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ នេះ ឯកឧត្តម ស៊ុយ សែម មានប្រសាន៍ថា៖ « ក្រសួងបានផ្តល់អាជ្ញាប័ណ្ណដល់ក្រុមហ៊ុនរយៈពេល ១០ឆ្នាំហើយ ប៉ុន្តែក្រុមហ៊ុននៅតែមិនមានដំណើរការអាជីវកម្មរ៉ែមាស។ ដូច្នេះ ក្រសួងនឹងដកយកអាជ្ញាប័ណ្ណមកវិញ ត្រឹមចុងឆ្នាំ២០២១នេះ។

ជាការឆ្លើយតប ក្រុមហ៊ុន រង់ ឈិន បានអះអាងថា ក្រុមហ៊ុនរបស់ខ្លួន គឺបានផ្ទេរទីតាំងពីក្រុមហ៊ុនចាស់ដែលជាម្ចាស់អាជ្ញាប័ណ្ណ ទើបធ្វើឱ្យសង្វាក់ផលិតកម្ម មានភាពរអាក់រអួល។

ក្រុមហ៊ុនបានបន្ថែមថា៖ «ការងារបន្តពីម្ចាស់ដើម អាជ្ញាប័ណ្ណ នៅសល់រយៈពេលខ្លី ហើយត្រូវជួបប្រទះបញ្ហាកូវីដ១៩ ដែលបានបណ្ដាលឱ្យក្រុមអ្នកជំនាញនៅប្រទេសចិន មិនអាចធ្វើដំណើរមកបំពេញការងារឱ្យក្រុមហ៊ុនបាន»។

គួររំលឹកថា ប្រទេសកម្ពុជារំពឹងទុកអាចទាញយករ៉ែមាសបានជិត១លានអោន ឬ ប្រមាណជិត ៧ សែនតម្លឹងតាមការសិក្សារស្រាវជ្រាវនៅតំបន់អណ្តូងរ៉ែទី១ នៅក្នុងតំបន់អូខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-កូរ៉េ ប្តេជ្ញាបង្កើតកម្មវិធីអគារបៃតង ដើម្បីជំរុញឱ្យមានអព្យាក្រឹត្យកាបូនត្រឹមឆ្នាំ២០៥០

ក្រសួងបរិស្ថាន និងវិទ្យាស្ថានវិស្វកម្មស៊ីវិល និងបច្ចេកវ […]

ក្រសួងប្តេជ្ញាប្រើចំណូលលក់ឥណទានកាបូន រៀបចំបន្ទប់ទឹកតាមសាលាឱ្យមានស្ដង់ដារបរិស្ថានបៃតង

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល បានលើកឡើងថា […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ធនាគារពិភពលោកផ្តល់កម្ចី ៦០លានដុល្លារ សម្រាប់អនុវត្តគម្រោងគ្រប់គ្រងកាកសំណល់នៅកម្ពុជា

ធនាគារពិភពលោក(WB) បានផ្តល់ហិរញ្ញប្បទានប្រមាណ ៦០លានដុល្ល […]

ក្រសួងបើកតំបន់សម្បទាន ១៥៥ហិកតា នៅកំពត ឱ្យឯកជនវិនិយោគលើការងាររុករករ៉ែ

ក្រសួងរ៉ែ និងថាមពលបានប្រកាសបើកតំបន់សម្បទានស្វែងរករ៉ែទំហ […]

កម្ពុជានឹងចុះកិច្ចសន្យាលក់ឥណកាបូន ១៥លានតោន ឱ្យទៅក្រុមហ៊ុនអន្តរជាតិ

កម្ពុជាបានយល់ព្រមថានឹងចុះកិច្ចសន្យាលក់ឥណកាបូនចំនួន ១៥លា […]