ចលករសំខាន់៥នេះ នឹងជួយជំរុញទីផ្សារអលចនទ្រព្យកម្ពុជាឱ្យកើនឡើងវិញនៅឆ្នាំ ២០២១

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) លោក ច្រឹក សុខនីម បានឲ្យដឹងថា មាន ៥ ចលករសំខាន់ៗ ដែលបានធ្វើឱ្យទីផ្សារអចលនទ្រព្យកម្ពុជាមានស្ថិរភាពក្នុងឆ្នាំ២០២០ ហើយនឹងជួយជំរុញឱ្យមានការកើនឡើងនៅឆ្នាំ២០២១។

លោកបានពន្យល់ថា៖ «ចំណុចសំខាន់ទី១ គឺការផ្គត់ផ្គង់ប្រាក់កម្ចីទិញលក់អចលនទ្រព្យពីធនាគារនៅមានភាពរឹងមាំ។ ទោះមានវិបត្តិកូវីដក្ដី ធនគារនៅតែបន្តបញ្ចេញសាច់ប្រាក់ ដែលនេះគឺជួយជំរុញការទិញលក់ឱ្យនៅតែបន្ត»។

ប្រធានសមាគមរូបនេះ ក៏បានឱ្យដឹងទៀត កត្តាសំខាន់មួយទៀត គឺតម្រូវការនៅក្នុងស្រុកដែលបន្តកើនឡើង។ ទោះការវិនិយោគពីក្រៅស្ងប់ស្ងាត់ក៏ពិតមែន តែវិនិយោគិនក្នុងស្រុកនៅតែបន្តទិញលក់ ជាពិសេសនៅជាយរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ កំពត កែបជាដើម។

លោកបន្តថា៖ «ចំណុចសំខាន់ទី៣ វិនិយោគិនអចលនទ្រព្យគឺ គេគិតវែងឆ្ងាយ គឺមិនមែនវិនិយោគរំពឹងចំណេញក្នុង ១ ឆ្នាំ ២ ឆ្នាំទេ គេសម្លឹង ៥ ទៅ ១០ឆ្នាំ។ ហេតុនេះ ហើយទើបទោះមានវិបត្តិកូវីដក្នុងឆ្នាំ២០២០ក្ដី ក៏វិស័យអចលនទ្រព្យនៅតែមានការទិញលក់ដែរ»។

«លើសពីនេះ ចំណុចសំខាន់មួយទៀតគឺ ប្រទេសកម្ពុជាយើងមិនទាន់ប្រើប្រាស់ ឬ អនុវត្តនូវ Master Plan គោលដើម្បីគ្រប់គ្រង់ដីទេ។ ដូច្នេះវាជាកត្តាផ្តល់ឱកាសឱ្យដីនៅគ្រប់ទីកន្លែងអាចឡើងថ្លៃបាន»។

លោក ច្រឹក សុខនីម ក៏បានបង្ហាញថា គោលនយោបាយរបស់រាជរដ្ឋាភិបាលជួយក្នុងការអភិវឌ្ឍ គឺទីចលករទី ៥ និងជាចលករសំខាន់បំផុត ដែលជួយជំរុញឱ្យវិស័យអចលនទ្រព្យមានការរីកចម្រើន។

គួរបញ្ជាក់ផងដែរ ចរន្តទិញលក់អចលនទ្រព្យឆ្នាំ ២០២០ បានធ្លាក់ចុះ ១៥% ទៅ ២០% ប៉ុន្តែតម្លៃទិញលក់ជាមធ្យមគឺមិនសូវមានការប្រែប្រួលខ្លាំងប៉ុន្មានទេ។ ហើយអ្នកជំនាញក៏បានព្យាករថាវិស័យនេះ នឹងមានសន្ទុះកើនឡើង ៦០% នៅឆ្នាំ ២០២១។ (អានបន្ថែម និងបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សន្ទស្សន៍ថ្លៃលំនៅដ្ឋានក្នុងរាជធានីភ្នំពេញ កើនឡើងដល់ ១១៥ភាគរយ ក្នុងខែសីហា 

ក្នុងខែសីហា ឆ្នាំ២០២២នេះ សន្ទស្សន៍ថ្លៃលំនៅដ្ឋាននៅរាជធាន […]

ហេតុអ្វីរដ្ឋផ្ដោតបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធខ្លាំង? ជះឥទ្ធិពលដល់សេដ្ឋកិច្ចដូចម្ដេច?

ការបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធ បង្កប់ន័យជ្ […]

អ្នកជំនាញ៖ អចលនទ្រព្យនឹងស្ទុះមកកម្រិតមុនកូវីដនៅ ៣ ឆ្នាំទៀត​ វិស័យកើនខ្លាំងជាងគេគឺ…

បើទោះជាសេដ្ឋកិច្ចជាតិ និងអន្ដរជាតិ ជួបបញ្ហាពិតមែន តែវិស […]

ឆ្នាំ ២០២៣ គួរវិនិយោគអចលនទ្រព្យប្រភេទអ្វី និងនៅទិសដៅណា? ហេតុអ្វី?

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានឱ្យដឹង ឆ្នាំ២០២៣ ជាឆ្នា […]

CBRE៖ វិស័យអលចនទ្រព្យឆ្នាំ ២០២៣ នឹងមិនទាន់ស្ទុះខ្លាំងទេ ព្រោះតែ…

ទីផ្សារអចលនទ្រព្យនៅកម្ពុជា រំពឹងថានឹងប្រសើរឡើងបន្ដិចបន្ […]

ការដកវិធានការកូវីដ ជះឥទ្ធិពលដល់ទីផ្សារអចលនទ្រព្យតិចតួចណាស់, អ្នកជំនាញថា…

អ្នកជំនាញបានឱ្យដឹងថា ការដកវិធានការកូវីដរបស់រដ្ឋាភិបាលកម […]