Century 21 ចាប់ដៃគូជាមួយធនាគារ BRED Bank ដើម្បីសម្រួលឱ្យការសុំកម្ចីទិញអចលនទ្រព្យបានងាយ និងលឿនជាងមុន

ក្រុមហ៊ុនអចលនទ្រព្យ Century 21 នៅព្រឹកថ្ងៃទី ២៨ ខែមករានេះ បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាជាមួយធនាគារ BRED Bank ដើម្បីសម្រួលឱ្យការសុំកម្ចីទិញអចលនទ្រព្យបានងាយស្រួល និងលឿនជាងមុន សម្រាប់អ្នកទិញអចលនទ្រព្យតាមរយៈបណ្តាញក្រុមហ៊ុន Century 21.

អនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានចុះហត្ថលេខារវាងលោក Seraj Sutton ប្រធានផ្នែកប្រតិបត្តិការCentury 21 នៅកម្ពុជា លោក Guillaume Perdon នាយកប្រតិបត្តិធនាគារ BRED Bank និងប្រធានប្រព័ន្ធសាខាអ្នកនាង Meas Kunthea។

យោងតាមកិច្ចព្រមព្រៀងនេះ ធនាគារនឹងផ្តល់កម្ចីដល់អតិថិជនទិញអចលនទ្រព្យតាមរយៈបណ្តាញក្រុមហ៊ុន Century 21 ក្នុងលក្ខខណ្ឌងាយស្រួលជាងមុន ពិសេសក្នុងអត្រាការប្រាក់ប្រកួតប្រជែង និងបត់បែនខ្ពស់។

លោក Seraj Sutton បានមានប្រសាសន៍ថា៖ «កិច្ចសហការនេះនឹងដើរតួនាទីយ៉ាងរឹងមាំក្នុងការបង្កើតឱកាសកាន់តែប្រសើរសម្រាប់អតិថិជន និងអ្នកវិនិយោគក្នុងការទិញទ្រព្យសម្បត្តិក្នុងក្តីសុបិនរបស់ពួកគេ»។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Century 21 Cambodia គឺជាក្រុមហ៊ុនអចលនទ្រព្យដែលត្រូវបានតែងតាំងជាភ្នាក់ងារលក់ផ្តាច់មុខសម្រាប់គម្រោងអភិវឌ្ឍន៍ជាច្រើននៅកម្ពុជារួមមាន Forest Harmony, Golf Harmony, Residence Harmony, និង Lagoon Harmony ជាដើម។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

វីឡាអភិជនថ្មី «ឃីង ម៉េនន័រ» របស់ ជីប ម៉ុង លែន បានបើកលក់ជាផ្លូវការហើយ

ភ្នំពេញ៖ ក្រុមហ៊ុន ជីប ម៉ុង លែន បានប្រកាសបើកលក់ជាផ្លូវក […]

ក្រុមហ៊ុនដែកលំដាប់ថ្នាក់លេខ១នៅកម្ពុជា បើកសម្ពោធផលិតផលថ្មី ៣ប្រភេទ

ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល បានឈរជើងយ៉ាងរឹងមាំក្នុងចំណា […]

វីឡាអភិជនថ្មី «ឃីង ម៉េនន័រ» របស់​ជីប ម៉ុង លែន ប្រកាសបើកលក់ជាផ្លូវការថ្ងៃ ២៥វិច្ឆិកា​​ ខាងមុខនេះ

កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅ​សណ្ឋាគារ ហៃយ៉ាត់ […]

2023 ក្រុមហ៊ុនអចលនទ្រព្យដ៏ល្បី ERA នឹងពង្រីកវិលាលភាពខ្លួនឱ្យរិតតែខ្លាំងក្នុងទីផ្សារខុនដូនៅកម្ពុជា

ក្រុមហ៊ុន ERA Cambodia ដែល​ជាក្រុមហ៊ុនជំនាញដោយផ្តោតលើឯក […]

តោះ! មកទស្សនាទិដ្ឋភាពនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ជាមួយតារាវ័យក្មេងជាច្រើនរូប

ភ្នំពេញ៖ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ដែលកំពុងបើកដ […]