ក្រុមហ៊ុនថៃគ្រោងបើកផ្សារទំនើបលក់សម្ភារតុបតែងផ្ទះ និងគ្រឿងសង្ហារិមខ្នាតធំមួយនៅ សែន សុខ

ក្រុមហ៊ុនថៃ SCG-Boonthavorn គ្រោងនឹងបើកដំណើរការផ្សារទំនើបលក់សម្ភារសំណង់ តុបតែងផ្ទះ និងគ្រឿងសង្ហារិម ខ្នាតធំមួយឈ្មោះថា Design Village នៅលើផ្លូវលេខ ១០០៣ នៃខណ្ឌសែនសុខ នៅត្រីមាសទី ២ ឆ្នាំ ២០២១ នេះ។

ផ្សារ Design Village គឺជាផ្សារដែលល្បីល្បាញមួយនៅប្រទេសថៃ ដែលចាត់ទុកថាជាផ្សារទំនើបពហុបំណងដែលមានលក់ទំនិញគ្រប់យ៉ាងទាក់ទងនឹងផ្ទះទាំងសម្រាប់ការរចនាខាងក្នុង និងខាងក្រៅ ឬហៅ home & living one-stop shop។

ផ្សារនេះនឹងមានដាក់លក់នៅផលិតផលម៉ាកល្បីៗជាច្រើន រួមមាន Grohe, Toto, Kohler, Cotto, American Standard និង Porcelanosa ជាដើម។

ជាមួយគ្នានេះដែរ ក្រុមហ៊ុនយក្សថៃនេះ ក៏បានជ្រើសរើសក្រុមហ៊ុន CBRE កម្ពុជា ជាភ្នាក់ងារទីប្រឹក្សា និងជាអ្នកគ្រប់គ្រងការជួលទីធ្លាសម្រាប់លក់រាយក្នុងគម្រោងនេះផងដែរ។

លោក James Hodge នាយកគ្រប់គ្រងក្រុមហ៊ុន CBRE កម្ពុជា បានឱ្យដឹងថា៖ «ក្រុមហ៊ុន CBRE ពិតជារីករាយណាស់ ដែលបានសហការជាមួយក្រុមហ៊ុន SCG លើគម្រោងដែលទើបនឹងបើកការដ្ឋាននេះ»។

គួរបញ្ជាក់ផងដែថា ផ្សារទំនើបនេះនឹងចាប់ផ្ដើមបើកលក់ពីម៉ោង ៨ ព្រឹក ដល់ ម៉ោង ៩ យប់ ពីថ្ងៃច័ន្ទដល់ ថ្ងៃ សុក្រ ហើយនឹងបើកប្រតិបត្តិការបន្ថែមក្នុងអំឡុងចុងសប្តាហ៍ និងថ្ងៃឈប់សម្រាក។

គម្រោងនេះផងដែរ ក៏នឹងមានបើកទីធ្លាជួលសម្រាប់អ្នកលក់រាយដទៃទៀត ដែលចាប់អារម្មណ៍។ សម្រាប់ព័ត៌មានបន្ថែម អាចចូលទៅកាន់គេហទំព័រ

- Video Advertisement -

ព័ត៌មានដែលទាក់ទង

វីឡាអភិជនថ្មី «ឃីង ម៉េនន័រ» របស់ ជីប ម៉ុង លែន បានបើកលក់ជាផ្លូវការហើយ

ភ្នំពេញ៖ ក្រុមហ៊ុន ជីប ម៉ុង លែន បានប្រកាសបើកលក់ជាផ្លូវក […]

ក្រុមហ៊ុនដែកលំដាប់ថ្នាក់លេខ១នៅកម្ពុជា បើកសម្ពោធផលិតផលថ្មី ៣ប្រភេទ

ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល បានឈរជើងយ៉ាងរឹងមាំក្នុងចំណា […]

វីឡាអភិជនថ្មី «ឃីង ម៉េនន័រ» របស់​ជីប ម៉ុង លែន ប្រកាសបើកលក់ជាផ្លូវការថ្ងៃ ២៥វិច្ឆិកា​​ ខាងមុខនេះ

កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅ​សណ្ឋាគារ ហៃយ៉ាត់ […]

2023 ក្រុមហ៊ុនអចលនទ្រព្យដ៏ល្បី ERA នឹងពង្រីកវិលាលភាពខ្លួនឱ្យរិតតែខ្លាំងក្នុងទីផ្សារខុនដូនៅកម្ពុជា

ក្រុមហ៊ុន ERA Cambodia ដែល​ជាក្រុមហ៊ុនជំនាញដោយផ្តោតលើឯក […]

តោះ! មកទស្សនាទិដ្ឋភាពនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ជាមួយតារាវ័យក្មេងជាច្រើនរូប

ភ្នំពេញ៖ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ដែលកំពុងបើកដ […]