កម្ពុជាបើកសម្ពោធអគារមជ្ឈមណ្ឌលបណ្ដុះបណ្ដាលបើកបរយានយន្តធុនធ្ងន់ជាផ្លូវការ

ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីព្រឹកថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ បានបើកសម្ពោធ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារមជ្ឈមណ្ឌលបណ្ដុះបណ្ដាលបើកបរយានយន្តធុនធ្ងន់ថ្មីមួយ នៅខណ្ឌព្រែកព្នៅ។

ឯកឧត្តម ស៊ុន ចាន់ថុល បានថ្លែងថា ការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលនេះ គឺដើម្បីបង្រៀនទៅអ្នកបើកបររថយន្តធុនធ្ងន់ ទាំងបច្ចេកទេស និងច្បាប់។

ឯកឧត្តម បន្តថា៖ «ធនធានអ្នកធ្វើការបើកបរនៅមានការខ្វះខាត និងមានប័ណ្ណមិនត្រឹមត្រូវ ទើបក្រសួងសហការជាមួយក្រុមហ៊ុន KTS បើកឱ្យមានមជ្ឈមណ្ឌលនេះឡើង»។

បើយោងតាមរបាយការណ៍របស់ក្រសួង គ្រោះថ្នាក់ចរាចរណ៍ភាគច្រើនបង្កឡើងដោយអ្នកបើកបរយានយន្តធុនធ្ងន់មួយចំនួន ដែលមិនមានជំនាញបើកបរច្បាស់លាស់ មិនបានឆ្លងកាត់ការបណ្តុះបណ្តាលត្រឹមត្រូវ គ្មានបណ្ណបើកបរ ឬមានបណ្ណបើកបរមិនត្រឹមត្រូវតាមប្រភេទយាន ជាដើម។

ហេតុនេះ ឯកឧត្តម ស៊ុន ចាន់ថុល សង្ឃឹមថាការបង្កើតឱ្យមានមជ្ឈមណ្ឌលបណ្តុះបណ្តាលបើកបរយានយន្តធុនធ្ងន់នេះ នឹងជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា។

គួរបញ្ជាក់ផងដែរថា មជ្ឈមណ្ឌលនេះ ស្ថិតនៅលើផ្លូវជាតិលេខ៥ គីឡូម៉ែត្រ១៨-១៩ ភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ មជ្ឈមណ្ឌលនេះ សាងសង់ឡើងអស់រយៈពេល ១៤ ខែ ដែលមានតម្លៃទឹកប្រាក់ជិត ២ លានដុល្លារសហរដ្ឋអាមេរិក។

មជ្ឈមណ្ឌលនេះ សាងសង់លើផ្ទៃដីទំហំ១៦.៥៨៤ ម៉ែត្រការ៉េ ដែលរួមមាន អគាររដ្ឋបាលទំហំ ៨៤០ម៉ែត្រការ៉េ ទីលានសម្រាប់បង្រៀន និងប្រឡងយកបណ្ណបើកបរយានយន្តធុនធ្ងន់ ក៏ដូចជាអគារស្នាក់នៅសម្រាប់សិស្ស មកពីបណ្តាខេត្តនានាផងដែរ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]