ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអនុម័តគម្រោងវិនិយោគធំៗ ៨ តម្លៃជិត ១០០ លានដុល្លារ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីថ្មីៗនេះ បានសម្រេចអនុម័តឱ្យក្រុមហ៊ុនឯកជនសាងសង់រោងចក្រ០៥ កន្លែង មន្ទីរពេទ្យ០២ កន្លែង និងស្ថានីយអគ្គិសនីសូឡា 0១ កន្លែង សរុបទុនវិនិយោគជិត ១០០ លានដុល្លារ នៅខេត្តតាកែវ កំពង់ស្ពឺ កំពង់ឆ្នាំង ស្វាយរៀង កណ្តាល និងរាជធានីភ្នំពេញ។

ក្រុមហ៊ុនទី១ គឺក្រុមហ៊ុន Mayco Furniture Company Limited ដែលនឹងវិនិយោគ ៣,៨ លានដុល្លារ បង្កើតរោងចក្រផលិតគ្រឿងសង្ហារឹមគ្រប់ប្រភេទ ដែលមានទីតាំងស្ថិតនៅភូមិព្រហែក ស្រុកបាទី ខេត្តតាកែវ។

ក្រុមទី២ គឺក្រុមហ៊ុន P P C H Y MACHINERY MANUFACTURING CO., LTD ដែលនឹងវិនិយោគ ៦,៩លានដុល្លារ បង្កើតរោងចក្រផលិតគ្រឿងបន្លាស់ និងប៊ូឡុងគ្រប់ប្រភេទ នៅភូមិឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

ក្រុមហ៊ុនទី៣ គឺក្រុមហ៊ុន KHEMA GLOBAL CO., LTD ដែលនឹងវិនិយោគ ៦,៣លានដុល្លារ សាងសង់មន្ទីរពហុព្យាបាលអន្តរជាតិ ៨១គ្រែ នៅផ្លូវជាតិលេខ១ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។ ក្រុមហ៊ុនដដែលនេះ ក៏នឹងបោះទុនវិនិយោគ ៣,៦លានដុល្លារ សាងសង់មន្ទីរពហុព្យាបាលអន្តរជាតិ ៥៤គ្រែ មួយកន្លែងទៀត នៅផ្លូវជាតិលេខ៥២៨ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ។

ក្រុមហ៊ុនទី៤ គឺក្រុមហ៊ុន PRIME ROAD ALTERNATIVE (CAMBODIA) CO., LTD ដែលនឹងវិនិយោគ ៣៧,៤លានដុល្លារ សាងសង់ស្ថានីយផលិតអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ មានអានុភាព ៦០មេហ្កាវ៉ាត់ នៅភូមិព្រៃជ្រៅ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

ក្រុមហ៊ុនទី៥ គឺក្រុមហ៊ុន SYSG GARMENT COMPANY LIMITED ដែលនឹងវិនិយោគ៤,៣ លានដុល្លារ សាងសង់រោងចក្រកាត់ដេរ នៅអគារលេខ A-០៧ ផ្លូវជាតិលេខ៤ ភូមិស្វាយជ្រុំ ស្រុកអង្គស្នួល ខេត្តកណ្តាល។

ក្រុមហ៊ុនទី៦ គឺក្រុមហ៊ុន VELONG (CAMBODIA) INDUSTRIES CO., LTD ដែលនឹងវិនិយោគ៣,៥លានដុល្លារ បង្កើតរោងចក្រផលិតសម្ភារៈបរិក្ខារសម្រាប់ចង្ក្រាន ផ្គុំតម្លើងបរិក្ខារអេឡិចត្រូនិក និងអំពូលភ្លើង ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀង ហ្គីហ្គា រីស៍ស។

ក្រុមហ៊ុនទី៧ គឺក្រុមហ៊ុន ALLIED MAX INTERNATIONAL (CAMBODIA) CO., LTD ដែលនឹងវិនិយោគ៣២ លានដុល្លារ បង្កើតរោងចក្រផលិតក្រណាត់ និងកាត់ដេរ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស សានដុង សាន់សែល។

បើយោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គម្រោងទាំង ៨ នេះនឹងចូលរួមបង្កើតការងារចំនួន ២៧០១ កន្លែងដល់មនុស្សក្នុងតំបន់។

កន្លងមកថ្មីៗនេះផងដែរ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តឱ្យក្រុមហ៊ុនឯកជនវិនិយោគសាងសង់រោងចក្រធំៗចំនួន ២ តម្លៃជាង ៥០០ លានដុល្លារ នៅខេត្តកំពត និងកំពង់ឆ្នាំង។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]