តំបន់ព្រៃស នៃខណ្ឌដង្កោ គ្រោងនឹងស្វាគមន៍គម្រោងបូរីខ្នាតធំ មួយទៀតក្នុងពេលឆាប់ៗនេះ

អត្ថបទផ្សព្វផ្សាយ៖

បុរី ប៉េង អុីម គម្រោងទី២ បានបើកលក់ជាផ្លូវការហើយ ចាប់ពីថ្ងៃទី ១៩ ខែកុម្ភៈ នេះតទៅ ដែលគម្រោងនឹងលាតសន្ធឹងលើផ្ទៃដីទំហំ ៣ ហិកតា ឬស្មើនឹងផ្ទះ ២៤៥ ខ្នង ក្នុងតំបន់ព្រៃស នៃខណ្ឌដង្កោ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន។

កញ្ញា អ៊ឹង ប៉សាំង អគ្គនាយករង បុរី ប៉េង អ៊ីម បានឱ្យដឹងថា៖ «គម្រោងនេះ នឹងផ្ដល់ជូនផ្ទះ ៣ ប្រភេទ គឺផ្ទះអាជីវកម្ម វីឡាកូនកាត់ B និងវីឡាកូនកាត់ C ដែលគ្រប់ប្រភេទផ្ទះទាំងអស់នឹងផ្ដោតសំខាន់លើ គុណភាពសំណង់ ប្រណីតភាព ម៉ូតផ្ទះ និងពិសេសតម្លៃសមរម្យទៅតាមតម្រូវការរបស់ទីផ្សារ។

លើសពីនេះ បើយោងតាមអ្នកគ្រប់គ្រងបុរី លោក ប៉ែន ណាក់ តំបន់ព្រៃសដែលជាទីរបស់បូរីផ្ទាល់ គឺកំពុងតែសក្ដានុពលខ្លាំងពីមួយឆ្នាំ ទៅមួយឆ្នាំ ជាពិសេសវិស័យលំនៅដ្ឋានដែលនឹងបន្តឡើងថ្លៃ។ ដូច្នេះ អត្រាចំណេញនៃការទិញអចលនទ្រព្យពិសេសក្នុងបុរី ប៉េង អ៊ីម គម្រោងទី២ ក៏នឹងកើនឡើងខ្ពស់ផងដែរ។

ទន្ទឹមគ្នានោះ ប្រធានផ្នែកលក់ លោក ឆុង ឆាយ ក៏បានបកស្រាយថាមានមូលហេតុធំៗ ៣ ចំណុចដែលលោកអ្នកគួរទិញផ្ទះនៅបុរីប៉េង អ៊ីម រួមមាន ទីតាំងកណ្តាលទីក្រុង ម៉ូតផ្ទះទំនើបប្លែកក្នុងតំបន់ និងពិសេសតម្លៃត្រឹមតែជាង ៨ម៉ឺនដុល្លារអាមេរិកប៉ុណ្ណោះ ដែលអ្នកអាចរំលស់សុទ្ធជាមួយបុរីផ្ទាល់បាន ១០០%។

គួរបញ្ជាក់ផងដែរថា គម្រោងនេះ គ្រោងនឹងបើកការដ្ឋានសាងសង់នៅខែ មីនា ខាងមុខនេះ ដោយគ្រោងនឹងបញ្ចប់នៅ ១៨ ខែបន្ទាប់។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

វីឡាអភិជនថ្មី «ឃីង ម៉េនន័រ» របស់ ជីប ម៉ុង លែន បានបើកលក់ជាផ្លូវការហើយ

ភ្នំពេញ៖ ក្រុមហ៊ុន ជីប ម៉ុង លែន បានប្រកាសបើកលក់ជាផ្លូវក […]

ក្រុមហ៊ុនដែកលំដាប់ថ្នាក់លេខ១នៅកម្ពុជា បើកសម្ពោធផលិតផលថ្មី ៣ប្រភេទ

ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល បានឈរជើងយ៉ាងរឹងមាំក្នុងចំណា […]

វីឡាអភិជនថ្មី «ឃីង ម៉េនន័រ» របស់​ជីប ម៉ុង លែន ប្រកាសបើកលក់ជាផ្លូវការថ្ងៃ ២៥វិច្ឆិកា​​ ខាងមុខនេះ

កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅ​សណ្ឋាគារ ហៃយ៉ាត់ […]

2023 ក្រុមហ៊ុនអចលនទ្រព្យដ៏ល្បី ERA នឹងពង្រីកវិលាលភាពខ្លួនឱ្យរិតតែខ្លាំងក្នុងទីផ្សារខុនដូនៅកម្ពុជា

ក្រុមហ៊ុន ERA Cambodia ដែល​ជាក្រុមហ៊ុនជំនាញដោយផ្តោតលើឯក […]

តោះ! មកទស្សនាទិដ្ឋភាពនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ជាមួយតារាវ័យក្មេងជាច្រើនរូប

ភ្នំពេញ៖ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ដែលកំពុងបើកដ […]