ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអនុម័តគម្រោងសាងសង់រោងចក្រធំៗ២កន្លែងតម្លៃជាង១២លានដុល្លារ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីពេលថ្មីៗនេះ បានអនុម័តឱ្យក្រុមហ៊ុនឯកជនវិនិយោគសាងសង់រោងចក្រធំៗចំនួន២ តម្លៃជាង១២លានដុល្លារ នៅខេត្តកំពង់ស្ពឺ និងខេត្តកោះកុង។

ក្រុមហ៊ុនទី១ គឺក្រុមហ៊ុន OCEAN APPAREL MANUFACTURING CO., LTD ដែលនឹងវិនិយោគទុនប្រមាណ ៤លានដុល្លារ លើគម្រោងបង្កើតរោងចក្រកាត់ដេរសំម្លៀកបំពាក់ ដែលមានទីតាំងផ្លូវជាតិលេខ៤ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ដោយឡែក ក្រុមហ៊ុនទី២ គឺក្រុមហ៊ុន GLAMOR GLASS CO., LTD ដែលនឹងវិនិយោគប្រមាណ ៧,៨លានដុល្លារ លើគម្រោងបង្កើតរោងចក្រផលិតផ្ទាំងកញ្ចក់សូឡា ដែលមានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស គិរីសាគរ ខេត្តកោះកុង។

បើយោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គម្រោងទាំង ២ នេះនឹងចូលរួមបង្កើតការងារជាង ២,៤០០ កន្លែង។

បើរាប់បញ្ចូលទាំងគម្រោង ២ ខាងលើនេះ ក្នុងអំឡុងត្រឹម២៦ ថ្ងៃ នៃខែកុម្ភៈ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចអនុម័តគម្រោងធំៗ យ៉ាងហោច ១៤ គម្រោង រួចមកហើយ ឬស្មើនឹងទុនវិនិយោគសរុបប្រមាណ ៧០០ លានដុល្លារ។ (អានបន្ថែម និង បន្ថែម)

ដោយឡែក សម្រាប់ឆ្នាំ ២០២០ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគសរុបចំនួន ២៣៨ គម្រោង ឬស្មើនឹងទុនវិនិយោគសរុបប្រមាណជាង ៨ ពាន់លានដុល្លារអាមេរិក។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-កូរ៉េ ប្តេជ្ញាបង្កើតកម្មវិធីអគារបៃតង ដើម្បីជំរុញឱ្យមានអព្យាក្រឹត្យកាបូនត្រឹមឆ្នាំ២០៥០

ក្រសួងបរិស្ថាន និងវិទ្យាស្ថានវិស្វកម្មស៊ីវិល និងបច្ចេកវ […]

ក្រសួងប្តេជ្ញាប្រើចំណូលលក់ឥណទានកាបូន រៀបចំបន្ទប់ទឹកតាមសាលាឱ្យមានស្ដង់ដារបរិស្ថានបៃតង

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល បានលើកឡើងថា […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ធនាគារពិភពលោកផ្តល់កម្ចី ៦០លានដុល្លារ សម្រាប់អនុវត្តគម្រោងគ្រប់គ្រងកាកសំណល់នៅកម្ពុជា

ធនាគារពិភពលោក(WB) បានផ្តល់ហិរញ្ញប្បទានប្រមាណ ៦០លានដុល្ល […]

ក្រសួងបើកតំបន់សម្បទាន ១៥៥ហិកតា នៅកំពត ឱ្យឯកជនវិនិយោគលើការងាររុករករ៉ែ

ក្រសួងរ៉ែ និងថាមពលបានប្រកាសបើកតំបន់សម្បទានស្វែងរករ៉ែទំហ […]

កម្ពុជានឹងចុះកិច្ចសន្យាលក់ឥណកាបូន ១៥លានតោន ឱ្យទៅក្រុមហ៊ុនអន្តរជាតិ

កម្ពុជាបានយល់ព្រមថានឹងចុះកិច្ចសន្យាលក់ឥណកាបូនចំនួន ១៥លា […]