សាលាក្រុងកំពុងសម្រុកបញ្ចប់ការដ្ឋានផ្លូវស្ពាននិងប្រឡាយនានាដើម្បីត្រៀមការពារទឹកជំនន់ក្នុងរដូវវស្សា

អាជ្ញាធររាជធានីភ្នំពេញ បានលើកឡើងថា បើទោះបីស្ថានភាពជំងឺកូវីដ-១៩ នៅតែកើនឡើងក្ដី ការងារស្តារប្រឡាយ និងជួលជុលផ្លូវស្ពាននានាទូទាំងរាជធានីភ្នំពេញ ក៏នៅតែបន្ត ដើម្បីត្រៀមការពារទឹកជំនន់ ក្នុងរដូវវស្សាដែលខិតជិតមកដល់។

ជាក់ស្តែង កាលពីថ្ងៃ២២ ខែមីនា ឆ្នាំ២០២១ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងថា មន្ទីរសាធារណការភ្នំពេញ សហការជាមួយមន្ទីរធនធានទឹក និងអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ បានដាក់គ្រឿងចក្រកាយស្តារប្រឡាយទួលពង្រទី១ ដែល មានទំហំ៨ម៉ែត្រ និងជម្រៅ២ម៉ែត្រ ហើយជាលទ្ធផលសម្រេចបាន ៩០ភាគរយ ហើយ។

ប្រឡាយទួលពង្រ១ នេះ ជាប្រឡាយបេតុងទទឹង ៨ម៉ែត្រ បណ្ដោយ ៤៥៤៥ ម៉ែត្រ ចាប់ពីភូមិព្រៃព្រីងខាងត្បូងដល់បុរីជីបម៉ុង។ បច្ចុប្បន្ន ក្រុមការងារកំពុងដាក់លូប្រអប់ (២,៦៥ម៉ែត្រ x២,៦៥ម៉ែត្រ) ចំនួន ៣ជួរ ចាប់ពីបុរីជីបម៉ុង ដល់ប្រឡាយបឹងហា។

ជាមួយគ្នានេះ ក៏នឹងមានការដាក់លូប្រអប់ស្របតាមផ្លូវជាតិលេខ៣ (៦ម៉ែត្រx២ម៉ែត្រ) ប្រវែង១២២០ម៉ែត្រ ចាប់ពីបូរី Green Vill ដល់ដើមប្រឡាយទួលពង្រ និងការដាក់លូជ្រុងត្រង់ចំណុចផ្លូវឆ្លងកាត់ចំនួន៧ កន្លែង ផងដែរ។

លោកបន្តថា ប្រឡាយនេះមានតួនាទីយ៉ាងសំខាន់ក្នុងការបង្ហូរទឹករំដោះទឹកជន់ពីផ្លូវជាតិលេខ៣ ក្នុងភូមិសាស្ត្រ ខណ្ឌមានជ័យ ទៅកាន់បឹងជើងឯក និងបន្តហូរទៅកាន់ស្ទឹងជ្រៅ។ ក្រោមបញ្ចប់ គម្រោងនេះនឹងអាចកាត់បន្ថយទឹកជំនន់ទឹកភ្លៀង នារដូវវក្សាខាងមុខនេះបានមួយកម្រិតធំ។

គួរបញ្ជាក់ផងដែរថា ក្រៅពីការងារស្តារប្រឡាយទួលពង្រ អាជ្ញាធររាជធានីភ្នំពេញ ក៏បានបើកការដ្ឋានធ្វើស្ពាន ចំនួន៧កន្លែង ក្នុង​ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ដែលជាគម្រោងរបស់រដ្ឋបាលរាជធានីភ្នំពេញ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]