លី យ៉ុងផាត់ គ្រុប គ្រោងសាងសង់កំពង់ផែទឹកជ្រៅថ្មីមួយកន្លែងលើដីជិត ៥០០ហិកតា នៅកោះកុង

អាជ្ញាធរខេត្តកោះកុង បានបើកភ្លើងខៀវគាំទ្រឱ្យក្រុមហ៊ុន Koh Kong SEZ Co, Ltd. របស់ក្រុមហ៊ុន លី យ៉ុងផាត់ គ្រុប បោះទុនសាងសង់កំពង់ផែទឹកជ្រៅថ្មីមួយកន្លែង នៅស្រុកគិរីសាគរ ខណៈបច្ចុប្បន្នភាគីពាក់ព័ន្ធកំពុងសិក្សាវាយតម្លៃផលប៉ះពាល់។

លោក អ៊ុក ភ័ក្ត្រា អភិបាលរងខេត្តកោះកុង បានជួបប្រជុំជាមួយតំណាងក្រុមហ៊ុនកោះកុង អេស អ៊ី ហ្សិត ខូ អិលធីឌី (Koh Kong SEZ Co, Ltd.) កាលពីថ្ងៃទី១៥ ខែធ្នូ កន្លងទៅនេះ ដើម្បីសិក្សា និងវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ សម្រាប់គម្រោងខាងលើ។

បើយោងតាមផែនការ កំពង់ផែនេះនឹងត្រូវធ្វើឡើងនៅលើផ្ទៃដីទំហំ ៤៩២,៦៤ ហិកតា ដែលស្ថិតក្នុងភូមិព្រែកខ្សាច់ និងភូមិយាយសែន ឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង។

គម្រោងនេះ រួមមានការសាងសង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដូចជា អគាររដ្ឋបាល អគារឃ្លាំង អគាររោងជាង និងកំពង់ផែទឹកជ្រៅជាដើម។

ក្នុងកិច្ចប្រជុំ លោក អ៊ុក ភ័ក្ត្រា បានបង្ហាញការគាំទ្រលើគម្រោងមួយនេះយ៉ាងខ្លំាង ព្រោះវានឹងជួយជំរុញវិស័យដឹកជញ្ជូនតាមផ្លូវទឹករបស់ខេត្តកោះកុង និងជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចប្រទេសជាតិ។

យ៉ាងណា លោកក៏បានស្នើទៅស្ថាប័នពាក់ព័ន្ធ ពិសេសក្រុមហ៊ុនវិនិយោគ ឱ្យកាត់បន្ថយផលប៉ះពាល់ដល់ធនធានជីវចម្រុះ និងបរិស្ថាន យកចិត្តទុកដាក់ខ្ពស់លើការគ្រប់គ្រងសំណល់ចេញពីកប៉ាល់នានា ដូចជា ប្រេងម៉ាស៊ីន ជាដើម ព្រមទាំងសំណល់រឹង-រាវ នៅក្នុងតំបន់អនុវត្តន៍គម្រោង ។

លើសពីនេះ ក្រុមហ៊ុនត្រូវធានាថា សំណង់អគារ និងសំណង់កំពង់ផែត្រូវគោរពតាមស្តង់ដាបច្ចេកទេស និងបទដ្ឋាននានារបស់រាជរដ្ឋាភិបាល៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]