អ៊ឺរ៉ង់ បង្ហាញចំណាប់អារម្មណ៍ចង់វិនិយោគលើវិស័យប្រេង និងឧស្ម័នកម្ពុជា

វិនិយោគិនប្រទេសអ៊ឺរ៉ង់ ចាប់អារម្មណ៍ចង់វិនិយោគក្នុងវិស័យប្រេងកាត និងឧស្ម័នកម្ពុជា ខណៈកម្ពុជា មានប្លុកប្រេងជាច្រើនដែលមានសក្ដានុពេល ទាំងក្នុងសមុទ្រ និងលើដីគោក។

នៅក្នុងជំនួបជាមួយឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ឯកឧត្តម Ali Akbar Nazari ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ លើកឡើងថា អ៊ីរ៉ង់ត្រៀមខ្លួនរួចជាស្រេច នៅក្នុងកិច្ចសហប្រតិបត្តិការលើវិស័យស្វែងរុករក និងផ្គត់ផ្គងធនធានប្រេង និងឧស្ម័ននៅកម្ពុជា។

ជាការឆ្លើយតប ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានថ្លែងនូវការសាទរចំពោះគោលបំណងវិនិយោគ ដោយបញ្ជាក់ថា កម្ពុជាមានប្លុកប្រេងជាច្រើនទាំងក្នុងសមុទ្រ និងលើដីគោក។

ភាគីទាំង ២ ក៏បានពិភាក្សាផែនការការវិនិយោគរួមលើប្លុកប្រេងកាតរបស់កម្ពុជាដែលមានស្រាប់ ការសិក្សាស្វែងរុករកប្រេង និងឧស្ម័នបន្ថែម និង គម្រោងសិក្សាសមិទ្ធិលទ្ធភាពរៀបចំរោងចក្រចម្រាញ់ប្រេងកាតនៅកម្ពុជា។

លើសពីនេះ ភាគីទាំងពីរក៏ត្រៀមបន្តអនុស្សារណៈលើកិច្ចសហប្រតិបត្តិការបន្តលើវិស័យប្រេងកាតចាស់ដែលបានផុតសុពលភាព។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-កូរ៉េ ប្តេជ្ញាបង្កើតកម្មវិធីអគារបៃតង ដើម្បីជំរុញឱ្យមានអព្យាក្រឹត្យកាបូនត្រឹមឆ្នាំ២០៥០

ក្រសួងបរិស្ថាន និងវិទ្យាស្ថានវិស្វកម្មស៊ីវិល និងបច្ចេកវ […]

ក្រសួងប្តេជ្ញាប្រើចំណូលលក់ឥណទានកាបូន រៀបចំបន្ទប់ទឹកតាមសាលាឱ្យមានស្ដង់ដារបរិស្ថានបៃតង

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល បានលើកឡើងថា […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ធនាគារពិភពលោកផ្តល់កម្ចី ៦០លានដុល្លារ សម្រាប់អនុវត្តគម្រោងគ្រប់គ្រងកាកសំណល់នៅកម្ពុជា

ធនាគារពិភពលោក(WB) បានផ្តល់ហិរញ្ញប្បទានប្រមាណ ៦០លានដុល្ល […]

ក្រសួងបើកតំបន់សម្បទាន ១៥៥ហិកតា នៅកំពត ឱ្យឯកជនវិនិយោគលើការងាររុករករ៉ែ

ក្រសួងរ៉ែ និងថាមពលបានប្រកាសបើកតំបន់សម្បទានស្វែងរករ៉ែទំហ […]

កម្ពុជានឹងចុះកិច្ចសន្យាលក់ឥណកាបូន ១៥លានតោន ឱ្យទៅក្រុមហ៊ុនអន្តរជាតិ

កម្ពុជាបានយល់ព្រមថានឹងចុះកិច្ចសន្យាលក់ឥណកាបូនចំនួន ១៥លា […]