Urbanland ចាប់ដៃគូជាមួយធនាគារផ្ដល់កម្ចីទិញផ្ទះដល់ទៅ ១០០% និងការប្រាក់ត្រឹម ៤,៣៩%

ក្រុមហ៊ុន អឺបេនលែន (Urbanland) ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដែលជាប់ជ័យលាភីក្នុងស្រុក និងជាសមាជិកនៃសម្ព័ន្ធក្រុមហ៊ុន ISI GROUP បានចុះហត្ថលេខាលើអនុស្សរណ:នៃការយោគយល់គ្នាជាមួយ ធនាគារ CIMB Bank សារជាថ្មី និងថ្មីមួយបន្ថែមទៀតជាមួយធនាគារ ចិន Bank of China សម្រាប់គម្រោងបុរីចន្ទគីរី។

ការសហការជាមួយធនាគារ CIMB Bank នឹងផ្តល់ជូនអតិថិជនបុរីចន្ទគីរីនូវទំហំទឹកប្រាក់កម្ចីទិញផ្ទះរហូតដល់ ១០០% ដែលកន្លងមកអតិថជនទទួលបានតែ ៨០% ប៉ុណ្ណោះ។ ដោយឡែក តាមរយៈធនាគារចិនវិញ អតិថិជននឹងអាចទទួលបានអត្រាការប្រាក់កម្ចីទិញផ្ទះទាបដល់ ៤,៣៩% ក្នុងឆ្នាំទី១។

ធនាគារចិន Bank of China បានក្លាយជាដៃគូសហការថ្មីមួយក្នុងចំណោមដៃគូ ៣ ផ្សេងទៀតរបស់គម្រោងបុរីចន្ទគីរី ដែលរួមមានធនាគារ BRED ធនាគារ CIMB និងធនាគារ J Trust Royal Bank។ អតិថិជនរបស់បុរី នឹងទទួលបាននូវប្រាក់កម្ចីទិញផ្ទះកាន់តែមានភាពងាយស្រួល និងរហ័សជាងមុនតាមរយៈធនាគារទាំងអស់នេះ។

ការចុះហត្ថលេខាត្រូវបានប្រារព្ធធ្វើឡើងនៅការិយាល័យលក់នៃបុរីចន្ទគីរី ក្រោមអធិបតីភាពលោក កាំង ឡេង អគ្គនាយកសម្ព័ន្ធក្រុមហ៊ុន ISI GROUP លោក កាំង ហុក អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុនអឺបេនលែន (Urbanland) លោកស្រី ឌៀប លីដា នាយកផ្នែកហិរញ្ញវត្ថុនៃក្រុមហ៊ុនអឺបេនលែន (Urbanland) និងអ្នកតំណាងប្រចាំធនាគារដៃគូទាំងពីរ រួមមាន លោកស្រី ប៉ិច សុម៉ាលី នាយិកាសេវាកម្មហិរញ្ញវត្ថុបុគ្គលនៃធនាគារ CIMB និងលោក Liu Zheng ជំនួយការនាយកប្រចាំប្រទេស នៃធនាគារចិន។

លោក កាំង ហុក បានមានប្រសាសន៍ថា៖ «យើងសាងសង់បុរីចន្ទគីរីឡើង ដើម្បីឲ្យម្ចាស់ផ្ទះរបស់យើងសម្រេចបាននូវសក្តានុពលពេញលេញ ក្នុងការរស់នៅរបស់ពួកគេ។ ភាគខាងត្បូងទីក្រុងភ្នំពេញកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័ស ដែលធ្វើអោយការវិនិយោគនៅទីនេះទទួលបានផលជាទីគាប់ចិត្ត។ ជាមួយគ្នានេះដែរ យើងតែងតែសាកសួរ និងស្តាប់នូវ តម្រូវការរបស់អ្នកស្វែងរកទិញផ្ទះនៅទីក្រុងភ្នំពេញ ហើយយើងបានប្រើប្រាស់ចំណេះដឹងថ្មីនេះ ទៅក្នុងការរចនាផ្ទះ និងបុរីរបស់យើង ដើម្បីធានាបានថាម្ចាស់ផ្ទះអាចរស់នៅ និងចិញ្ចឹមបីបាច់គ្រួសាររបស់ពួកគាត់ក្នុងបរិស្ថានដែលកាន់តែល្អប្រសើរ និងកាន់តែមានសុភមង្គល»។

បុរីចន្ទគីរីមានទីតាំងនៅលើបណ្តោយផ្លូវជាតិលេខ ២ ចម្ងាយប្រមាណ ៥ នាទីពី មហាវិថីសម្តេច តេជោ ហ៊ុនសែន ជិតផ្សារទំនើប អ៊ីអន 3។ គម្រោងបុរីចន្ទគីរី គឺជាគម្រោងអភិវឌ្ឍន៍បុរីដំបូងបង្អស់របស់ក្រុមហ៊ុនអឺបេនលែន (Urbanland) ដែលនាំមកជូននូវ ការរចនាផ្ទះដែលផ្តោតលើតម្រូវការអ្នករស់នៅពិតប្រាកដ។

គម្រោងបុរីចន្ទគីរី បង្ហាញនូវគំនិតរចនាប្លង់គម្រោងបុរីថ្មីមួយ ដែលផ្តោតលើតម្រូវការរបស់មនុស្ស។ ក្រោយពីចំណាយពេលអស់រយ:ពេលជាង ២ ឆ្នាំ ដើម្បីសិក្សាស្វែងយល់ពីផ្ទះក្នុងក្តីស្រមៃរបស់អ្នករស់នៅទីក្រុងភ្នំពេញ ក្រុមហ៊ុនបានបញ្ចូលនូវរបកគំហើញថ្មីនេះទៅក្នុងប្លង់មេ និងការរចនាផ្ទះនីមួយៗរបស់បុរី ដើម្បីបង្កើតទៅជាលំនៅដ្ឋាន និងបរិក្ខារដែលអាចបំពេញមុខងារចាំបាច់តាមតម្រូវការរបស់អ្នករស់នៅ និងមានទាំងសោភណ្ឌភាព ការផ្សារភ្ជាប់ជាមួយធម្មជាតិ និងការផ្សារភ្ជាប់ជាមួយសហគមន៍ដ៏ជិតស្និទ្ធ ហើយមានលក្ខណ:ខុសប្លែកពីគម្រោងបុរីដទៃផងដែរ។

បន្ទាប់ការបើកលក់គម្រោងប្លុកថ្មីរបស់បុរី ដែលយកចិត្តទុកដាក់លើការរស់នៅជាសហគមន៍ និងការរស់នៅដែលពោរពេញដោយធម្មជាតិ អ្នករស់នៅនឹងទទួលបានភាពកក់ក្តៅតាមរយៈការប្រើប្រាស់បរិក្ខារកាន់តែសម្បូរបែប ដែលមានដូចជាសាលាតែ អាងទឹកឆ្លុះ វាលស្មៅ ទីធ្លាតាំងសមាធិ និងសាលហាត់យោហ្គាជាដើម។ បរិក្ខារទាំងនេះនឹងផ្តល់នូវភាពងាយស្រួល និងបរិយាកាសរស់នៅដែលស្ងប់ស្ងាត់មួយសម្រាប់អ្នករស់នៅក្នុងបុរីទាំងមូល និងល្អឥតខ្ចោះសម្រាប់ ការរស់នៅជាលក្ខណៈគ្រួសារដែលមានសមាជិកច្រើន។

សម្រាប់អ្នកដែលមានបំណងស្វែងរកផ្ទះក្នុងក្តីស្រមៃ សូមអញ្ជើញមកទស្សនាផ្ទះគំរូនៃបុរីចន្ទគីរី ឬទំនាក់ទំនងមកលេខទូរសព្ទ÷ 061 888 580 / 015 588 580 ដើម្បីសាកសួរពត៌មានបន្ថែម។

ជាមួយនឹងធនាគារដៃគូថ្មីនេះ អ្នកដែលមានគម្រោងទិញផ្ទះនៅបុរីចន្ទគីរីនឹងទទួលបានជម្រើសទំហំប្រាក់កម្ចីទិញផ្ទះ និងអាត្រាការប្រាក់កាន់តែប្រសើរជាងមុន។

អំពីក្រុមហ៊ុន អឺបេនលែន (Urbanland)

ក្រុមហ៊ុនUrbanland គឺជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យក្នុងស្រុកមួយ ដែលមានគោលដៅបង្កើតកន្លែង ដែលមានភាពច្នៃប្រឌិតខ្ពស់ ដើម្បីឲ្យគ្រប់គ្នារស់នៅ ធ្វើការ និង កម្សាន្ដ ជាមួយការប្ដេជ្ញាទៅលើ គុណភាព ភាពឋិតថេរ និងភាពផ្ចិតផ្ចង់។ ក្រុមហ៊ុន Urbanland បានបង្កើតឡើងនៅឆ្នាំ ២០១៣ ដោយលោកស្ថាបត្យករ កាំង ហុក ដោយលោកជឿជាក់ថា ការផ្ដោតលើតម្រូវការអ្នករស់នៅជាចម្បង គឺជាយុទ្ធសាស្រ្តដ៏ល្អដើម្បីជួយលើកកម្ពស់ គុណភាព រស់នៅរបស់ពួកគេ និងបង្កើតនូវបរិយាកាសដែលមានផាសុកភាពជាងមុន។

ក្រុមហ៊ុន Urbanland ក៏ជាសមាជិកមួយនៃសហព័ន្ធក្រុមហ៊ុន ISI GROUP ដែលជាក្រុមហ៊ុនក្នុង ស្រុកខ្នាតធំមួយដែលមានបទពិសោធន៍រហូតដល់២២ឆ្នាំនៅក្នុងវិស័យសំណង់។ ក្រុមហ៊ុន Urbanland ត្រូវបានទទួលស្គាល់តាមរយៈការបង្កើតនូវគម្រោង ប្រណីតៗពោរពេញដោយភាពច្នៃប្រឌិតដោយ ប្រើប្រាស់នូវការរចនាផ្ដោតលើតម្រូវការអ្នករស់នៅជាចម្បងដែលឆ្លុះបញ្ចាំងតាមរយៈគម្រោងអភិវឌ្ឍន៍ដែលជាប់ជ័យលាភីរួមមាន Raintree (អគារការិយាល័យ និងពាណិជ្ជកម្ម), Embassy Residences and Embassy Central (ខុនដូបែបប្រណីត) និងសណ្ឋាគាររចនាម៉ូដបែបប្រណីតដំបូង គេនៅក្រុងសៀមរាប Treeline Urban Resort និង គម្រោងអភិវឌ្ឍន៍ដំបូងគេមួយទៀតនៅតំបន់វេង ស្រេងគឺ KMH Park ដែលជាផែនការធំថ្មី ដែលបូកបញ្ចូល អគារការិយាល័យ ហាងលក់ទំនិញ លំនៅឋាន និងសួនលម្ហែកាយបែបធម្មជាតិដែលក្នុងនោះក៏មានផ្សារទំនើប ខេ ម៉ល (K Mall) និងអគារពាណិជ្ជកម្ម អាយ អេស អាយ (ISI Tower) ផងដែរ។

បុរីចន្ទគីរី គឺជាគម្រោងបុរីលំនៅឋានថ្មីមួយដែលជាជោគជ័យធំមួយទៀត របស់ក្រុមហ៊ុន Urbanland ក្នុងការរួមចំណែកលើកស្ទួយគុណភាពនៃវិស័យបុរីនៅកម្ពុជា។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

វីឡាអភិជនថ្មី «ឃីង ម៉េនន័រ» របស់ ជីប ម៉ុង លែន បានបើកលក់ជាផ្លូវការហើយ

ភ្នំពេញ៖ ក្រុមហ៊ុន ជីប ម៉ុង លែន បានប្រកាសបើកលក់ជាផ្លូវក […]

ក្រុមហ៊ុនដែកលំដាប់ថ្នាក់លេខ១នៅកម្ពុជា បើកសម្ពោធផលិតផលថ្មី ៣ប្រភេទ

ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល បានឈរជើងយ៉ាងរឹងមាំក្នុងចំណា […]

វីឡាអភិជនថ្មី «ឃីង ម៉េនន័រ» របស់​ជីប ម៉ុង លែន ប្រកាសបើកលក់ជាផ្លូវការថ្ងៃ ២៥វិច្ឆិកា​​ ខាងមុខនេះ

កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅ​សណ្ឋាគារ ហៃយ៉ាត់ […]

2023 ក្រុមហ៊ុនអចលនទ្រព្យដ៏ល្បី ERA នឹងពង្រីកវិលាលភាពខ្លួនឱ្យរិតតែខ្លាំងក្នុងទីផ្សារខុនដូនៅកម្ពុជា

ក្រុមហ៊ុន ERA Cambodia ដែល​ជាក្រុមហ៊ុនជំនាញដោយផ្តោតលើឯក […]

តោះ! មកទស្សនាទិដ្ឋភាពនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ជាមួយតារាវ័យក្មេងជាច្រើនរូប

ភ្នំពេញ៖ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ដែលកំពុងបើកដ […]