ភ្នាក់ងារអចលនទ្រព្យកម្ពុជាជាង ១០០០ នាក់ នឹងអប់រំឱ្យចេះប្រើបច្ចេកវិទ្យាថ្មីពីប្រទេសចិន

ក្រុមហ៊ុនអចលនទ្រព្យ LSCG និងក្រុមហ៊ុនអចលនទ្រព្យ Milky-Way Reality Investment Plc បានបោះទុនរួមគ្នា ១លានដុល្លារ បង្កើតវគ្គបណ្តុះបណ្តាលភ្នាក់ងារអចលនទ្រព្យស្តង់ដារសរុប ១០០០នាក់។

ការបណ្តុះបណ្តាលនេះ នឹងត្រូវធ្វើឡើងតាមបច្ចេកទេសទំនើបរបស់ប្រទេសចិន ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារអចលនទ្រព្យជាតិ និងអន្តរជាតិនាពេលបច្ចុប្បន្ន និងអនាគត។

អគ្គនាយកក្រុមហ៊ុន LSCG លោក លី សុខឆាយ បានមានប្រសាសន៍ថា ការបង្កើតវគ្គបណ្តុះបណ្តាលលនេះគឺជាចំណុចចាប់ផ្តើមដំបូងប៉ុណ្ណោះ ក្នុងទិសដៅវែងឆ្ងាយរបស់ក្រុមហ៊ុនក្នុងការលើកម្ពស់ភ្នាក់ងារអចលនទ្រព្យខ្មែរឱ្យមានវិជ្ជាជីវៈតាមទាន់ប្រទេសអភិវឌ្ឍ។

«ក្រុមហ៊ុនយើងទាំងពីរបានគិតគូរតាំងពីជាង២ឆ្នាំមុនកូវីដមកម្ម្ល៉េះ ប៉ុន្តែបន្តអូសបន្លាយពន្យារពេលរហូតដោយសារកូវីដ មកដល់ច្ចុប្បន្ននេះ» លោកបានបន្ដ។

លោក ប៉ាត់ ចំណាន សហស្ថាបនិកក្រុមហ៊ុនអចលនទ្រព្យ Milky-Way Realty Investment PLC ក៏បានសម្តែងសុទិដ្ឋិនិយមលើកម្មវិធីនេះ ដោយបញ្ជាក់ថាការអប់រំភ្នាក់ងារពីជំនាញឌីជីថល គឺជាកត្តាចាំបាច់នៅក្នុងទីផ្សារបច្ចុប្បន្នដែលដើរទៅមុខយ៉ាងលឿន។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

គម្រោងសង់ពុទ្ធបដិមាខ្ពស់ជាងគេលើលោកតម្លៃជាង ៣០លានដុល្លារ ចាប់ផ្តើមហើយ

គម្រោងសាងសង់ពុទ្ធបដិមាខ្ពស់ជាងគេលើលោក ដែលមានតម្លៃជាង ៣០ […]

ជប៉ុនជួយកម្ពុជាសង់អគារមេត្តយ្យសិក្សានៅខេត្តបាត់ដំបង និង កោះកុង

រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ជំនួយឥតសំណងដែលមានថវិកាសរុប […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ក្រសួងបើកការដ្ឋានសាងសង់ សាលាជាតិវិជ្ជាជីវៈទេសចរណ៍ ជាផ្លូវការហើយ

ក្រសួងទេសចរណ៍ បានបើកការដ្ឋានសាងសង់ សាលាជាតិវិជ្ជាជីវៈទេ […]

ក្រសួងនឹងបើកការដ្ឋានសង់សាលាជាតិវិជ្ជាជីវៈ តម្លៃជាង ១១លានដុល្លារ ក្នុងខែវិច្ឆិកានេះ

សាលាជាតិវិជ្ជាជីវៈទេសចរណ៍ (VST) ចំនួនពីរទីតាំង នៅភ្នំពេ […]

សមាគមអ្នកសាងសង់ស្នើឱ្យជប៉ុនជួយធ្វើទំនើបកម្មពង្រឹងស្ដង់ដាកិច្ចសន្យាសំណង់នៅកម្ពុជា

សមាគមអ្នកសាងសង់នៅកម្ពុជា​ ឬCCA បានស្នើឱ្យអ្នកជំនាញជប៉ុន […]