វិស័យផ្សារទំនើបកម្ពុជានឹងកក្រើកឡើងវិញ ខណៈក្រុមហ៊ុនល្បី Bluebell ឈានជើងមកដល់ហើយ

ក្រុមហ៊ុន Bluebell Group ដែលជាក្រុមហ៊ុនចែកចាយ និងជាប្រតិបត្តិករម៉ាកយីហោពហុបណ្ដាញល្បីៗ បានឈានជើងចូលមកទីផ្សារកម្ពុជាជាផ្លូវការហើយ ដោយក្រុមហ៊ុននឹងមកគ្រប់គ្រងអគារ The Peak ដែលស្ថិតនៅចំកណ្ដាលបេះដូង រាជធានីភ្នំពេញ។

ក្នុងពិធីប្រកាសបើកដាក់ឱ្យដំណើរការសម្រាប់ប្រតិបត្តិការរបស់ខ្លួនក្នុងប្រទេសកម្ពុជា នាព្រឹកថ្ងៃទី១៦ ខែសីហា លោក Pierre Balsan អគ្គនាយកនៃក្រុមហ៊ុន Bluebell Cambodia បានលើកឡើងថា ប្រទេសកម្ពុជាគឺជាព្រំដែនថ្មីនៃផ្សារទំនើបលក់រាយ ហើយក្រុមហ៊ុន Bluebell Cambodia បានពាំនាំនូវគោលគំនិតផ្សារទំនើបលក់រាយអន្តរជាតិថ្មីចុងក្រោយបំផុតចូលមកក្នុងទីផ្សារកម្ពុជា។

ក្រុមហ៊ុន Bluebell Group ផ្ដល់ជូននូវផលិតផលជាច្រើនប្រភេទ រួមបញ្ចូលទាំងគ្រឿងតុបតែងស្បែកជើង សម្លៀកបំពាក់ គ្រឿងក្រអូប គ្រឿងសម្អាង អាហារឆ្ងាញ់ៗ គ្រឿងអលង្ការ នាឡិកាដៃ វ៉ែនតា និងថ្នាំជក់ ជាដើម។

មានអាយុជាង ៦០ឆ្នាំ បច្ចុប្បន្ន Bluebell ធ្វើការគ្រប់គ្រងម៉ាកយីហោចំនួន ១៥០ នៅទូទាំងតំបន់អាស៊ី ទាំងក្នុងវិស័យផ្សារទំនើបលក់រាយក្នុងស្រុក និងវិស័យផ្សារទំនើបលក់រាយសម្រាប់ភ្ញៀវទេសចរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បច្ចុប្បន្នក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា កើនដល់ ២០ក្រុមហ៊ុន មានទុន ៣៣០លានដុល្លារ

គិតមកទល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារជួ […]

គិតត្រឹមត្រីមាសទី៣-២០២២ រដ្ឋប្រមូលបាន ១០លានដុល្លារ ពីការបោះផ្សាយមូលបត្ររដ្ឋ

រាជរដ្ឋាភិបាលកម្ពុជា បានប្រមូលទុនចំនួនប្រមាណ ១០.១៥ លានដ […]

១១ខែ ឆ្នាំ២០២២ កម្ពុជាបាននាំចូលដែកនិងដែកថែបសរុបជិត ៣៣០លានដុល្លារ កើន២២%

កម្ពុជា បាននាំចូលដែក និងដែកថែប មានទឹកប្រាក់សរុប​ ៣២៧ លា […]

សម្តេច៖ តម្លៃអគ្គិសនី និងប្រេង ត្រូវរក្សារនៅដដែរ មិនឱ្យតម្លើងថ្លៃតាមអំពើចិត្តឡើយ

  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា […]

ស្វែងយល់ពីសិទ្ធិជួលអចិន្ត្រៃយ៍ តើអ្នកផ្តល់សេវាជួល និងអ្នកជួលមានសិទ្ធិអ្វីខ្លះ?

អ្វីទៅជាសិទ្ធិជួលអចិន្ត្រៃយ៍? បើតាមមាត្រា ២៤៤ នៃក្រមរដ្ […]

ផ្សារទំនើប AEON៣ តម្លៃ ២៩០លានដុល្លារ គ្រោងបើកសាកល្បង ថ្ងៃទី១៥ ខែធ្នូ មុខនេះ

ផ្សារទំនើប អ៊ីអន ម៉ល មានជ័យ ដែលជាផ្សារទំនើបទី៣ របស់ក្រុ […]