លក្ខណៈពិសេសបីយ៉ាងដែលធ្វើឱ្យគម្រោងផ្លូវល្បឿនលឿននៅកម្ពុជាក្លាយជាគម្រោងអភិវឌ្ឍន៍បៃតង

ទស្សនៈរបស់អ្នកបច្ចេកទេសយល់ឃើញថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុប្រវែង ១៩០គីឡូម៉ែត្រ តម្លៃជាង ២ពាន់លានដុល្លារ ដែលកំពុងសាងសង់នាពេលបច្ចុប្បន្ននេះ មានលក្ខណៈពិសេស ៣យ៉ាងធំៗ ដែលគោរពទៅតាមលក្ខខណ្ឌគម្រោងអភិវឌ្ឍន៍បៃតង ឬហៅថាគម្រោងដែលប៉ះពាល់ បរិស្ថានតិចតួចបំផុត។

បើយោងតាមសារព័ត៌មាន Xinhua លក្ខណៈពិសេស ៣ នោះរួមមានដូចតទៅ៖

១) បច្ចេកទេសមិនប៉ះពាល់បរិស្ថាន (eco-friendly)

នៅក្នុងដំណើរនៃការជីកយកថ្មដើម្បីមកសាងសង់ ក្រុមហ៊ុនបានបំពាក់ម៉ាស៊ីនបូមធូលីនៅការដ្ឋាន ដើម្បីប្រមូលធូលីចេញមកពីសកម្មភាពវាយថ្ម រួចស្ទុកទុកនៅក្នុងអាងមួយ។ បន្ទាប់មក កន្លែងដែលត្រូវបានគេជីកយកថ្ម ក៏អាចយកទៅប្រើប្រាស់សម្រាប់ការជីកយករ៉ែមួយចំនួនផងដែរ។

លោក Zeng Feng អនុប្រធានវិស្វករនៃគម្រោងបានឱ្យដឹងថា ក្នុងដំណើរការនៃការជីកយកថ្ម ក្រុមហ៊ុនបានបំពាក់នូវបច្ចេកវិទ្យាបូមធូលី ដែលអាចផលិតគ្រួសសំណង់មានគុណភាពខ្ពស់ ធានានូវល្បាយកម្រាលកៅស៊ូដែលរឹងមាំ កាត់បន្ថយការបំពុលខ្យល់ និងការពារបរិស្ថានក្នុងតំបន់ផងដែរ។

លោក Hu Zhaoguang អ្នកគ្រប់គ្រងទូទៅនៃគម្រោង ក៏បាននិយាយថា គម្រោងនេះត្រូវបានសាងសង់ឡើងតាមលក្ខណៈ «អភិវឌ្ឍន៍បៃតង» ដែលជាការប្រើប្រាស់បច្ចេកវិទ្យាមិនប៉ះពាល់ដល់បរិស្ថាន និងធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាព។

លោកបានបន្តថា គម្រោងនេះមិនត្រឹមតែជួយជំរុញសេដ្ឋកិច្ចកម្ពុជាប៉ុណ្ណោះទេ ថែមទាំងជំរុញឱ្យកម្ពុជាដើរទាន់ «និន្នាការបៃតង» ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធថែមទៀតផង។

២) ការពារជម្រកសត្វព្រៃ

សម្រាប់គម្រោងផ្លូវជាទូទៅ អ្នកសាងសង់តែងដាក់សំណាញ់នៅគៀកនឹងចិញ្ចឹមផ្លូវ ក្នុងករណីមានសត្វរត់កាត់ អាចនឹងបណ្ដាលឱ្យសត្វងាយរងរបួសខ្លាំង។ លោក Liu Jianjun ប្រធានសាងសង់កំណាត់ទី ៣ នៃគម្រោង បានឱ្យដឹងថា ដោយសារគម្រោងនេះត្រូវសាងសង់ឆ្លងកាត់តំបន់សត្វព្រៃអមសងខាង ដូច្នេះដើម្បីការពារសុវត្ថិភាព ក្រៅពីការដាក់សំណាញ់អមសងខាងផ្លូវ ក្រុមហ៊ុនក៏បានបន្ថែមរបងការពារនៅសងខាង ប្រវែង ២១ គីឡូម៉ែត្រនេះផងដែរ ជៀសវាងសត្វរត់ឆ្លងកាត់ជាយថាហេតុ។

លោក Lin Ronggang តំណាងអ្នករចនាគម្រោង ក៏បានបន្ថែមទៀតថា ក្រុមហ៊ុនក៏បានសង់ផ្លូវពិសេសមួយផ្សេងទៀត ដើម្បីធានាបានទាំងសត្វតូចៗ និងធំទាំងអស់អាចឆ្លងកាត់បានដោយសុវត្ថិភាព។ បន្ថែមពីនេះ របងការពារ ដែលគ្រោងនឹងសាងសង់នេះ ក៏នឹងជួយកាត់បន្ថយសំឡេងរំខានពីចរចរណ៍ នៅតំបន់ព្រៃ ហើយក៏នឹងត្រូវសាងសង់នៅតំបន់ដែលងាយរងគ្រោះនឹងសំឡេងទាំង ៤៤ កន្លែងទៀត រួមមានដូចជាវត្តអារាម និងសាលារៀនជាដើម។

៣) ការអភិវឌ្ឍបៃតង

លោក Li Gangliang អនុប្រធានក្រុមដឹកនាំការការពារអេកូឡូស៊ីនៃគម្រោង បានឱ្យដឹងថា ក្រុមការងារចិន និងកម្ពុជា បានអនុម័តនូវវិធានការណ៍ការពារបរិស្ថាននានារួមមាន ការគ្រប់គ្រងនូវសំណល់ ធូលី និងការការពារសំលេងរំខាន។

យ៉ាងណាមិញ លោក Hu អ្នកគ្រប់គ្រងទូទៅនៃគម្រោង សង្ឃឹមថា គម្រោងផ្លូវល្បឿនលឿននេះ នឹងក្លាយជាគំរូនៃការអភិវឌ្ឍន៍បៃតង ដល់គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗនៅកម្ពុជា។

គួរបញ្ជាក់ផងដែរថា គិតមកត្រឹមខែ មីនា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-សីហនុ សម្រេចបានប្រមាណជាង ៥០% ហើយ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-កូរ៉េ ប្តេជ្ញាបង្កើតកម្មវិធីអគារបៃតង ដើម្បីជំរុញឱ្យមានអព្យាក្រឹត្យកាបូនត្រឹមឆ្នាំ២០៥០

ក្រសួងបរិស្ថាន និងវិទ្យាស្ថានវិស្វកម្មស៊ីវិល និងបច្ចេកវ […]

ក្រសួងប្តេជ្ញាប្រើចំណូលលក់ឥណទានកាបូន រៀបចំបន្ទប់ទឹកតាមសាលាឱ្យមានស្ដង់ដារបរិស្ថានបៃតង

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល បានលើកឡើងថា […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ធនាគារពិភពលោកផ្តល់កម្ចី ៦០លានដុល្លារ សម្រាប់អនុវត្តគម្រោងគ្រប់គ្រងកាកសំណល់នៅកម្ពុជា

ធនាគារពិភពលោក(WB) បានផ្តល់ហិរញ្ញប្បទានប្រមាណ ៦០លានដុល្ល […]

ក្រសួងបើកតំបន់សម្បទាន ១៥៥ហិកតា នៅកំពត ឱ្យឯកជនវិនិយោគលើការងាររុករករ៉ែ

ក្រសួងរ៉ែ និងថាមពលបានប្រកាសបើកតំបន់សម្បទានស្វែងរករ៉ែទំហ […]

កម្ពុជានឹងចុះកិច្ចសន្យាលក់ឥណកាបូន ១៥លានតោន ឱ្យទៅក្រុមហ៊ុនអន្តរជាតិ

កម្ពុជាបានយល់ព្រមថានឹងចុះកិច្ចសន្យាលក់ឥណកាបូនចំនួន ១៥លា […]