អាជ្ញាធរសម្រេចបិទកាស៊ីណូទាំងអស់នៅប៉ោយប៉ែត ក្រោយរកឃើញករណីវិជ្ជមានបន្ថែម

រដ្ឋបាលខេត្តបន្ទាយមានជ័យបានបញ្ជាឱ្យបិទកាស៊ីណូទាំងអស់នៅក្នុងខេត្ត ពិសេសនៅភូមិសាស្រ្តក្រុងប៉ោយប៉ែតជាបណ្តោះអាសន្ន ក្រោយរកឃើញករណីវិជ្ជមានជាច្រើននៅក្នុងខេត្ត។ នេះបើយោងតាមសេចក្តីប្រកាសជាផ្លូវការកាលពីថ្ងៃទី ២៧ ខែមេសា។

កាលពីថ្ងៃទី ២៧ មេសា នេះ មានករណីវិជ្ជមានដល់ទៅ ១៧១ ករណី នៅក្នុងខេត្តបន្ទាយមានជ័យ ទើបធ្វើឱ្យរដ្ឋបាលខេត្តសម្រេចបិទអាជីវកម្មមួយរយៈសិន ដោយមិនទាន់មានកំណត់កាលបរិច្ឆេទបើកវិញទេ។

លោក ឈឿន ក្រៃយ៉ុង នាយករដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបន្ទាយមានជ័យថ្លែងថា ការផ្អាកអាជីវកម្មកាស៊ីណូនៅក្នុងខេត្តនេះ ផ្តើមចេញពីការផ្ទុះឡើងនូវជំងឺកូវីដ១៩ ពីអ្នកលេងនៅក្នុងកាស៊ីណូ។ នេះបើយោងតាមសារព័ត៌មានភ្នំពេញប៉ុសិ៍។

លោក ឈឿន ក្រៃយ៉ុង ថ្លែងថា៖ «ដោយមើលពីការផ្ទុះនេះ រដ្ឋបាលខេត្តក៏បានសម្រេចផ្អាករាល់កាស៊ីណូដែលកំពុងធ្វើអាជីវកម្មនៅក្នុងក្រុងប៉ោយប៉ែតទាំងអស់។ បើមិនមានការពាក់ព័ន្ធទេ គឺមិនមានការបិទកាស៊ីណូនេះដែរ»។

គួរបញ្ជាក់ផងដែរថា ស្ថានភាពឆ្លងក្នុងសហគមន៍នៅកម្ពុជានៅតែបន្ត ទីក្រុងភ្នំពេញ តាខ្មៅ និងនៅតាមបណ្តាខេត្តមួយចំនួននៅតែបន្តបិទខ្ទប់។

ថ្មីៗនេះ រដ្ឋបាលខេត្តព្រះសីហនុ ក៏បានសម្រេចផ្អាកជាបណ្ដោះអាសន្ននូវដំណើរការអាជីវកម្មសំខាន់ៗចំនួន ៣កន្លែង នៅក្រុងព្រះសីហនុ ក្នុងរយៈពេល១៤ថ្ងៃ បន្ទាប់ពីរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ បន្ថែមទៀត។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋប្រកាសឱ្យអនុវត្តអនុក្រិតស្តីពីច្បាប់វិនិយោគ ខណៈច្បាប់នេះមានការអនុគ្រោះច្រើនលើផ្នែកពន្ធដារ

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអនុក្រឹត្យស្តីពីការអនុវត […]

រដ្ឋកាត់ដីជិត ៦០០ហិកតា ជូនសហគមន៍ជនជាតិដើមភាគតិចចារាយក្នុងខេត្តរតនគិរី

រដ្ឋបានសម្រេចកាត់ដីទំហំជិត ៦០០ ហិកតា ដើម្បីធ្វើប្រទានកម […]

រដ្ឋកំណត់ឱ្យម្ចាស់អាជីវកម្មបញ្ចាំ និងប្រាតិភោគ ត្រូវប្រើទម្រង់របាយការណ៍ថ្មីជាកំហិត

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ តម្រូវឱ្យម្ចាស់ក្រុ […]

រដ្ឋជំរុញចេញគោលនយោបាយអភិវឌ្ឍន៍យានយន្តអគ្គិសនីនៅកម្ពុជា ខណៈការប្រើប្រាស់កើនដល់ ១១៥៣%

រដ្ឋាភិបាលបានបង្កើតក្រុមការងារអន្តរក្រសួងចំនួន៩ស្ថាប័ន […]

រដ្ឋដាក់ចេញគោលការណ៍ណែនាំក្នុងការជ្រើសរើសគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលការណ៍សំខាន់ៗមួយចំនួយក […]

ក្រសួងគ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្ម នៅឆ្នាំ២០២៣  ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម

ក្រសួងយុត្តិធម៌ គ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្មដំបូ […]