អាជ្ងាធរសម្រេចផ្អាករោងចក្រមួយចំនួននៅខេត្តតាកែវ ខណៈករណីវិជ្ជមាននៅតែបន្តកើនឡើង

បន្ទាប់ពីរកឃើញកម្មកររោងចក្រមានផ្ទុកកូវីដ១៩ រដ្ឋបាលខេត្តតាកែវបានសម្រេចផ្អាកដំណើរការរោងចក្រចំនួន៤ នៅស្រុកបាទី ជាបណ្តោះអាសន្ន ហើយកម្មករជាង១២០០នាក់ ក៏តម្រូវឱ្យធ្វើតេស្ត និងធ្វើចត្តាឡីស័កផងដែរ។ នេះយោងតាមសេចក្តីប្រកាសរបស់រដ្ឋបាលខេត្តកាលពីថ្ងៃទី៣ ខែឧសភា។

សេចក្តីប្រកាសបញ្ជាក់ថារោងចក្រទាំង៤ នេះ នឹងត្រូវផ្អាកចង្វាក់ផលិតកម្មចាប់ពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ រហូតដល់មានការជូនដំណឹងជាថ្មី។

រោងចក្រទាំង៤ នេះ រួមមាន៖ ១៖ ក្រុមហ៊ុន ភីវី អ៊ុនដាសស្រ្ទី (ខេមបូឌា) ដែលមានកម្មករសរុបចំនួន ៧៦៤នាក់ ២៖ ក្រុមហ៊ុនហួរ លីមី (ខេមបូឌា) ដែលមានកម្មករសរុបចំនួន១៤០នាក់ ៣៖ ក្រុមហ៊ុនលូន វៃ ថេកស្តាយ ដែលមានកម្មករ សរុបចំនួន១៩នាក់ និង ៤៖ ក្រុមហ៊ុនលីនតុន មេនូហ្វេកធើរីងដែលមានកម្មករសរុបចំនួន ២៧៨ នាក់។

រដ្ឋបាលខេត្តតាកែវ ក៏បានណែនាំឱ្យនិយោជកនៃក្រុមហ៊ុនទាំង៤នេះ ត្រូវចូលរួមសហការជាមួយអាជ្ញាធរ ក្នុងការទប់ស្កាត់ ស្រាវជ្រាវ និងរុករកអ្នកប៉ះពាល់ផ្សេងៗទៀត។

ក្រោយពីរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ ជាច្រើន រដ្ឋបាលខេត្តតាកែវ កាលពីពេលថ្មីៗនេះ ក៏ទើបសម្រេចបិទខ្ទប់ភូមិមួយចំនួន និងបានផ្អាកបណ្តោះអាសន្ននូវអាជីវកម្ម និងការលក់ដូរនៅក្នុងផ្សារត្រាំខ្នាផងដែរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

អគារសុខាភិបាលថ្មី៣នៅក្រុងព្រះសីហនុ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

អគារតេជោព្យាបាលជំងឺកូវីដ-១៩ អគារមន្ទីរពិសោធន៍ និងអគារផល […]

រោងចក្រវេចខ្ចប់វ៉ាកសាំងកូវីដ១៩ នឹងចាប់ផ្តើមសាងសង់នៅខែវិច្ឆិកាខាងមុខ

រោងចក្រច្រក និងវេច្ចខ្ចប់វ៉ាក់សាំងបង្ការជំងឹកូវីដ១៩ជាលើ […]

រដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការធំៗ៣ដើម្បរក្សារលំនឹងអាជីវកម្មធុរកិច្ច

ក្នុងកាលៈទេសៈដ៏លំបាកនេះ រដ្ឋាភិបាលកម្ពុជាបានសហការជាមួយវ […]

មណ្ឌលព្យាបាលជំងឺកូវីដ-១៩ តេជោសន្តិភាព សម្រេចការសាងសង់បាន ៣០% ហើយ

មណ្ឌលព្យាបាលជំងឺកូវីដ-១៩ តេជោសន្តិភាព សម្រេចការសាងសង់បា […]

សន្ទស្សន៍តម្លៃអចលនទ្រព្យលំនៅឋានមានស្ថិរភាពល្អក្នុងឆ្នាំ២០២១ ទោះស្ថិតក្នុងវិបត្តិកូវីដ១៩ក្តី

សន្ទស្សន៍តម្លៃអចលនទ្រព្យលំនៅដ្ឋាន (RPPI) ត្រូវបានចងក្រង […]

កម្ពុជានឹងវេចខ្ចប់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ Sinovac នៅក្នុងប្រទេសខ្លួនផ្ទាល់តែម្តង

ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធីចុះ […]