តើអនាគតទីផ្សារការិយាល័យនៅកម្ពុជានឹងទៅជាយ៉ាងណា បើគ្រប់គ្នាធ្វើការពីផ្ទះដូច្នេះ?

វិបត្តិកូវីដបានដាក់សម្ពាធយ៉ាងខ្លាំងលើទីផ្សារការិយាល័យ ពិសេសលើអត្រាជួល និងតម្លៃជួល ដែលឃើញថាធ្លាក់ចុះជាបន្តបន្ទាប់ក្នុងរយៈពេលជាង១ ឆ្នាំ កន្លងមកនេះ។

ក្នុងអំឡុងពេលបិទខ្ទប់ បុគ្គលិកជាច្រើនត្រូវធ្វើការពីផ្ទះ ដែលធ្វើឱ្យសកម្មភាពទីផ្សារការិយាល័យរឹតតែធ្លាក់ចុះ។ បើយោងតាម Google Mobility Tracker សកម្មភាពក្នុងទីផ្សារការិយាល័យនៅកម្ពុជាសម្រាប់ខែមេសាស្ថិតនៅ -៨០% ក្រោមបន្ទាត់គោលមុនថ្ងៃ ២០ កុម្ភៈ។

បើស្ថានភាពនៅតែដូច្នេះ តើអនាគតទីផ្សារការិយាល័យនៅកម្ពុជានឹងទៅជាយ៉ាងណា?

ទីភ្នាក់ងារអចលនទ្រព្យ CBRE Cambodia បានវិភាគថា ការធ្វើការពីផ្ទះ គឺមិនសូវសមស្របនឹងបរបទនៃប្រទេសកម្ពុជាឡើយ ដោយសារកត្តាច្រើនយ៉ាង។ ទី១) របៀបនៃការធ្វើការនៅកម្ពុជា នៅមិនទាន់ទាន់សម័យ ពិសេសបុគ្គលិកស្ថាប័នរដ្ឋ ផ្នែកបម្រើអតិថិជន និងផ្នែកគ្រប់គ្រង ដែលត្រូវការជួបគ្នាដើម្បីធ្វើឱ្យការងារដើរទៅមុខ។ ទី ២) បញ្ហាបច្ចេកវិទ្យាដែលនៅមានកម្រិត បូកផ្សំនិងបរិយាកាសនៅផ្ទះដែលមិនសូវមានផាសុខភាព បញ្ហាអិនធើណែត និងបញ្ហាអគ្គិសនីរអាក់រអួលជាដើម។ ដូច្នេះ មិនយូរមិនឆាប់ ក្រោយកូវីដធូរស្បើយបន្តិច បុគ្គលិកនឹងត្រឡប់មកធ្វើការនៅការិយាល័យវិញ។

ប៉ុន្តែ ការត្រឡប់មកវិញនេះ គ្រប់ការិយាល័យនឹងប្រុងប្រយ័ត្នជាងមុន។ ក្រៅពីការវាស់កម្តៅ ពាក់ម៉ាស់ និងសម្អាតញឹកញាប់ បរិយាកាសនីមួយៗ នឹងចាប់ផ្ដើមបណ្ដុះបណ្ដាលបច្ចេកវិទ្យាថ្មីដល់បុគ្គលិកជាបន្តបន្ទាប់ ផ្លាស់ប្តូរទីធ្លាធ្វើការងារឱ្យទូលាយជាងមុន និងការប្ដូរវេនគ្នាធ្វើការនៅការិយាល័យជាដើម។

ដោយសារតែកម្ពុជាតម្រូវឲ្យបុគ្គលិកទាំងត្រូវវិលត្រឡប់មកធ្វើការនៅការិយាល័យវិញដូច្នេះ CBRE Cambodia បានព្យាករថាទីផ្សារការិយាល័យនឹងប្រសើរឡើងវិញនៅចុងឆ្នាំ ២០២១ នេះ។ ជារួមអត្រាការជួលអាចនឹងធ្លាក់ចុះតិចតួច ប៉ុន្តែមិនខ្លាំងដូចកាលពីឆ្នាំ ២០២០ នោះទេ។

តម្លៃជួលអាចនឹងធ្លាក់ចុះមកត្រឹមប្រមាណ ១៤,៥ ដុល្លារ/ម៉ែត្រការ៉េ ហើយម្ចាស់អគារក៏នឹងមាននិន្នាការផ្ដល់ទីតាំងដែលធំជាងមុនឱ្យអ្នកជួលផងដែរ។ កត្តានេះធ្វើឱ្យម្ចាស់ក្រុមហ៊ុនធំៗ ឆក់យកឱកាស។ ក្រុមហ៊ុនដែលសម្លឹងមើលរយៈពេលវែង នឹងធ្វើកិច្ចសន្យាជួលការិយាល័យយ៉ាងហោច ៣ឆ្នាំ ទៅមុខ ជាមួយនឹងតម្លៃនេះ។

ដូច្នេះ CBRE Cambodia ក៏បានព្យាករថា ចំនួនកិច្ចសន្យាជួល ឬទិញលក់ក៏នឹងកើនឡើង ហើយគុណភាពការិយាល័យក៏នឹងប្រសើរឡើងផងដែរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សន្ទស្សន៍ថ្លៃលំនៅដ្ឋានក្នុងរាជធានីភ្នំពេញ កើនឡើងដល់ ១១៥ភាគរយ ក្នុងខែសីហា 

ក្នុងខែសីហា ឆ្នាំ២០២២នេះ សន្ទស្សន៍ថ្លៃលំនៅដ្ឋាននៅរាជធាន […]

ហេតុអ្វីរដ្ឋផ្ដោតបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធខ្លាំង? ជះឥទ្ធិពលដល់សេដ្ឋកិច្ចដូចម្ដេច?

ការបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធ បង្កប់ន័យជ្ […]

អ្នកជំនាញ៖ អចលនទ្រព្យនឹងស្ទុះមកកម្រិតមុនកូវីដនៅ ៣ ឆ្នាំទៀត​ វិស័យកើនខ្លាំងជាងគេគឺ…

បើទោះជាសេដ្ឋកិច្ចជាតិ និងអន្ដរជាតិ ជួបបញ្ហាពិតមែន តែវិស […]

ឆ្នាំ ២០២៣ គួរវិនិយោគអចលនទ្រព្យប្រភេទអ្វី និងនៅទិសដៅណា? ហេតុអ្វី?

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានឱ្យដឹង ឆ្នាំ២០២៣ ជាឆ្នា […]

CBRE៖ វិស័យអលចនទ្រព្យឆ្នាំ ២០២៣ នឹងមិនទាន់ស្ទុះខ្លាំងទេ ព្រោះតែ…

ទីផ្សារអចលនទ្រព្យនៅកម្ពុជា រំពឹងថានឹងប្រសើរឡើងបន្ដិចបន្ […]

ការដកវិធានការកូវីដ ជះឥទ្ធិពលដល់ទីផ្សារអចលនទ្រព្យតិចតួចណាស់, អ្នកជំនាញថា…

អ្នកជំនាញបានឱ្យដឹងថា ការដកវិធានការកូវីដរបស់រដ្ឋាភិបាលកម […]