រដ្ឋាភិបាលអនុម័តគម្រោងសាងសង់រោងចក្រធំៗ ២កន្លែងទៀត តម្លៃប្រមាណ ៥លានដុល្លារ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តឱ្យក្រុមហ៊ុនឯកជនវិនិយោគសាងសង់រោងចក្រចំនួន ២កន្លែង ទៀត តម្លៃសរុប ៤,៧ លានដុល្លារអាមេរិក នៅខេត្តបាត់ដំបង និងខេត្តកំពង់ស្ពឺ។

ក្រុមហ៊ុនទី១ គឺក្រុមហ៊ុន GREEN POWER BIOCHEMICAL CO., LTD ដែលនឹងវិនិយោគប្រមាណ ២,៣លានដុល្លារអាមេរិក បង្កើតរោងចក្រផលិតជីវគីមី ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

ចំណែកឯ ក្រុមហ៊ុនទី ២ គឺក្រុមហ៊ុន CONTENDER COMPOSITE CO., LTD ដែលនឹងវិនិយោគ ២,៤ លានដុល្លារអាមេរិក បង្កើតរោងចក្រផលិតគ្រឿងបន្សំស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃស្តេច ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គម្រោងវិនិយោគទាំង ២ ខាងលើនេះ នឹងផ្តល់ការងារចំនួន ៦០១ កន្លែង ដល់ប្រជាពលរដ្ឋក្នុងតំបន់។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី ៥ ឧសភា កន្លងមក ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក៏ទើបអនុម័តគម្រោងវិនិយោគចំនួន ៦ តម្លៃជាង ១០០ លានដុល្លារ ដែលក្នុងក៏មានគម្រោងសណ្ឋាគារលំដាប់ផ្កាយ ៥ ថ្មីមួយតម្លៃជិត ៥០លានដុល្លារ នៅខេត្តព្រះសីហនុផងដែរ។ (អានបន្ថែម)

សម្រាប់ឆ្នាំ ២០២១ នេះ គិតត្រឹមដើមខែឧសភានេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចអនុម័តគម្រោងធំៗ ជាច្រើនដែលមានទុនវិនិយោគសរុបមានប្រមាណជាង២,១ ពាន់លានដុល្លារ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]