ចំនួនពាក្យស្នើសុំកម្ចីទិញអចលនទ្រព្យក្នុងត្រីមាសទី១ កើន១៥%

ចំនួនការដាក់ពាក្យសុំកម្ចីទិញអចលនទ្រព្យនៅកម្ពុជាក្នុងត្រីមាសទី១ ឆ្នាំ២០២១ បានកើនឡើង ១៥% បើប្រៀបធៀបទៅនឹងត្រីមាសទី៤ ក្នុងឆ្នាំ២០២០។ នេះបើយោងតាមរបាយការណ៍ចុងក្រោយរបស់ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី (ស៊ីប៊ីស៊ី) ចេញផ្សាយកាលពីម្សិលមិញនេះ។

របាយការណ៍បានបន្ថែមទៀតថា ទោះបីមានការកើនឡើងនៃចំនួនពាក្យស្នើសុំក្ដី ទំហំទឹកប្រាក់កម្ចីដែលបានស្នើសុំសរុប បែរជាធ្លាក់ចុះប្រមាណ ៤% ទៅវិញ ។

ទន្ទឹមនឹងនេះ គិតត្រឹមចុងខែមីនា ឆ្នាំ២០២១ ចំនួនគណនីកម្ចីទិញអចលនទ្រព្យ មានដល់ទៅជាង ១៤ម៉ឺនគណនី ឬស្មើនឹងប្រមាណ ១១% នៃគណនីឥណទានអតិថិជនសរុបចំនួន ១,៣លានគណនី។

ដូចគ្នានេះ គិតត្រឹមខែចុងមីនាឆ្នាំ២០២១ ទំហំកម្ចីទិញអចលនទ្រព្យប្រមាណជាង ៥,៣ប៊ីលានដុល្លារអាមេរិក ឬស្មើនឹង ៥១,៧២% នៅទំហំទឹកប្រាក់កម្ចីសរុបជាង ១០,៣ប៊ីលានដុល្លារ។

គួរបញ្ជាក់ផងដែរ វិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជាបាន និងកំពុងរងសម្ពាធពីវិបត្តិកូវីដ ដោយសកម្មភាពការទិញលក់បានថមថយមួយកម្រិតធំ។ ជាក់ស្ដែង ទំហំនៃការវិនិយោគលើវិស័យសំណង់នៅទូទាំងប្រទេសក្នុងអំឡុងត្រីមាសទី១ ឆ្នាំ២០២១ មានសរុបជាង ១ ៦៦២ លានដុល្លារ ដែលធ្លាក់ចុះប្រមាណ ៣៥% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២០។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សន្ទស្សន៍ថ្លៃលំនៅដ្ឋានក្នុងរាជធានីភ្នំពេញ កើនឡើងដល់ ១១៥ភាគរយ ក្នុងខែសីហា 

ក្នុងខែសីហា ឆ្នាំ២០២២នេះ សន្ទស្សន៍ថ្លៃលំនៅដ្ឋាននៅរាជធាន […]

ហេតុអ្វីរដ្ឋផ្ដោតបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធខ្លាំង? ជះឥទ្ធិពលដល់សេដ្ឋកិច្ចដូចម្ដេច?

ការបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធ បង្កប់ន័យជ្ […]

អ្នកជំនាញ៖ អចលនទ្រព្យនឹងស្ទុះមកកម្រិតមុនកូវីដនៅ ៣ ឆ្នាំទៀត​ វិស័យកើនខ្លាំងជាងគេគឺ…

បើទោះជាសេដ្ឋកិច្ចជាតិ និងអន្ដរជាតិ ជួបបញ្ហាពិតមែន តែវិស […]

ឆ្នាំ ២០២៣ គួរវិនិយោគអចលនទ្រព្យប្រភេទអ្វី និងនៅទិសដៅណា? ហេតុអ្វី?

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានឱ្យដឹង ឆ្នាំ២០២៣ ជាឆ្នា […]

CBRE៖ វិស័យអលចនទ្រព្យឆ្នាំ ២០២៣ នឹងមិនទាន់ស្ទុះខ្លាំងទេ ព្រោះតែ…

ទីផ្សារអចលនទ្រព្យនៅកម្ពុជា រំពឹងថានឹងប្រសើរឡើងបន្ដិចបន្ […]

ការដកវិធានការកូវីដ ជះឥទ្ធិពលដល់ទីផ្សារអចលនទ្រព្យតិចតួចណាស់, អ្នកជំនាញថា…

អ្នកជំនាញបានឱ្យដឹងថា ការដកវិធានការកូវីដរបស់រដ្ឋាភិបាលកម […]