គម្រោងសាងសង់ផ្លូវជាតិ៧១C នៅត្បូងឃ្មុំ កំពុងស្ថិតក្នុងដំណាក់កាលដោះស្រាយផលប៉ះពាល់

ដំណើរការសាងសង់ផ្លូវជាតិលេខ 71C ថ្មី ដែលជាគម្រោងផ្លូវតភ្ជាប់ពីស្ពានក្រូចឆ្មារ-ស្ទឹងត្រង់ ឆ្ពោះទៅកាន់ទីរួមខេត្តត្បូងឃ្មុំ នៅតែដំណើរការទៅមុខជាធម្មតា ទោះពីពិធីសម្ពោធបើកការដ្ឋាននៅមិនទាន់បានធ្វើឡើង ដោយសារតែវិបត្តិកូវីដក្ដី។

ជាក់ស្តែងកាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ កន្លងមកនេះ ឯកឧត្តម ហាក់ សុខមករា អភិបាលរង រួមជាមួយគណៈកម្មការអន្តរក្រសួងព្រមទាំងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងសម្របសម្រួលដោះស្រាយបញ្ហាប្រឈមមួយចំនួននៅក្នុងការដ្ឋានផ្លូវនេះ។

នេះសឱ្យឃើញពីការបោះជំហានមួយទៀតហើយ នៃគម្រោងស្ដារផ្លូវជាតិថ្មីមួយខ្សែ ដែលនឹងដើរតួយ៉ាងសំខាន់ បន្ទាប់ពីស្ពានស្ទឹងត្រង់-ក្រូចឆ្មារ ក្នុងការជួយជំរុញការអភិវឌ្ឍន៏ និងកំណើនសេដ្ឋកិច្ច នៅក្នុងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ។

គួរបញ្ជាក់ថា ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ ត្រូវបានបើកដំណើរការជាបណ្នោះអាសន្ន កាលពីថ្ងៃទី២៣ មីនា ឆ្នាំ២០២១ កន្លងទៅនេះ ដោយពិធីសម្ពោធជាផ្លូវការនឹងត្រូវធ្វើឡើងស្របគ្នានឹងពិធីបើកការដ្ឋានផ្លូវ 71C ក្រោយស្ថានភាពកូវីដស្ងប់ស្ងាត់។ (អានបន្ថែម)

- Video Advertisement -