រដ្ឋបាលខេត្តកំពង់ចាម ព្រមានចាត់វិធានការក្ដៅលើការរំលោភដីព្រៃលិចទឹកខុសច្បាប់

រដ្ឋបាលខេត្តកំពង់ចាម បានបញ្ជាឱ្យមន្ត្រីពាក់ព័ន្ធទប់ស្កាត់រាល់សកម្មភាពរំលោភយកដីព្រៃលិចទឹកដោយខុសច្បាប់ ហើយព្រមានចាត់វិធានការក្ដៅលើអ្នកបំពាន។ នេះបើយោងតាមកិច្ចប្រជុំមន្រ្តីពាក់ព័ន្ធកាលពីថ្ងៃទី១៧ ខែឧសភានេះ។

កិច្ចប្រជុំនេះ ផ្ដោតសំខាន់ដោះស្រាយករណីទន្រ្ទានឈូសឆាយដីព្រៃលិចទឹកមួយកន្លែង នៅឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

ក្នុងកិច្ចប្រជុំ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានបញ្ជាក់ថា ដីព្រៃលិចទឹកគឺជាជម្រកត្រីពង នៅរដូវទឹកលិច និងជាតំបន់ជីវចម្រុះ ដែលត្រូវអភិរក្ស។ ដូច្នេះ មន្ត្រីពាក់ព័ន្ធទាំងអស់ត្រូវទប់ស្កាត់ រាល់ការរំលោភ ការឈូសឆាយ ការដុតរាន និងការលក់ដូរ ដោយខុសច្បាប់ឱ្យបានទាន់ពេលវេលា។

គួររម្លឹកថា កន្លងមករដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្តីណែនាំ និងផ្សព្វផ្សាយ ព្រមទាំងបានចុះត្រួតពិនិត្យជាប់ជាប្រចាំ ប៉ុន្តែក៏នៅតែមានជនខិលខូចមួយចំនួនបានប្រើប្រាស់គ្រប់មធ្យោបាយដើម្បីប្រែក្លាយដីតំបន់នោះមកជាកម្មសិទ្ធិឯកជនទៅវិញ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋប្រកាសឱ្យអនុវត្តអនុក្រិតស្តីពីច្បាប់វិនិយោគ ខណៈច្បាប់នេះមានការអនុគ្រោះច្រើនលើផ្នែកពន្ធដារ

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអនុក្រឹត្យស្តីពីការអនុវត […]

រដ្ឋកាត់ដីជិត ៦០០ហិកតា ជូនសហគមន៍ជនជាតិដើមភាគតិចចារាយក្នុងខេត្តរតនគិរី

រដ្ឋបានសម្រេចកាត់ដីទំហំជិត ៦០០ ហិកតា ដើម្បីធ្វើប្រទានកម […]

រដ្ឋកំណត់ឱ្យម្ចាស់អាជីវកម្មបញ្ចាំ និងប្រាតិភោគ ត្រូវប្រើទម្រង់របាយការណ៍ថ្មីជាកំហិត

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ តម្រូវឱ្យម្ចាស់ក្រុ […]

រដ្ឋជំរុញចេញគោលនយោបាយអភិវឌ្ឍន៍យានយន្តអគ្គិសនីនៅកម្ពុជា ខណៈការប្រើប្រាស់កើនដល់ ១១៥៣%

រដ្ឋាភិបាលបានបង្កើតក្រុមការងារអន្តរក្រសួងចំនួន៩ស្ថាប័ន […]

រដ្ឋដាក់ចេញគោលការណ៍ណែនាំក្នុងការជ្រើសរើសគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលការណ៍សំខាន់ៗមួយចំនួយក […]

ក្រសួងគ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្ម នៅឆ្នាំ២០២៣  ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម

ក្រសួងយុត្តិធម៌ គ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្មដំបូ […]