អ្នកទទួលបានដីរដ្ឋពីការកាត់ឆ្វៀលនៅកោះកុង ត្រូវសុំអនុញ្ញាតសិនមុនកាប់ព្រៃធ្វើសំណង់

ពលរដ្ឋដែលអះអាងថាខ្លួនទទួលបានដីពីរដ្ឋក្រោយការកាត់ឆ្វៀល ត្រូវមកសុំការអនុញ្ញាតចុះបញ្ជីដីជាមុនសិន មុននឹងចាប់ផ្ដើមឈូសឆាយ កាប់ព្រៃ ឬអភិវឌ្ឍដីធ្វើសំណង់ផ្សេងៗ។ នេះបើយោងតាមសេចក្ដីប្រកាសរបស់រដ្ឋបាលស្រុកបូទុមសាគរ ខេត្តកោះកុង កាលពីថ្ងៃទី១៨ ខែឧសភា កន្លងទៅ។

យោងតាមសេចក្ដីប្រកាស ទីតាំងដែលតម្រូវឱ្យសុំការអនុញ្ញាតអភិវឌ្ឍរួមមាន ដីដែលកាត់ឆ្វៀលឱ្យពលរដ្ឋចេញពី ១) ឧទ្យានជាតិបូទុមសារគរ ២) តំបន់គម្របព្រៃឈើ ២០០២ ៣) តំបន់ប្រើប្រាស់ច្រើនយ៉ាង-ដងពែង និង ៤) តំបន់ដែនជម្រកសត្វព្រៃតាតៃ។

ហេតុដូច្នេះ ពលរដ្ឋដែលអះអាងថាខ្លួនមានកម្មសិទ្ធិលើដីក្នុងតំបន់ទាំងនោះ ត្រូវរៀបចំឯកសារ ដើម្បីស្នើសុំចុះបញ្ជីដី អភិវឌ្ឍន៍ដី ទៅកាន់គណៈកម្មាធិការគ្រប់គ្រងដីថ្នាក់ខេត្ត តាមរយៈភូមិ ឃុំ និងស្រុក។

ក្រោយដាក់ស្នើ គណៈកម្មាធិការនឹងចុះពិនិត្យ និងវាយតម្លៃជាមុនសិន មុននឹងសម្រេចផ្តល់លិខិតអនុញ្ញាតជូនឱ្យអភិវឌ្ឍ។

ទាយយកសេចក្តីជូនដំណឹង

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋប្រកាសឱ្យអនុវត្តអនុក្រិតស្តីពីច្បាប់វិនិយោគ ខណៈច្បាប់នេះមានការអនុគ្រោះច្រើនលើផ្នែកពន្ធដារ

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអនុក្រឹត្យស្តីពីការអនុវត […]

រដ្ឋកាត់ដីជិត ៦០០ហិកតា ជូនសហគមន៍ជនជាតិដើមភាគតិចចារាយក្នុងខេត្តរតនគិរី

រដ្ឋបានសម្រេចកាត់ដីទំហំជិត ៦០០ ហិកតា ដើម្បីធ្វើប្រទានកម […]

រដ្ឋកំណត់ឱ្យម្ចាស់អាជីវកម្មបញ្ចាំ និងប្រាតិភោគ ត្រូវប្រើទម្រង់របាយការណ៍ថ្មីជាកំហិត

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ តម្រូវឱ្យម្ចាស់ក្រុ […]

រដ្ឋជំរុញចេញគោលនយោបាយអភិវឌ្ឍន៍យានយន្តអគ្គិសនីនៅកម្ពុជា ខណៈការប្រើប្រាស់កើនដល់ ១១៥៣%

រដ្ឋាភិបាលបានបង្កើតក្រុមការងារអន្តរក្រសួងចំនួន៩ស្ថាប័ន […]

រដ្ឋដាក់ចេញគោលការណ៍ណែនាំក្នុងការជ្រើសរើសគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលការណ៍សំខាន់ៗមួយចំនួយក […]

ក្រសួងគ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្ម នៅឆ្នាំ២០២៣  ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម

ក្រសួងយុត្តិធម៌ គ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្មដំបូ […]