កម្ពុជាបើកដំណើរការអនុស្ថានីយអគ្គិសនី ២កន្លែង និងខ្សែបញ្ជូនតង់ស្យុងខ្ពស់មួយខ្សែភ្ជាប់មណ្ឌលគិរី-ក្រចេះ

ខ្សែបញ្ជូនតង់ស្យុងខ្ពស់មួយខ្សែតភ្ជាប់ខេត្តក្រចេះ និងខេត្តមណ្ឌលគិរី ព្រមទាំងអនុស្ថានីយអគ្គិសនី ២ កន្លែងទៀត នៅខេត្តមណ្ឌលគិរី ត្រូវបានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការហើយ។ នេះបើយោងតាម ឯកឧត្តម កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា កាលពីថ្មីៗនេះ។

ឯកឧត្តម កែវ រតនៈ បានថ្លែងប្រាប់សារព័ត៌មាន Fresh News ថា ខ្សែបញ្ជូននេះ គឺខ្សែ ២៣០គីឡូវ៉ុល មានប្រវែង ១៣៣គីឡូម៉ែត្រ។

ដោយឡែក អនុស្ថានីយទាំង ២ កន្លែង ក៏មានតង់ស្យុង ២៣០គីឡូវ៉ុល ផងដែរ ដោយក្នុងនោះ មួយកន្លែង គឺអនុស្ថានីយអូរខ្វាវ កម្លាំង 33MVA ដែលមានទីតាំងនៅឃុំចុងផ្លាស់ ស្រុកកែវសីមា ដែលជាតំបន់អាជីវកម្មរ៉ែមាស និងមួយកន្លែងទៀត គឺអនុស្ថានីយមណ្ឌលគិរី  កម្លាំង 50MVA ដែលស្ថិតនៅក្រុងសែនមនោរម្យ។

ឯកឧត្តមបន្តថា សមិទ្ធផលដ៏ថ្មីនេះ នឹងជួយផ្គត់ផ្គង់អគ្គសនីដល់ខេត្តមណ្ឌលគិរីទាំងមូល ខណៈកន្លងមកខេត្តនេះពឹងផ្អែកស្ទើរទាំងស្រុងលើការនាំចូលអគ្គិសនីពីវៀតណាម និងពីខេត្តរតនគិរី។

គួរបញ្ជាក់ថា គម្រោងធំៗទាំង ៣ ខាងលើនេះ ត្រូវបានសាងសងឡើងក្រោមកម្ចីឥណទានសម្បទានពីប្រទេសចិន។ សមិទ្ធផលថ្មីនេះ នឹងធ្វើឲ្យខេត្តមណ្ឌលគិរី កែប្រែនូវមុខមាត់កាន់តែរីកចម្រើនថែមទៀត។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-កូរ៉េ ប្តេជ្ញាបង្កើតកម្មវិធីអគារបៃតង ដើម្បីជំរុញឱ្យមានអព្យាក្រឹត្យកាបូនត្រឹមឆ្នាំ២០៥០

ក្រសួងបរិស្ថាន និងវិទ្យាស្ថានវិស្វកម្មស៊ីវិល និងបច្ចេកវ […]

ក្រសួងប្តេជ្ញាប្រើចំណូលលក់ឥណទានកាបូន រៀបចំបន្ទប់ទឹកតាមសាលាឱ្យមានស្ដង់ដារបរិស្ថានបៃតង

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល បានលើកឡើងថា […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ធនាគារពិភពលោកផ្តល់កម្ចី ៦០លានដុល្លារ សម្រាប់អនុវត្តគម្រោងគ្រប់គ្រងកាកសំណល់នៅកម្ពុជា

ធនាគារពិភពលោក(WB) បានផ្តល់ហិរញ្ញប្បទានប្រមាណ ៦០លានដុល្ល […]

ក្រសួងបើកតំបន់សម្បទាន ១៥៥ហិកតា នៅកំពត ឱ្យឯកជនវិនិយោគលើការងាររុករករ៉ែ

ក្រសួងរ៉ែ និងថាមពលបានប្រកាសបើកតំបន់សម្បទានស្វែងរករ៉ែទំហ […]

កម្ពុជានឹងចុះកិច្ចសន្យាលក់ឥណកាបូន ១៥លានតោន ឱ្យទៅក្រុមហ៊ុនអន្តរជាតិ

កម្ពុជាបានយល់ព្រមថានឹងចុះកិច្ចសន្យាលក់ឥណកាបូនចំនួន ១៥លា […]