តំបន់កួរស្រូវកំពុងស្វាគមន៍គម្រោងអភិវឌ្ឍលំនៅឋានបែបច្នៃប្រឌិតថ្មីមួយ
ក្រុមហ៊ុន Urbanland កាលពីចុងសប្ដាហ៍កន្លងមកនេះ បានប្រារព្វពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់គម្រោងបុរី ចន្ទគីរី ដែលជាគម្រោងលំនៅឋានច្នៃប្រឌិត និងគ្រប់ដណ្ដប់ដោយលំហរបៃតង ដំបូងបង្អស់ក្នុងតំបន់កួរស្រូវ នៃផ្លូវជាតិលេខ ២។
ព្រឹត្តិការណ៍នេះ ក៏ជាបើកសម្ពោធលក់ជាផ្លូវការនៃបុរី ចន្ទគីរី និងការបើកទទួលការទស្សនាផ្ទះគំរូផងដែរ។
មានទីតាំងនៅជាប់ផ្លូវជាតិលេខ ២ ចម្ងាយប្រមាណ ៥ នាទីពីមហាវិថីសម្ដេចតេជោ ហ៊ុន សែន គម្រោងបុរី ចន្ទគីរី គឺជាគម្រោងអភិវឌ្ឍន៍លំនៅឋានដំបូងគេរបស់ក្រុមហ៊ុន Urbanland ដែលផ្តោតលើការរចនាផ្ទះដែលគិតគូរពីតម្រូវការរបស់អ្នករស់នៅជាចម្បង។
ក្រុមហ៊ុន Urbanland បានចំណាយពេល២ ឆ្នាំ ដើម្បីសិក្សាស្រាវជ្រាវពីបែបបទរស់នៅថ្មីដែលម្ចាស់ផ្ទះ សិក្សាពីបញ្ហាដែលអតិថិជនជួបប្រទះក្នុងបូរីផ្សេងៗ ដោះស្រាយបញ្ហាទាំងនោះ ហើយច្របាច់បញ្ចូលដំណោះស្រាយទាំងអស់ចូលទៅក្នុងគម្រោងបុរី ចន្ទគីរី។
ការរចនានេះធ្វើឡើងដើម្បីបង្កើតផ្ទះដ៏កក់ក្ដៅពិតប្រាកដ ដោយផ្ដោតលើកត្តាសុវត្ថិភាព និងសន្ដិសុខជាចំបង។ លើសពីនេះ គ្រប់គេហដ្ឋានត្រូវបានរចនាឡើងហ៊ុមព័ទ្ធដោយធម្មជាតិ មានលំហូរចេញចូលនៃពន្លឺថ្ងៃ និងខ្យល់ធម្មជាតិចេញចូលគ្រប់គ្រាន់ ដើម្បីការរស់នៅប្រកបដោយផាសុកភាព។
ជាក់ស្ដែង ផ្ទះទាំងនេះមិនត្រឹមតែមានមុខងារច្បាស់លាស់នោះទេ ថែមទាំងមានសោភ័ណភាពស្អាតប្លែកទៀតផង ពោលគឺប្លែកថ្មីពីគម្រោងអភិវឌ្ឍនានានៅក្នុងទីផ្សារ។
លោក កាំង ហុក នាយកក្រុមហ៊ុន Urbanland បានមានប្រសាសន៍ថា៖ «យើងពិតជារីករាយយ៉ាងខ្លាំងដែលបានសម្រេចគោលដៅដ៏សំខាន់ក្នុងស្ថានភាពប្រឈមដូចពេលនេះ។ នេះជាក្តីស្រមៃរបស់ខ្ញុំជាយូរមកហើយ ដែលប្រាថ្នាផ្ដួចផ្ដើមការរចនា និងសាងសង់ផ្ទះដែលមានគុណភាពពិតប្រាកដ ដើម្បីឱ្យគ្រប់គ្នាទទួលបានស្តង់ដាររស់នៅកាន់តែប្រសើរ»។
លោកបន្តថា៖ «ខ្ញុំពិតជារំភើបដែលទីបំផុត យើងអាចបង្ហាញជូនផ្ទះនៃបុរី ចន្ទគីរីរបស់យើងទៅ កាន់សាធារណជន បន្ទាប់ពីការខិតខំប្រឹងប្រែងអស់រយៈពេល២ឆ្នាំកន្លងមក។ ចាប់ពីថ្ងៃនេះទៅ យើងខ្ញុំរង់ចាំស្វាគមន៍លោកអ្នកក្នុងការអញ្ជើញមកទស្សនាផ្ទះគំរូពិតរបស់យើង ដើម្បីស្វែងយល់បន្ថែមពីបទពិសោធន៍ថ្មីនៃផ្ទះនៃបុរី ចន្ទគីរី»។
ក្រុមហ៊ុន Urbanland ជាក្រុមហ៊ុនអភិវឌ្ឍជើងខ្លាំងមួយក្នុងទីផ្សារ ដែលកន្លងបានអភិវឌ្ឍគម្រោងអចលនទ្រព្យឈ្នះពានរង្វាន់ជាច្រើន រួមមានគ្រោងអគារការិយាល័យ និងពាណិជ្ជកម្ម Raintree គម្រោងខុនដូ Embassy Central នៅរាជធានីភ្នំពេញ និងគម្រោងសណ្ឋាគារ Treeline Urban Resort នៅខេត្តសៀមរាប ហើយសុទ្ធសឹងបានបញ្ចប់ដោយជោគជ័យគិតចាប់ពីពេលដែលក្រុមហ៊ុនបានបង្កើតឡើងនៅឆ្នាំ ២០១៣ មក។
ដូច្នេះហើយក្រុមហ៊ុនបានកំណត់ស្តង់ដារកាន់តែខ្ពស់សម្រាប់គម្រោងបុរី ចន្ទគីរី ដើម្បីបង្ហាញពីទស្សនៈវិស័យរបស់ក្រុមហ៊ុនក្នុងការផ្លាស់ប្តូររបៀបរស់នៅរបស់ប្រជាជនកម្ពុជា ដោយយកចិត្តទុកដាក់លើតម្រូវការរបស់អ្នករស់នៅជាចម្បង។
គួរបញ្ជាក់ផងដែរថា បុរីចន្ទគីរី គ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ ២០២៣។ សម្រាប់ព័ត៌មានបន្ថែមពីបុរី ចន្ទគីរី សូមចូលទៅកាន់គេហទំព័រក្រុមហ៊ុន Urbanland
(ចុចទីនេះ) ឬទាក់ទងទៅកាន់លេខទូរសព្ទ 061 888 580 សម្រាប់ការណាត់ជួបដើម្បីទស្សនាផ្ទះគំរូ៕
_
អំពីក្រុមហ៊ុន Urbanland
ក្រុមហ៊ុន Urbanland គឺជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យក្នុងស្រុកមួយដែលមានគោលដៅបង្កើតកន្លែងដែលមានភាពច្នៃប្រឌិតខ្ពស់ដើម្បីឲ្យគ្រប់គ្នារស់នៅ ធ្វើការ និង កម្សាន្ដ ជាមួយការប្ដេជ្ញាទៅលើ គុណភាព ភាពឋិតថេរ និងភាពផ្ចិតផ្ចង់។ ក្រុមហ៊ុន Urbanland បានបង្កើតឡើងនៅឆ្នាំ ២០១៣ ដោយលោកស្ថាបត្យករ កាំង ហុក ដោយលោកជឿជាក់ថា ការផ្ដោតលើតម្រូវការអ្នករស់នៅជាចម្បង គឺជាយុទ្ធសាស្រ្តដ៏ល្អដើម្បីជួយលើកកម្ពស់គុណភាព រស់នៅរបស់ពួកគេ និងបង្កើតនូវបរិយាកាសដែលមានផាសុកភាពជាងមុន។
ក្រុមហ៊ុន Urbanland ក៏ជាសមាជិកមួយនៃសហព័ន្ធក្រុមហ៊ុន ISI GROUP ដែលជាក្រុមហ៊ុនក្នុង ស្រុកខ្នាតធំមួយដែលមានបទពិសោធន៍រហូតដល់២២ឆ្នាំនៅក្នុងវិស័យសំណង់។ ក្រុមហ៊ុន



- Video Advertisement -