សែនសុខ អង្គស្នួល និងសំរោងទង កំពុងមានសក្ដានុពល ទើបទាក់ទាញរោងចក្រថ្មី ៣តម្លៃជិត១០លាន ដុល្លារ

ខណ្ឌសែនសុខ ស្រុកអង្គស្នួល និងស្រុកសំរោងទង កំពុងតែមានសក្ដានុពលខ្លាំង ដោយថ្មីៗនេះទើបតែទាក់ទាញគម្រោងវិនិយោគរោងចក្រ ៣ ធំៗ ដែលអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) តម្លៃ សរុបប្រមាណ ៩,៦ លានដុល្លារអាមេរិក។

គម្រោងទី ១ ជារោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវលេខ១៩៨ ភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ គម្រោងនេះ វិនិយោគដោយក្រុមហ៊ុន RUIXUE (CAMBODIA) CO., LTD ក្នុងទឹកប្រាក់ ៤,៥ លានដុល្លារអាមេរិក។

គម្រោងទី២ គឺ រោងចក្រផលិតថង់ប្លាស្ទីក ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលជាការវិនិយោគរបស់ក្រុមហ៊ុន FU BI XING (CAMBODIA) PACKAGING CO., LTD ក្នុងទឹកប្រាក់ ២,៥ លានដុល្លារអាមេរិក។

ចំណែកឯ គម្រោងទី ៣ គឺរោងចក្រផលិតកាបូប និងវ៉ាលិសគ្រប់ប្រភេទ ដែលមានទីតាំងស្ថិតនៅផ្លូវជាតិលេខ៥១ ភូមិដំណាក់អំពិល ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។ គម្រោងនេះវិនិយោគដោយក្រុមហ៊ុន SHENG HE LEISURE BAG (CAMBODIA) CO., LTD ជាមួយនឹងទុន ២, ៦ លានដុល្លារអាមេរិក។

បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គម្រោងវិនិយោគទាំង ៣ ខាងលើនេះ នឹងផ្តល់ការងារចំនួន ២៥៤៣ កន្លែង ដល់ប្រជាពលរដ្ឋក្នុងតំបន់។

សម្រាប់ឆ្នាំ ២០២១ នេះ គិតត្រឹមចុងខែឧសភានេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចអនុម័តគម្រោងធំៗ ជាច្រើនដែលមានទុនវិនិយោគសរុបមានប្រមាណជាង២,១ ពាន់លានដុល្លារ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]