សាលាក្រុងបញ្ជាឱ្យរុះរើសំណង់មិនរៀបរយលើផ្ទៃទន្លេក្នុងពេល ១សប្ដាហ៍ បើមិនដូច្នេះរដ្ឋនឹងប្រើធម៌ក្ដៅ

រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យអ្នកលបលួចធ្វើបែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះតូចៗ និងសំណង់មិនរៀបរយទាំងអស់នៅលើផ្ទៃទន្លេ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ត្រូវរុះរើជាបន្ទាន់ក្នុងពេល១សប្តាហ៍ បើមិនដូច្នេះអាជ្ញាធរនឹងចាត់វិធានការក្តៅ ដោយមិនទទួលខុសត្រូវលើការខូចខាតឡើយ។

ប្រកាសរបស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២ ខែមិថុនា នេះ បានឱ្យដឹងថា កន្លងមកមានជនឱកាសនិយមមួយចំនួនបានលបលួចធ្វើសំណង់នានាលើផ្ទៃទឹក ហើយប្រែក្លាយទៅជាកន្លែងស្នាក់នៅដោយខុសច្បាប់ និងអាណាធិបតេយ្យ។

ទង្វើនេះបានបង្កឱ្យមានបញ្ហាជាច្រើនដូចជា ការបាត់បង់សណ្តាប់ធ្នាប់ ការប៉ះពាល់ដល់ផ្លូវនាវាចរ ប្រព័ន្ធអេកូឡូស៊ី និងចរន្តទឹកហូរ ការបញ្ចេញកាកសំណល់និងការបន្ទោបង់ក្នុងទន្លេ ដែលប៉ះពាល់ដល់ជីវចម្រុះ និងគុណភាពទឹក និងពិសេសប៉ះពាល់ដល់សោភ័ណភាពរាជធានីភ្នំពេញ និងសុខភាពនៃប្រជាពលរដ្ឋ។

ដូច្នេះទើប រដ្ឋបាលសម្រេចបញ្ជាឱ្យម្ចាស់សំណង់ទាំងនេះ ត្រូវរុះរើ ឬចល័តចេញជាបន្ទាន់ ក្នុងពេល ១ សប្ដាហ៍ គិតចាប់ពីកាលបរិច្ឆេទចេញសេចក្តីជូនដំណឹងនេះតទៅ។

ក្នុងករណីផុតរយៈពេលនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងចាត់វិធានកម្ទេចដោយពុំទទួលខុសត្រូវលើការខូចខាត ឬការបាត់បង់ឡើយ។ លើសពីនេះ ក្នុងករណីរឹងរួស មន្រ្តីជំនាញក៏នឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមផ្លូវច្បាប់ផងដែរ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋប្រកាសឱ្យអនុវត្តអនុក្រិតស្តីពីច្បាប់វិនិយោគ ខណៈច្បាប់នេះមានការអនុគ្រោះច្រើនលើផ្នែកពន្ធដារ

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអនុក្រឹត្យស្តីពីការអនុវត […]

រដ្ឋកាត់ដីជិត ៦០០ហិកតា ជូនសហគមន៍ជនជាតិដើមភាគតិចចារាយក្នុងខេត្តរតនគិរី

រដ្ឋបានសម្រេចកាត់ដីទំហំជិត ៦០០ ហិកតា ដើម្បីធ្វើប្រទានកម […]

រដ្ឋកំណត់ឱ្យម្ចាស់អាជីវកម្មបញ្ចាំ និងប្រាតិភោគ ត្រូវប្រើទម្រង់របាយការណ៍ថ្មីជាកំហិត

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ តម្រូវឱ្យម្ចាស់ក្រុ […]

រដ្ឋជំរុញចេញគោលនយោបាយអភិវឌ្ឍន៍យានយន្តអគ្គិសនីនៅកម្ពុជា ខណៈការប្រើប្រាស់កើនដល់ ១១៥៣%

រដ្ឋាភិបាលបានបង្កើតក្រុមការងារអន្តរក្រសួងចំនួន៩ស្ថាប័ន […]

រដ្ឋដាក់ចេញគោលការណ៍ណែនាំក្នុងការជ្រើសរើសគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលការណ៍សំខាន់ៗមួយចំនួយក […]

ក្រសួងគ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្ម នៅឆ្នាំ២០២៣  ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម

ក្រសួងយុត្តិធម៌ គ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្មដំបូ […]