បារាំងសន្យាផ្តល់ហិរញ្ញប្បទានដល់កម្ពុជាប្រមាណ ៦០០ លានអ៊ឺរ៉ូ ដើម្បីការអភិវឌ្ឍ ពិសេសហេដ្ឋារចនាសម្ព័ន្ធ

រដ្ឋាភិបាលបារាំង បានសន្យាថានឹងផ្ដល់កម្ចីសម្បទានដល់កម្ពុជាប្រមាណ ១២០ លានអឺរ៉ូក្នុងមួយឆ្នាំៗ ចាប់ពីឆ្នាំ២០២១ ដល់ ឆ្នាំ២០២៦ ពោលគឺសរុបប្រមាណ ៦០០ លានអ៊ឺរ៉ូក្នុងរយៈពេល ៦ ឆ្នាំ ដោយជំនួយនឹងផ្តោតលើការអភិវឌ្ឍលើគ្រប់វិស័យ ពិសេសហេដ្ឋារចនាសម្ព័ន្ធ ។

ការសន្យាផ្តល់កម្ចីសម្បទាននេះធ្វើឡើងនៅក្នុងកិច្ចប្រជុំរវាងឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក R–mi GENEVEY តំណាងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ AFD និងលោកជំទាវ Eva NGYEN BINH ឯកអគ្គរដ្ឋទូតនៃសាធារណបារាំងនៅព្រះរាជាណាចក្រកម្ពុជា តាមរយៈ Video Conference នៅថ្ងៃទី ៣១ ខែ ឧសភា។

ឯកឧត្តម វង្សី វិស្សុត ថ្លែងថា ប្រទេសបារាំងគឺជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់ក្នុងការផ្តល់ការគាំទ្រទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ បន្ទាប់ពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ ផ្អែកលើមូលដ្ឋាននេះ កម្ពុជាបានទទួលហិរញ្ញប្បទានសហប្រតិបត្តិការ ជាបន្តបន្ទាប់។

គិតចាប់ពីឆ្នាំ២០១៨ ដល់២០២១ បារាំងតាមរយៈភ្នាក់ងារ AFD បានផ្តល់ហិរញ្ញប្បទានដល់កម្ពុជា ប្រមាណ ជាង២៤០លានអឺរ៉ូ សម្រាប់អនុវត្តគម្រោងទឹកស្អាត ការសិក្សានិងការពង្រឹងសមត្ថភាព ការស្តារហេដ្ឋារចនាសម្ព័ន្ធជនបទ គម្រោងអភិវឌ្ឍវិស័យកសិកម្ម និងប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ និងការស្តារវិស័យទេសចរណ៍ឡើងវិញក្រោយវិបត្តិកូវីដ១៩ជាដើម។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]