កូនបំណុលក្នុងវិស័យសំណង់ប៉ះពាល់ដោយវិបត្តិកូវីដកំពុងស្នើរៀបចំកម្ចីឡើងវិញ មានជាង ២ម៉ឺនគណនី

ចំនួនកូនបំណុលដែលប៉ះពាល់ដោយវិបត្តិកូវីដ ហើយស្នើរៀបចំកម្ចីឡើងវិញ នៅឆ្នាំ ២០២០ (សុំសងតែការប្រាក់ មិនសងប្រាក់ដើមមួយរយៈ) មានជាង ២៤០,០០០ គណនី ដែលក្នុងនោះកូនបំណុលក្នុងវិស័យសំណង់ស្ថិតលំដាប់ទី ៤ ដែលមានគណនីសរុបចំនួន ២០ ៦០៩ គណនី។

នេះបើយោងតាមរបាយការណ៍ស្ថិរភាពហិរញ្ញវត្ថុប្រចាំឆ្នាំ២០២០ ដែលចេញផ្សាយនៅថ្ងៃទី ៣១ ឧសភា។

របាយការណ៍ដដែលបានបន្ថែមថា រៀបចំកម្ចីឡើងវិញនេះបានជួយដល់កូនបំណុលដែលរងផលប៉ះពាល់ពីវិបត្តិកូវីដ ១៩ បានយ៉ាងច្រើន។

គួរបញ្ជាក់ផងដែរ ធនាគារជាតិនៃកម្ពុជា បានចេញសារាចរស្តីពីការរៀបចំកម្ចីឡើងវិញនេះ តាំងពីខែមីនាឆ្នាំ ២០២០ មកម្លេះ ដើម្បីឱ្យធនាគារពាណិជ្ជកម្ម និងស្ថាប័នហិរញ្ញវត្ថុនានា បន្ធូរបន្ថយការសងដល់អតិថិជនដែលបាត់បង់ចំណូល។

កម្មវិធីនេះផ្តល់អាទិភាពដល់វិស័យធំៗ ចំនួន៤ គឺវិស័យកាត់ដែរ ដឹកជញ្ជូន និងព័ស្តុភារ ទេសចរណ៍ និងសំណង់។

បើយោងតាមរបាយការណ៍ដដែល ត្រឹមចុងឆ្នាំ ២០២០ ប្រាក់កម្ចីដែលបានរៀបចំឡើងវិញមានចំនួន ៤ពាន់លានដុល្លារអាមេរិក ឬស្មើនឹង ១០,៧% នៃប្រាក់កម្ចីសរុប។ ហើយបើគិតជាចំនួនគណនីគឺមានដល់ទៅ ២៤២ ៨៤១ គណនី។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សន្ទស្សន៍ថ្លៃលំនៅដ្ឋានក្នុងរាជធានីភ្នំពេញ កើនឡើងដល់ ១១៥ភាគរយ ក្នុងខែសីហា 

ក្នុងខែសីហា ឆ្នាំ២០២២នេះ សន្ទស្សន៍ថ្លៃលំនៅដ្ឋាននៅរាជធាន […]

ហេតុអ្វីរដ្ឋផ្ដោតបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធខ្លាំង? ជះឥទ្ធិពលដល់សេដ្ឋកិច្ចដូចម្ដេច?

ការបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធ បង្កប់ន័យជ្ […]

អ្នកជំនាញ៖ អចលនទ្រព្យនឹងស្ទុះមកកម្រិតមុនកូវីដនៅ ៣ ឆ្នាំទៀត​ វិស័យកើនខ្លាំងជាងគេគឺ…

បើទោះជាសេដ្ឋកិច្ចជាតិ និងអន្ដរជាតិ ជួបបញ្ហាពិតមែន តែវិស […]

ឆ្នាំ ២០២៣ គួរវិនិយោគអចលនទ្រព្យប្រភេទអ្វី និងនៅទិសដៅណា? ហេតុអ្វី?

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានឱ្យដឹង ឆ្នាំ២០២៣ ជាឆ្នា […]

CBRE៖ វិស័យអលចនទ្រព្យឆ្នាំ ២០២៣ នឹងមិនទាន់ស្ទុះខ្លាំងទេ ព្រោះតែ…

ទីផ្សារអចលនទ្រព្យនៅកម្ពុជា រំពឹងថានឹងប្រសើរឡើងបន្ដិចបន្ […]

ការដកវិធានការកូវីដ ជះឥទ្ធិពលដល់ទីផ្សារអចលនទ្រព្យតិចតួចណាស់, អ្នកជំនាញថា…

អ្នកជំនាញបានឱ្យដឹងថា ការដកវិធានការកូវីដរបស់រដ្ឋាភិបាលកម […]