រដ្ឋមន្រ្តី ៣រូបនឹងរួមគ្នាពន្លឿន ប្រែក្លាយខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចគំរូ

សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្រេចចេញអនុក្រឹត្យថ្មីមួយ បង្កើតគណៈកម្មធិការបច្ចេកទេសអន្តរក្រសួង ឱ្យមកពន្លឿនរៀបចំគោលនយោបាយគ្រប់គ្រង និងប្រើប្រាស់ដីធ្លីនៅខេត្តព្រះសីហនុ ដើម្បីជំរុញឱ្យខេត្តនេះក្លាយជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ក្នុងពេលឆាប់ៗ។

បើយោងតាមអនុក្រឹត្យលេខ ៨២អនក្រ.បក ចុះថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ២០២១ គណៈកម្មាធិការនេះ មានសមាសភាពសរុបចំនួន ២៥រូប ដែលមានរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាប្រធាន និងអនុប្រធាន ២រូប ជារដ្ឋមន្ត្រីក្រសួងសាធារណៈការ និងក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។

ក្រុមការងារអន្តរក្រសួងនេះ មានតួនាទី និងភារកិច្ច ដូចខាងក្រោម៖

• ដឹកនាំ និងសម្របសម្រួលការរៀបចំគោលនយោបាយគ្រប់គ្រង និងប្រើប្រាស់ដីនៅខេត្តព្រះសីហនុ
• ណែនាំជាយុទ្ធសាស្ត្រ និងបច្ចេកទេសក្នុងការរៀបចំគោលនយោបាយ
• តាមដាន និងត្រួតពិនិត្យវឌ្ឍនភាពនៃការរៀបចំគោលនយោបាយ
• រៀបចំរបាយការណ៍ស្តីពីវឌ្ឍនភាពនៃការរៀបចំគោលនយោបាយ ជូនក្រុមប្រឹក្សាមេ
• សហការបច្ចេកទេស និងហិរញ្ញវត្ថុជាមួយដៃគូអភិវឌ្ឍជាតិនិងអន្តរជាតិ
• បំពេញភារកិច្ចផ្សេងទៀតតាមការណែនាំរបស់ប្រធាន។

គួរបញ្ជាក់ផងដែរ ការបង្កើតគណកម្មការអន្តរក្រសួងនេះ គឺជាការបោះជំហានដ៏ធំ ឆ្ពោះទៅកាន់គោលដៅរបស់រដ្ឋាភិបាល ក្នុងការធ្វើឱ្យខេត្តព្រះសីហុនុក្លាយជាទីក្រុងឧស្សាហកម្មខ្នាតធំ ដូចជាទីក្រុងស៊ិនជិន នៃប្រទេសចិនដូច្នោះដែរ។

ជាបន្តបន្ទាប់ ផែនការជាច្រើនត្រូវបានអនុវត្តនៅក្នុងខេត្តនេះ ជាក់ស្ដែងផ្លូវ ៣៤ ខ្សែ ក៏ត្រូវបានបញ្ចប់ការសាងសង់ ខណៈផ្លូវ ១១ខ្សែ ទៀតកំពុងស្ថិតក្រោមការស្ថាបនា។

ទាក់ទិននឹងសក្ដានុពលរបស់ខេត្តនេះទៀតសោត អ្នកជំនាញក្នុងវិស័យអចលនទ្រព្យជាច្រើនបានវិភាគថា ភាពស្ងប់ស្ងាត់នៃការវិនិយោគនៅខេត្តព្រះសីហនុនាពេលបច្ចុប្បន្ន គ្រាន់តែជាការអស់ខ្យល់នៃរលកវិនិយោគទីមួយប៉ុណ្ណោះ ប៉ុន្តែរលកវិនិយោគទីពីរ និងទីបី ពីប្រទេសចិននឹងហូរចូលមកឆាប់ៗ ក្នុងទ្រង់ទ្រាយធំ និងមានគុណភាពជាងមុន ពោលគឺ ចរន្តវិនិយោគខេត្តនេះទៅអនាគត អាចស្ទុះលឿនជាងមុន ៥ដង។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]