កម្ពុជាស្នើឱ្យបារាំងបោះទុនបន្ថែមជួយសាងសង់រោងចក្រផលិតទឹកស្អាតខ្នាតធំទី៣ នៅបាក់ខែង

កម្ពុជា កាលពីថ្មីនេះបានស្នើឱ្យប្រទេសបារាំង ពិចារណាវិនិយោគ ឬផ្តល់កម្ចីឥណទានបន្ថែម ដើម្បីសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែងទី៣ ដើម្បីឆ្លើយតបនឹងកំណើនតម្រូវការរបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ។

សំណើនេះធ្វើឡើងក្នុងជំនួបរវាងរដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឯកឧត្តម ចម ប្រសិទ្ធ និងលោកជំទាវ Eva Nguyen Binh ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំងប្រចាំកម្ពុជា ក្នុងឱកាសជម្រាបលាបញ្ចប់អណត្តិ កាលពីថ្ងៃទី ១០ មិថុនា កន្លងមកនេះ។

ឯកឧត្ដម ចម ប្រសិទ្ធបានមានប្រសាសន៍ថា រដ្ឋាភិបាលបារាំងតាមរយ:ទីភ្នាក់ងារអភិវឌ្ឍបារាំង (AFD) កន្លងមកបានជួយអភិវឌ្ឍកម្ពុជាជាច្រើន តួយ៉ាងដូចជាគម្រោងរោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងទី២ តម្លៃជាង ១៩០លានដុល្លារ ដែលទើបតែបើកការដ្ឋានថ្មីៗនេះ។

ឯកឧត្ដមបន្តថា យ៉ាងណាក្ដី ដោយសារតែកំណើនតម្រូវការទឹកស្អាតនៅភ្នំពេញបន្តកើនឡើង ខាងក្រសួងក៏ចង់សុំស្នើឱ្យភាគីបារាំងពិនិត្យលទ្ធភាពវិនិយោគ ឬផ្តល់កម្ចីឥណទានលើវិស័យទឹកស្អាតបន្ថែមទៀត ពិសេសលើគម្រោងរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែងទី៣។

ជាការឆ្លើយតប លោកជំទាវ Eva Nguyen Binh ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា ថានឹងបន្តពិភាក្សាលើរឿងនេះ ដោយបញ្ជាក់ថាវិស័យទឹកស្អាតនឹងនៅតែស្ថិតក្នុងចង្កោមតាអាទិភាពមួយសម្រាប់ប្រទេសបារាំង ។

គួរបញ្ជាក់ផងដែរថា រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងទី២ តម្លៃជាង ១៩០ លានដុល្លារ ដែលជាហិរញ្ញប្បទានរបស់ភ្នាក់ងារអភិវឌ្ឍន៍បារាំង បច្ចុប្បន្នរោងចក្រកំពុងដំណើរការសាងសង់ ក្រោយបើកការដ្ឋានដោយសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃទី ០១ ខែកុម្ភៈ កន្លងមកនេះ។ (អានបន្ថែម)

រោងចក្រនេះ ជាការសាងសង់ដ៏ធំមួយដែលមិនធ្លាប់មានពីមុនមកនៅកម្ពុជា ដែលនឹងអនុវត្តជាពីរជំហាន ដោយជំហានទី ១ នឹងអាចផលិតទឹកបានជិត ២០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ នៅឆ្នាំ២០២៣ ដោយឡែកជំហានទី២ នឹងពង្រីកសមត្ថភាពផលិតដល់ទៅជិត ៤០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ នៅឆ្នាំ២០២៤។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]