សំណង់នានានៅកម្ពុជានឹងមានស្ដង់ដារជាងមុន ខណៈរដ្ឋកំពុងត្រៀមចេញច្បាប់ក្រមសីលធម៌វិស្វករ

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងគណៈវិស្វករកម្ពុជា កំពុងធ្វើការរួមគ្នា ពន្លឿនរៀបចំសេចក្តីព្រាងអនុក្រឹត្យក្រមសីលធ៌មវិស្វករ ដើម្បីឈានទៅរកការអនុម័តឱ្យអនុវត្តឆាប់ៗនេះ។

ការចេញអនុក្រឹត្យនេះ ចាត់ទុកជាចលករសំខាន់មួយជួយពង្រឹងគុណភាពវិស្វករក្នុងស្រុក ក៏ដូចជា ជួយឱ្យវិស័យសំណង់នៅកម្ពុជាមានស្ដង់ដារជាងមុនផងដែរ។

ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ក្នុងកិច្ចប្រជុំពិភាក្សារកធាតុចូល កាលពីថ្ងៃ ២១ ខែមិថុនា ថា អនុក្រឹតនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់សីលធម៌របស់វិស្វករ និងភាពសុច្ចរិតក្នុងការប្រកបវិជ្ជាជីវៈដោយ គុណភាព និងប្រសិទ្ធភាព។

«បច្ចុប្បន្ន ការរៀបរៀងគឺជិតបញ្ចប់ហើយ នៅសល់តែរកធាតុចូលបន្ថែម និងបន្តពិនិត្យកែសម្រួល មុននឹងស្នើសុំការសម្រេចចុះហត្ថលេខាពីសម្តេច ហ៊ុន សែន»។

គួរបញ្ជាក់ផងដែរថា របាយការណ៍របស់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ បានបង្ហាញថា វិស្វករក្នុងវិស័យសំណង់ដែលចុះបញ្ជីមាននាពេលបច្ចុបន្នមានសរុប ៤ ៦២៣ នាក់។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋប្រកាសឱ្យអនុវត្តអនុក្រិតស្តីពីច្បាប់វិនិយោគ ខណៈច្បាប់នេះមានការអនុគ្រោះច្រើនលើផ្នែកពន្ធដារ

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអនុក្រឹត្យស្តីពីការអនុវត […]

រដ្ឋកាត់ដីជិត ៦០០ហិកតា ជូនសហគមន៍ជនជាតិដើមភាគតិចចារាយក្នុងខេត្តរតនគិរី

រដ្ឋបានសម្រេចកាត់ដីទំហំជិត ៦០០ ហិកតា ដើម្បីធ្វើប្រទានកម […]

រដ្ឋកំណត់ឱ្យម្ចាស់អាជីវកម្មបញ្ចាំ និងប្រាតិភោគ ត្រូវប្រើទម្រង់របាយការណ៍ថ្មីជាកំហិត

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ តម្រូវឱ្យម្ចាស់ក្រុ […]

រដ្ឋជំរុញចេញគោលនយោបាយអភិវឌ្ឍន៍យានយន្តអគ្គិសនីនៅកម្ពុជា ខណៈការប្រើប្រាស់កើនដល់ ១១៥៣%

រដ្ឋាភិបាលបានបង្កើតក្រុមការងារអន្តរក្រសួងចំនួន៩ស្ថាប័ន […]

រដ្ឋដាក់ចេញគោលការណ៍ណែនាំក្នុងការជ្រើសរើសគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលការណ៍សំខាន់ៗមួយចំនួយក […]

ក្រសួងគ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្ម នៅឆ្នាំ២០២៣  ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម

ក្រសួងយុត្តិធម៌ គ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្មដំបូ […]