ផែនការផ្លូវល្បឿនលឿនពីព្រលានថ្មីមកក្រុងភ្នំពេញ ប៉ះពាល់តិចតួចពីវិបត្តិកូវីដ តែនៅបន្តទៅមុខ

ផែនការសាងសង់ផ្លូវល្បឿនលឿនលើអាកាស តភ្ជាប់រវាងរាជធានីភ្នំពេញ និងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីនៅខេត្តកណ្តាល អាចនឹងពន្យារបន្តិចដោយសារវិបត្តិកូវីដ ប៉ុន្តែការសិក្សានៅតែបន្ត ហើយគម្រោងគឺនៅតែមាន។ នេះបើយោងតាម អ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ឯកឧត្តម ស៊ីន ចាន់សេរីវុត្ថា។

អ្នកឧកញ៉ា ពុង ឃាវសែ ដែលជាប្រធានក្រុមហ៊ុន OCIC ធ្លាប់បានឱ្យដឹងកាលពីចុងឆ្នាំមុនថា គម្រោងដំណាក់កាលទី១ អាចនឹងចាប់ផ្ដើមសាងសង់នៅឆ្នាំ ២០២១ នេះ។

ប៉ុន្តែ ឯកឧត្តម ស៊ីន ចាន់សេរីវុត្ថា បានឱ្យដឹងកាលពីម្សិលមិញនេះថា គម្រោងនេះអាចនឹងមិនបើកការដ្ឋានទាន់ក្នុងឆ្នាំនេះទេ ដោយសារវិបត្តិកូវីដ។

លោកបានថ្លែងថា៖ «ផលប៉ះពាល់ហ្នឹង វាប៉ះហើយ ការចាប់ផ្តើម យើងសង្ឃឹមថា ២០២១ ប្រហែលមិនទាន់បានទេ តែក្រុមហ៊ុននឹងចាប់ផ្តើមជំហានបន្តៗទៀត»។

គួរបញ្ជាក់ផងដែរថា អ្នកឧកញ៉ា ពុង ឃាវសែ ធ្លាប់បានប្រាប់ទស្សនាវដ្ដីសំណង់ និងអចលនទ្រព្យក្នុងកិច្ចសម្ភាសន៍ផ្ដាច់មុខថា គម្រោងផ្លូវល្បឿនលឿននេះ គឺមិនមែនជា Highway ដូចផ្លូវទៅក្រុងព្រះសីហនុទេ តែសាងសង់ជាស្ពានអាកាសផុតពីដី មានប្រវែងសរុបប្រមាណ ២១,៥ គីឡូម៉ែត្រ និងមាន ២ដំណាក់កាល។

ដំណាក់ទី១ ប្រវែង ១០គីឡូម៉ែត្រ សាងសង់តាមផ្លូវសម្ដេច ហ៊ុន សែន និងផ្លូវ ២៧១ ហើយចាប់ពីផ្ដុំស្ពានអាកាសក្បាលថ្នល់ឡើងរហូតទៅដល់ផ្លូវជាតិលេខ ២។ ដោយឡែកដំណាក់កាលទី ២ គឺប្រមាណ ១១ គីឡូម៉ែត្រ សាងសង់ចេញពីផ្លូវជាតិលេខ ២ ទៅកាន់អាកាសយានដ្ឋានភ្នំពេញថ្មីផ្ទាល់តែម្ដង។

គម្រោងនេះ នឹងត្រូវចំណាយទុនសរុបប្រមាណ ៤០០ លានដុល្លារអាមេរិក ដែលគ្រោងនឹងបញ្ចប់ក្រោយព្រលានយន្តហោះ ពោលគឺក្រោយឆ្នាំ ២០២៣ បន្ដិចបន្ដួច។ (អានបន្ថែម)

ស្រដៀងគ្នា ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីឆ្នាំមុន ក៏បានបង្ហាញផែនការចង់សិក្សាលទ្ធភាពសាងសង់ផ្លូវរថភ្លើងតភ្ជាប់ពីរាជធានីភ្នំពេញ ទៅកាន់ព្រលានយន្តហោះភ្នំពេញថ្មីនៅខេត្តកណ្តាលផងដែរ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]