កូរ៉េកំពុងគូសប្លង់ និងរើសទីតាំងស្ពានអរិយក្សត្រ តែនឹងបញ្ចប់ពេលណាក្រសួងមិនបញ្ជាក់បានទេ

ក្រុមជំនាញប្រទេសកូរ៉េខាងត្បូង កំពុងសិក្សាគូសប្លង់ និងជ្រើសរើសទីតាំងសម្រាប់គម្រោងស្ពានឆ្លងទន្លេរវាងជ្រោយចង្វារ និងតំបន់អរិយក្សត្រ ប៉ុន្តែការសិក្សានឹងបញ្ចប់នៅពេលណា ឬស្ពាននឹងចាប់ផ្ដើមសាងសង់នៅឆ្នាំណា ក្រសួងនៅតែមិនទាន់បញ្ជាក់បាននៅឡើយទេ។

នេះបើយោងតាម ឯកឧត្តម វ៉ាស៊ីម សុរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីសប្ដាហ៍មុននេះ។

ឯកឧត្តម ថ្លែងថា៖ «ក្រុមការងារកំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយ និងគូសប្លង់។ គេមានគណៈកម្មការគម្រោងរបស់គេហើយ ឥឡូវគេកំពុងតែចរចារឿង Design និងរឿងជ្រើសរើសទីតាំង»។

គួរបញ្ជាក់ផងដែរ គម្រោងនេះជាគម្រោងស្ពានដែលគ្រប់គ្នាទន្ទឹងរង់ចាំជាយូរឆ្នាំមកហើយ ដោយទើបតែមានដំណឹងល្អកាលពីឆ្នាំមុនថា រដ្ឋាភិបាលកូរ៉េខាងត្បូងបានសម្រេចផ្តល់ជំនួយសាងសង់តាមសំណើរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ (អានបន្ថែម)

បើតាម ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសាធារណៈ និងដឹកជញ្ជូន កាលពីពេលថ្មីៗនេះ បញ្ជាក់ថា នៅពេលការសិក្សាលើគម្រោងនេះត្រូវបានបញ្ចប់ ក្រសួងនឹងបើកការដេញថ្លៃសាងសង់ស្ពានជាសាធារណៈ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]