Urbanland ចាប់ដៃគូជាមួយធនាគារធំៗ ៣ ផ្តល់កម្ចីការប្រាក់ទាប សម្រាប់គម្រោងបុរីចន្ទគីរី
ក្រុមហ៊ុនអ្នកអភិវឌ្ឍអចលនទ្រព្យជើងចាស់ដែលធ្លាប់ទទួលបានពានរង្វាន់ជាច្រើន Urbanland កាលពីថ្មីៗនេះ បានចុះហត្ថលេខាលើអនុស្សរណ:នៃការយោគយល់គ្នា (MoU) ជាមួយ ធនាគារ BRED Bank ធនាគារ CIMB Bank និងធនាគារ J Trust Royal សម្រាប់គម្រោងបុរីថ្មីរបស់ខ្លួន «បុរីចន្ទគីរី»។
ការសហការនេះនឹងជួយឱ្យអតិថិជនរបស់បុរីចន្ទគីរីទទួលបានកម្ចី កាន់តែងាយស្រួល និងរហ័សជាងមុន។ អតិថិជនអាចទទួលបាលកម្ចីដល់ទៅ ៧០% ទៅ ៨០% នៃតម្លៃផ្ទះសរុប ជាមួយនឹងអត្រាការប្រាក់ចន្លោះពី ៦,៦៦% ទៅ ៧,៨៨% ក្នុងមួយឆ្នាំ។
ការចុះហត្ថលេខាប្រារព្ធធ្វើឡើងនៅការិយាល័យលក់នៃបុរីចន្ទគីរី ក្រោមអធិបតីភាពលោក កាំង ហុក អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន Urbanland និងអ្នកតំណាងប្រចាំធនាគារដៃគូទាំង៣។
លោក កាំង ហុក បានមានប្រសាសន៍ថា÷ «ក្រុមហ៊ុនរបស់យើងតែងតែផ្តោតលើតម្រូវការរបស់អតិថិជនជាចម្បង ដូច្នេះការចាប់ដៃគូនេះនឹងអនុញ្ញាតអោយអតិថិជននៃបុរីចន្ទគីរីទទួលបានការផ្តល់ប្រាក់កម្ចីកាន់តែងាយស្រួលតាមរយ:ធនាគារដៃគូទាំងអស់របស់យើង»។
គួរបញ្ជាក់ផងដែរថា បុរីចន្ទគីរីមានទីតាំងនៅលើបណ្តោយផ្លូវជាតិលេខ ២ ចម្ងាយប្រមាណ ៥ នាទីពី មហាវិថីសម្តេច តេជោ ហ៊ុនសែន ជិតផ្សារទំនើប អ៊ីអន ៣។
គម្រោងបុរីចន្ទគីរីគឺជាគម្រោងអភិវឌ្ឍន៍បុរីដំបូងបង្អស់របស់ក្រុមហ៊ុន Urbanland ដែលការរចនាផ្ទះដែលផ្តោតលើតម្រូវការអ្នករស់នៅពិតប្រាកដ។
ក្រុមហ៊ុន Urbanland បានចំណាយពេល២ ឆ្នាំ ដើម្បីសិក្សាស្រាវជ្រាវពីបែបផែន និងតម្រូវការរស់នៅជាក់ស្ដែងរបស់ម្ចាស់ផ្ទះ ក៏ដូចជាសិក្សាពីបញ្ហាដែលអតិថិជនជួបប្រទះក្នុងបូរីផ្សេងៗ ហើយដោះស្រាយបញ្ហាទាំងនោះ រួចច្របាច់បញ្ចូលដំណោះស្រាយទាំងអស់ចូលទៅក្នុងគម្រោងបុរីចន្ទគីរី។
ដូច្នេះ បុរីចន្ទគីរីគឺជាលំនៅដ្ឋាន ដែលមានបរិក្ខារសុទ្ធតែមានមុខងារចាំបាច់តាមតម្រូវការរបស់អ្នករស់នៅ មានសោភណ្ឌភាព ផ្សារភ្ជាប់ជាមួយធម្មជាតិ និងសហគមន៍ ពិសេសគឺមានលក្ខណ:ខុសប្លែកពីគម្រោងបុរីដទៃផងដែរ។
គម្រោងបុរីចន្ទគីរីទទួលបានការគាំទ្រយ៉ាងខ្លាំងពីអតិថិជន ដោយលក់អស់ ៨០% រួចមកហើយ ចាប់តាំងពីថ្ងៃសម្ពោធកាលពី ខែឧសភាមក។ សម្រាប់អ្នកចាប់អារម្មណ៍ទស្សនាផ្ទះគំរូ អាចទំនាក់ទំនងមកលេខទូរសព្ទ÷ 061 888 580 / 015 588 580 ដើម្បីសាកសួរពត៌មានបន្ថែម។
អំពីក្រុមហ៊ុន Urbanland
ក្រុមហ៊ុនUrbanland គឺជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យក្នុងស្រុកមួយ ដែលមានគោលដៅបង្កើតកន្លែង ដែលមានភាពច្នៃប្រឌិតខ្ពស់ ដើម្បីឲ្យគ្រប់គ្នារស់នៅ ធ្វើការ និង កម្សាន្ដ ជាមួយការប្ដេជ្ញាទៅលើ គុណភាព ភាពឋិតថេរ និងភាពផ្ចិតផ្ចង់។ ក្រុមហ៊ុន Urbanland បានបង្កើតឡើងនៅឆ្នាំ ២០១៣ ដោយលោកស្ថាបត្យករ កាំង ហុក ដោយលោកជឿជាក់ថា ការផ្ដោតលើតម្រូវការអ្នករស់នៅជាចម្បង គឺជាយុទ្ធសាស្រ្តដ៏ល្អដើម្បីជួយលើកកម្ពស់ គុណភាព រស់នៅរបស់ពួកគេ និងបង្កើតនូវបរិយាកាសដែលមានផាសុកភាពជាងមុន។
ក្រុមហ៊ុន Urbanland ក៏ជាសមាជិកមួយនៃសហព័ន្ធក្រុមហ៊ុន ISI GROUP ដែលជាក្រុមហ៊ុនក្នុង ស្រុកខ្នាតធំមួយដែលមានបទពិសោធន៍រហូតដល់២២ឆ្នាំនៅក្នុងវិស័យសំណង់។ ក្រុមហ៊ុន Urbanland ត្រូវបានទទួលស្គាល់តាមរយៈការបង្កើតនូវគម្រោង ប្រណីតៗពោរពេញដោយភាពច្នៃប្រឌិតដោយ ប្រើប្រាស់នូវការរចនាផ្ដោតលើតម្រូវការអ្នករស់នៅជាចម្បងដែលឆ្លុះបញ្ចាំងតាមរយៈគម្រោងអភិវឌ្ឍន៍ដែលជាប់ជ័យលាភីរួមមាន Raintree (អគារការិយាល័យ និងពាណិជ្ជកម្ម), Embassy Residences and Embassy Central (ខុនដូបែបប្រណីត) និងសណ្ឋាគាររចនាម៉ូដបែបប្រណីតដំបូង គេនៅក្រុងសៀមរាប Treeline Urban Resort និង គម្រោងអភិវឌ្ឍន៍ដំបូងគេមួយទៀតនៅតំបន់វេង ស្រេងគឺ KMH Park ដែលជាផែនការធំថ្មី ដែលបូកបញ្ចូល អគារការិយាល័យ ហាងលក់ទំនិញ លំនៅឋាន និងសួនលម្ហែកាយបែបធម្មជាតិ។
បុរី ចន្ទគីរី គឺជាគម្រោងបុរីលំនៅឋានថ្មីមួយដែលជាជោគជ័យធំមួយទៀត របស់ក្រុមហ៊ុន Urbanland ក្នុងការរួមចំណែកលើកស្ទួយគុណភាពនៃវិស័យបុរីនៅកម្ពុជា។

- Video Advertisement -