អគារពាណិជ្ជកម្មខ្ពស់ជាងគេនៅកម្ពុជាបញ្ចប់ការងារបច្ចេកទេសហើយ ត្រៀមសង់ក្រោយកូវីដ

Thai Boon Roong Twin Towers ដែលជាគម្រោងអគារពាណិជ្ជកម្មខ្ពស់ជាងគេនៅកម្ពុជា បានបញ្ចប់ការងារសិក្សាបច្ចេកទេសហើយ ដោយអាចនឹងចាប់ផ្ដើមសាងសង់ បន្ទាប់ពីស្ថានភាព កូវីដ១៩ បានធូរស្រាល។

នេះបើយោងតាម លោក ទូស សាភឿន ប្រធានក្រុមដឹកនាំក្រុមស្ថាបត្យករ និងសំណង់ប្រចាំក្រុមហ៊ុន Thai Boon Roong Group កាលពីថ្មីៗនេះ។

លោកបានឱ្យដឹងដូច្នេះថា ដើម្បីជាការឆ្លើយតប ទៅសំនួររបស់សាធារណជនជាច្រើនដែលសួរថា តើគម្រោងនេះគម្រោងនៅតែបន្តការសាងសង់ ឬទេ ព្រោះឃើញស្ងាត់បាត់សកម្មភាព ៤ ឆ្នាំមកហើយ។

លោក ទូស សាភឿន អះអាងថា៖ «មហាគម្រោងនេះមិនមានអ្វីប្រែប្រួលទេ គម្រោងប្លង់បច្ចេកទេសទបានគូសបញ្ចប់១០០% ជញ្ជាំងទប់ដី ការពារបាក់ដី ការពារជម្រាបទឹកទន្លេ ជម្រៅ២៦ម៉ែត្របានចាក់បេតុងបញ្ចប់រួចរាល់១០០%»។

«ក្រុមការងារសាងសង់ ក្រុមការងារបច្ចេកទេសផ្សេងៗក៏បានត្រៀមខ្លួនរៀបចំរួចរាល់ផងដែរ រងចាំឱកាសល្អ និង បញ្ចប់ស្ថានការអ៊ួអាប់ដោយសារជំងឺកូវីដ គម្រោងនឹងចាប់ផ្តើមហើយ»។

លោកបន្តថា គម្រោងនេះនឹងបន្ត ក្រោមការដាក់ចេញផែនការ និងបទបញ្ជាយ៉ាងម៉ឹងម៉ាត់ពី អ្នកឧកញ៉ាអគ្គនាយកក្រុមហ៊ុន ថៃ ប៊ុនរ៉ុង។

Thai Boon Roong Twin Towers គ្រោងសាងសង់លើផ្ទៃដីទំហំជាង ៥ ហិកតា ដែលមានទីតាំងនៅទល់មុខ Naga World។ អគារនេះនឹងមានក្រឡាផ្ទៃសរុប ១ ៤៧៤ ៣៨៩ ម៉ែត្រការ៉េ ដែលរួមបញ្ចូលនូវសណ្ឋាគារកម្រិតផ្កាយ ៥ អាផាតមិន ខុនដូ ការិយាល័យលំដាប់អន្តរជាតិ ផ្សារទំនើប ភោជនីយដ្ឋាន កន្លែងគយគន់ទេសភាព និងសេវាកម្មកម្សាន្តលំដាប់អន្តរជាតិផងដែរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]