កាស៊ីណូខ្នាតយក្សនៅប៉ោយប៉ែត Star Vegas បន្តធ្លាក់ចំណូលខ្លាំង ក្នុងត្រីមាសទី២ នេះ

ក្រុមហ៊ុនកាស៊ីណូខ្នាតយក្សនៅប៉ោយប៉ែត Star Vegas បានប្រកាសថាខ្លួនខាតទុនប្រមាណ ៥៣ម៉ឺនដុល្លារអូស្រ្ដាលី ក្នុងត្រីមាសទី២ ឆ្នាំ២០២១ ដែលបណ្ដាលមកពីការបិទទ្វារកាស៊ីណូមួយរយៈចុងក្រោយ។ នេះបើយោងតាមការចុះផ្សាយរបស់ព័ត៌មាន Inside Asian Gaming។

ក្នុងត្រីមាសទី២ នេះ ចំណូលក្រុមហ៊ុនមានត្រឹម ១, លានដុល្លារអូស្រ្ដាលី ប៉ុណ្ណោះ ដែលធ្លាក់ចុះ ៥៦% បើធៀបនឹងត្រីមាសទី១ ខណៈចំណាយគឺនៅតែមានខ្ពស់។

ក្រុមហ៊ុនបានបញ្ជាក់ថា ការខាតទុននេះគឺបណ្ដាលមកពីក្រុមហ៊ុនបានប្រកាសបិទទ្វារកាស៊ីណូបណ្តោះអាសន្ន តាំងពីចុងខែមេសា។

លោក Paul Porntat នាយកប្រតិបត្តិក្រុមហ៊ុនបានលើកឡើងថា៖ «ការបិទទ្វារ ដោយសារវិបត្តិកូវីដ១៩ បានប៉ះពាល់ខ្លាំងដល់ឧស្សាហកម្មនេះទាំងមូល ប៉ុន្តែវិធានការសុខភាពសាធារណៈ និងសុវត្ថិភាពបុគ្គលិកនៅតែគឺជារឿងអទិភាពបំផុត»។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បច្ចុប្បន្នក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា កើនដល់ ២០ក្រុមហ៊ុន មានទុន ៣៣០លានដុល្លារ

គិតមកទល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារជួ […]

គិតត្រឹមត្រីមាសទី៣-២០២២ រដ្ឋប្រមូលបាន ១០លានដុល្លារ ពីការបោះផ្សាយមូលបត្ររដ្ឋ

រាជរដ្ឋាភិបាលកម្ពុជា បានប្រមូលទុនចំនួនប្រមាណ ១០.១៥ លានដ […]

១១ខែ ឆ្នាំ២០២២ កម្ពុជាបាននាំចូលដែកនិងដែកថែបសរុបជិត ៣៣០លានដុល្លារ កើន២២%

កម្ពុជា បាននាំចូលដែក និងដែកថែប មានទឹកប្រាក់សរុប​ ៣២៧ លា […]

សម្តេច៖ តម្លៃអគ្គិសនី និងប្រេង ត្រូវរក្សារនៅដដែរ មិនឱ្យតម្លើងថ្លៃតាមអំពើចិត្តឡើយ

  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា […]

ស្វែងយល់ពីសិទ្ធិជួលអចិន្ត្រៃយ៍ តើអ្នកផ្តល់សេវាជួល និងអ្នកជួលមានសិទ្ធិអ្វីខ្លះ?

អ្វីទៅជាសិទ្ធិជួលអចិន្ត្រៃយ៍? បើតាមមាត្រា ២៤៤ នៃក្រមរដ្ […]

ផ្សារទំនើប AEON៣ តម្លៃ ២៩០លានដុល្លារ គ្រោងបើកសាកល្បង ថ្ងៃទី១៥ ខែធ្នូ មុខនេះ

ផ្សារទំនើប អ៊ីអន ម៉ល មានជ័យ ដែលជាផ្សារទំនើបទី៣ របស់ក្រុ […]