តើត្រូវធ្វើយ៉ាងណាដើម្បីជៀសវាងកុំឱ្យទិញប៉ះចំដីអប្សរា?

មានបុគ្គលច្រើនណាស់ បានចាញ់បោកទិញដីពួកឈ្មួញដែលបានឆ្លៀតឱកាសលក់ដីអប្សរា ដោយសារតម្លៃដីនោះថោក ឬងាយស្រួលក្នុងការកាត់ប្លង់ផ្ទេរកម្មសិទ្ធិ។ មកស្វែងយល់ទាំងអស់គ្នាថា តើត្រូវធ្វើយ៉ាងណាខ្លះ ដើម្បីជៀសវាងកុំឱ្យទិញប៉ះចំដីអប្សរា?

ដីអប្សរា គឺដីរដ្ឋដែលស្ថិតក្នុងតំបន់ការពារនានា ក្រោមការគ្រប់គ្រងរបស់អាជ្ញាធរអប្សរា ដូចជាតំបន់រមណីយដ្ឋានអង្គរ ឬតំបន់បុរាណដ្ឋាននានា។ ដូច្នេះដីនេះ ត្រូវបានហាមឃាត់ដាច់ខាតមិនឱ្យទិញលក់ ឬសាងសង់សំណង់អ្វីទាំងអស់ លើកលែងករណីមួយចំនួន។

បើយោងតាមមន្ត្រីសុរិយោដីខេត្តសៀមរាបដែលសូមមិនបញ្ចេញឈ្មោះ ដើម្បីការពារកុំឱ្យលង់ខ្លួនទិញដីខុស មុននឹងទិញ អ្នកត្រូវចេះពិនិត្យលើស្ថានភាពមូលដ្ឋាន ៣ ចំណុចសំខាន់ៗ ដូចជា៖

១. ប្លង់កម្មសិទ្ធ
តាមធម្មតា ដីអប្សរាមិនមានប្លង់រឹងដូចដីធម្មតាទេ ព្រោះរដ្ឋហាមឃាត់មិនឱ្យមានការចុះបញ្ជីដីដោយរដ្ឋបាលសុរិយោដីឡើយ។

ប៉ុន្តែពេលខ្លះបើមានប្លង់ ប្លង់នោះគឺជាប្លង់ទន់ ដែលម្ចាស់ដីគ្រាន់តែជាអ្នកកាន់កាប់ស្របច្បាប់ប៉ុណ្ណោះ។ ដូច្នេះគាត់មិនទាន់មានសិទ្ធិពេញលេញនៅឡើយនោះទេ ដោយមានសិទ្ធិត្រឹមរស់នៅនិងប្រើប្រាស់។

ចំណុចនេះ ទាមទារឱ្យអ្នកទិញមានការប្រុងប្រយ័ត្នខ្ពស់ កុំឃើញថាមានប្លង់ទន់ ហើយហ៊ានទិញ ព្រោះក្រោយទិញអ្នកក៏នឹងមិនមានសិទ្ធិពេញលេញលើដីនោះដែរ ហើយថែមទាំងមានហានិភ័យខ្ពស់ពីការដកហូតពីអាជ្ញាធរអប្សរាទៀតផង។

២. ស្ថានភាពដី

ក្រៅពីអាន និងពិនិត្យប្លង់កម្មសិទ្ធិ ចំណុចមួយទៀតដែលអ្នកសង្កេតបានគឺស្ថានភាពដីនោះ។ ជាទូទៅ នៅជុំវិញដីអប្សរា តែងមានប្រាសាទ ត្រពាំងបុរាណ តួប្រាសាទ ឬ គោកបុរាណជាដើម។

មួយវិញទៀត នៅក្នុងតំបន់អប្សរា នៅលើដីតែងមានលំនៅឋានលក្ខណៈតូចៗ ប៉ុណ្ណោះ ពោលគឺមិនមានអគារខ្ពស់ ឬសំណង់អគារធំៗបែបអាជីវកម្មឡើយ។

លើសពីនេះ អ្នកអាចជិះមើលជុំវិញដីនោះ ថាមានបង្គោលព្រំសីមារបស់អាជ្ញាធរអប្សរាឬទេ ព្រោះជាទូទៅក្នុងតំបន់ការពារតែងមានបង្គោលព្រំសីមា។

៣. ទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋាន

មានករណីខ្លះស្មុគស្មាញជាធម្មតា។ ដីអប្សរាមួយប្លង់ អាចមានដីមួយភាគជាដីប្រភេទដីធម្មតា (មានប្លង់រឹងត្រឹមត្រូវ) ដែលមានម្ចាស់តែម្នាក់ជាអ្នកកាន់កាប់។ ដូច្នេះ ពេលលក់ ម្ចាស់អាចបន្លំដោយថាដីនោះជាប្រភេទដីធម្មតាទាំងស្រុង។

ហេតុនេះ បើលោកអ្នកនៅតែស្ទាក់ស្ទើរ អ្នកត្រូវសាកសួរមន្ត្រីភូមិឃុំ ឬទំនាក់ទំនងទៅកាន់មន្ទីរសុរិយោដី ឬអាជ្ញាធរជាតិអប្សរា ដែលដីនោះស្ថិតនៅ ដើម្បីសុំការបំភ្លឺពីស្ថានភាពដីនោះ។

គួរបញ្ជាក់ថា ចំណុចទាំង ៣ ខាងលើគ្រាន់តែជាមូលដ្ឋានក្នុងការពិចារណប៉ុណ្ណោះ ដោយជាទូទៅ ដើម្បីបញ្ជៀសបញ្ហាពេលទិញដី អ្នកក៏ត្រូវពិនិត្យមើលចំនុចផ្សេងៗផងដែរ និងសំខាន់បំផុតត្រូវសួរយោបល់ពីអាជ្ញាធរមានសមត្ថកិច្ចដើម្បីភាពជាក់លាក់ ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋប្រកាសឱ្យអនុវត្តអនុក្រិតស្តីពីច្បាប់វិនិយោគ ខណៈច្បាប់នេះមានការអនុគ្រោះច្រើនលើផ្នែកពន្ធដារ

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអនុក្រឹត្យស្តីពីការអនុវត […]

រដ្ឋកាត់ដីជិត ៦០០ហិកតា ជូនសហគមន៍ជនជាតិដើមភាគតិចចារាយក្នុងខេត្តរតនគិរី

រដ្ឋបានសម្រេចកាត់ដីទំហំជិត ៦០០ ហិកតា ដើម្បីធ្វើប្រទានកម […]

រដ្ឋកំណត់ឱ្យម្ចាស់អាជីវកម្មបញ្ចាំ និងប្រាតិភោគ ត្រូវប្រើទម្រង់របាយការណ៍ថ្មីជាកំហិត

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ តម្រូវឱ្យម្ចាស់ក្រុ […]

រដ្ឋជំរុញចេញគោលនយោបាយអភិវឌ្ឍន៍យានយន្តអគ្គិសនីនៅកម្ពុជា ខណៈការប្រើប្រាស់កើនដល់ ១១៥៣%

រដ្ឋាភិបាលបានបង្កើតក្រុមការងារអន្តរក្រសួងចំនួន៩ស្ថាប័ន […]

រដ្ឋដាក់ចេញគោលការណ៍ណែនាំក្នុងការជ្រើសរើសគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលការណ៍សំខាន់ៗមួយចំនួយក […]

ក្រសួងគ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្ម នៅឆ្នាំ២០២៣  ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម

ក្រសួងយុត្តិធម៌ គ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្មដំបូ […]