សាលាក្រុង ចុះហត្ថលេខាជាមួយជប៉ុន គ្រោងបង្កើតចំណតឡានក្រុង វៃឆ្លាត នៅភ្នំពេញ

សាលារាជធានីភ្នំពេញ កាលពីថ្ងៃទី ០៥ ខែសីហា កន្លងមក បានចុះហត្ថលេខាជាមួយជប៉ុន សម្រេចរួមគ្នាចាប់ផ្តើមសិក្សាលើគម្រោងបង្កើតចំណតរថយន្តក្រុងឆ្លាតវៃក្នុងរាជធានីភ្នំពេញ។

ការចុះហត្ថលេខនេះ ធ្វើឡើង រវាងតំណាងក្រសួងដែនដី រចនាសម្ព័ន្ធដឹកជញ្ជូន និងទេសចរណ៍របស់ប្រទេសជប៉ុន (MLIT) តំណាងស្ថានទូតជប៉ុន ព្រមទាំងតំណាងមន្ទីរសាធារណការ និងជញ្ជូនរាជធានីភ្នំពេញ រដ្ឋាករដឹកជញ្ជូនសាធារណៈរថយន្តក្រុង និងភាគីពាក់ព័ន្ធដទៃទៀត។

យ៉ាងណាក្ដីកិច្ចប្រជុំមិនទាន់បានបង្ហើបនូវព័ត៌មានលម្អិតនៃគម្រោងថានឹងបញ្ចប់ការសិក្សាពេលណា ចំណាយថវិកាប៉ុន្មាន និងចាប់ផ្ដើមអនុវត្តពេលណានោះទេ។

ស្រដៀងគ្នានេះដែរ ក្រុមហ៊ុនចិន China Good Cars Holding Ltd កាលពីឆ្នាំ ២០២០ ធ្លាប់បានបង្ហាញផែនការចង់បង្កើតចំណតរថយន្តចំនួន៣ តម្លៃជាង ១៦០ លានដុល្លារអាមេវិក នៅជាយក្រុងភ្នំពេញ។ ប៉ុន្តែមកទល់បច្ចុប្បន្ន ទាំងសាលាក្រុង និងក្រុមហ៊ុនចិន មិនបានបង្ហាញពីវឌ្ឍនភាពនៃគម្រោងនោះទេ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]